Tuesday, January 11, 2011

ជន​ជាប់​ចោទ​សាមិត្ត វីរៈ ត្រូវ​បាន​រក​ឃើញ​បន្ថែម​មួយ​ករណី​ទៀត​ពាក់ព័ន្ធ​នឹង​កង​កម្លាំង​ភេរវកម្មCFF

ភ្នំពេញ ៖ ​សាមិត្ត វីរៈ ជា​ឧត្ដម​សេនីយ៍​យោធា​ផ្កាយ​មួយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ករណី​ដីធ្លី និង​ក្លែង​បន្លំ ឯកសារ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១១​នេះ ត្រូវ​បាន​អយ្យការ​តុលាការ​យោធា​រក​ឃើញ​ករណី​មួយ​ផ្សេង ទៀត គឺ​ជា​កង​កម្លាំង​ភេរវកម្មCFF ដែល​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​​កាល​ពី​​ឆ្នាំ​២០០០។
លោក​​នាយ​ឧត្ដមសេនីយ៍​សៅ សុខា អគ្គ​មេ​បញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ២០១១​នេះ​ថា ឈ្មោះ​សាមិត្ត វីរៈ កាល​ពី​​អំឡុង​កងកម្លាំង​ភេរវកម្ម​CFF ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ចាប់ខ្លួន​ម្ដង​រួច​មក​ហើយ​នៅ​ខេត្ត​បន្ទាយ​មានជ័យ។ ប៉ុន្តែ​មិន​ដឹង​ជាមូល​ហេតុ​យ៉ាង​ម៉េច​បាន​ជា​ឈ្មោះនេះ បាន​ចេញ​នៅ​ក្រៅ​ឃុំ និង​បាន​ចូល​ក្នុង​កង​កម្លាំង​យោធា​រហូត​ពាក់​ផ្កាយ​១​ក្នុង​ជួរ​កង​ទ័ព។ លោក​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា បាន​មាន​ប្រសាសន៍​បន្តទៀត​ថា ឈ្មោះ​នេះ​បាន​បង្ក​កម្លាំង​កងទ័ព​មិន​ឲ្យ​​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​កងទ័ព​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ថែម​ទាំង​បន្លំ​ឯកសារ​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​ឋានន្តរសក្ដិ​ខ្លួន​ទៀត​ផង។
នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១១​នេះ តំណាង​អយ្យការតុលាការ​យោធា​ក្រុង​ភ្នំពេញ បាន​នាំ​ជន នេះ​ទៅ​ឆ្លើយ​បំភ្លឺ​ករណី​បន្លំ​ឯកសារ និង​ពាក់ព័ន្ធ​ដីធ្លី​មួយ​ចំនួន ក៏​ស្រាប់​តែ​លេច​ចេញ​នូវ​ករណីថ្មី​មួយ​ទៀត គឺ ជន​នេះ​ធ្លាប់​បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​មេ​ភេរវកម្ម​ឈុន យ៉ាសិទ្ធ​ CFF កាល​ពី​ឆ្នាំ​២០០០ ត្រូវ​បាន​ចាប់​ខ្លួន​ម្ដង​រួច មក​ហើយ ប៉ុន្តែ​មិន​ដឹង​ជាមូល​ហេតុ​អ្វី​បាន​ជា​ជន​នេះ​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ និង​តម្លើង​ឋានន្តរសក្ដិ​ខ្លួន ​រហូត​មក ដល់​សព្វ​ថ្ងៃ​នេះ។ តុលាការយោធា​កំពុង​សាក​សួរ​និង​ស៊ើប​អង្កេត​ករណី​ឈ្មោះ​សាមិត្ត វីរៈ តាម​នីតិវិធី​​ច្បាប់។
លោក​នាយក​ឧត្ដមសេនីយ៍​ សៅ សុខា បាន​ថ្លែង​ទៀត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​យោធា ត្រូវ​បាន​រឹត បន្តឹង​ឲ្យ​បាន​កាន់​តែ​ខ្លាំង​ឡើង ជា​ពិសេស​នៅ​ក្នុង​ជួរ​យោធា​តែម្ដង​ដើម្បី​រក្សាសន្តិភាព​ចៀសវាង​ការ​បង្ក​ភេរវ​កម្ម និង​ការ​បង្កើត​កង​កម្លាំង​ណា​មួយ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​កម្ពុជា៕
នរា

No comments:

Post a Comment