សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើសុំលោកជំទាវឯកអគ្គរដ្ឋទូត ថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជាឲ្យ បន្ដពិនិត្យមើល ពីចំណុចថ្មីៗថែមទៀត ដើម្បីធ្វើយ៉ាង ណា ជំរុញកិច្ចសហប្រតិ-បត្ដិការរវាងប្រទេស ទាំងពីរកម្ពុជា-អូស្ដ្រាលីឱ្យកាន់តែរឹងមាំ ពោលគឺមិនគ្រាន់ តែក្នុង ន័យទ្វេភាគីនោះទេប៉ុន្ដែគឺតាមរយៈពហុភាគី តំបន់ និង អន្ដរជាតិ ដែលមានការយកចិត្ដទុកដាក់ ដូចគ្នានោះ។
ប្រសាសន៍របស់សម្តេចតេជោបានធ្វើឡើងក្នុងឱកាស ទទួលជួបសវនាការជាមួយលោកជំទាវ PENELOPE ANN RECHARDS ដែលទើបត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេស អូស្ដ្រាលីប្រចាំនៅព្រះរាជា ណាចក្រម្ពុជា នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ២០១១ នៅវិមាន សន្ដិភាពក្នុង រាជធានីភ្នំពេញ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោឱ្យដឹងថា ក្នុងជំនួបនោះសម្ដេចតេជោ នាយករដ្ឋមន្ដ្រីមានប្រសាសន៍ ថ្លែងអំណរគុណចំពោះការប្ដេជ្ញាចិត្ដរបស់លោកជំទាវឯកអគ្គរដ្ឋទូត និង បានថ្លែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋអូស្ដ្រាលី ដែលបានជួយ ដល់ប្រទេសកម្ពុជាចាប់តាំងពី ឆ្នាំ១៩៨២ រហូតមកដល់បច្ចុប្បន្ន ពោលគឺបានជួយដល់ប្រទេសកម្ពុជា ចាប់តាំងពីប្រទេសកម្ពុជា ជួបប្រទះនូវការ លំបាក គ្រប់បែបយ៉ាង តាមរយៈរដ្ឋាភិបាល អង្គការក្រៅ រដ្ឋាភិបាល ពិសេសបានសហការគ្នាយ៉ាងល្អលើវិស័យជាច្រើន ដូចជាវិស័យកសិកម្ម ពាណិជ្ជកម្ម និងវិស័យ ផ្សេងៗទៀតផង ហើយថ្មីៗនេះអូស្ដ្រាលីក៏បានរួមចំណែកជួយតាមរយៈ ការជំរុញការ វិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ។
លោកជំទាវ PENELOPE ANN RECHARDS ដែលទើបត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសអូស្ដ្រាលីប្រចាំនៅ ព្រះរាជាណាចក្រម្ពុជា បានមានប្រសាសន៍ជម្រាបសម្តេចតេជោ នាយករដ្ឋមន្រ្តីថា បេសកកម្មការ ទូតរបស់ លោកស្រីមកកាន់ប្រទេសកម្ពុជានៅ ពេលនេះ គឺមានគោល បំណងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្ដិការ សំរាប់ប្រទេសទាំងពីរកម្ពុជា-អូស្ដ្រាលី ឱ្យកាន់តែរឹង មាំ ថែមទៀតនោះ ។
No comments:
Post a Comment