មន្ត្រីទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី នឹងជួបពលករខ្មែរទាំង៧៤នាក់ ដែលត្រូវគេចាប់នៅប្រទេសម៉ាឡេស៊ីនោះ នៅវេលាថ្ងៃស្អែកនេះហើយ។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក កុយ គួង បានមានប្រសាសន៍ថា ស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី កំពុងខិតខំពិនិត្យលទ្ធភាព យ៉ាងណាឲ្យពលរដ្ឋខ្មែរ ទាំងនោះ បានវិលមកកម្ពុជាវិញ។
លោក កុយគួង ក៏បានបញ្ជាក់រួចទៅហើយថា ប្រជាពលរដ្ឋ ដែលត្រូវគេចាប់ទាំងនោះ ភាគច្រើនគឺជាកុមារ។ លោកបញ្ជាក់ទៀតថា ការចាប់ពួកគេនោះ គឺដោយសារតែគ្មានឯកសារត្រឹមត្រូវ និងការស្នាក់នៅហួសកាលកំណត់។
ដោយ ៖ យុង ខេមរា
No comments:
Post a Comment