វេទិកាពិភាក្សាមួយរវាងមន្ត្រី NGO សមាគមជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន
រាជធានីភ្នំពេញ ៖ ឆ្ពោះទៅការពិភាក្សាជាមួយរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសមាគមជាតិ- អន្តរជាតិបានបង្ហាញនូវជំហររួមមួយទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (NGO) ដោយចង់ឱ្យរាជរដ្ឋាភិបាលពិនិត្យ និងបកស្រាយឱ្យបានច្បាស់លាស់នូវពាក្យពេចន៍ដែលប្រើប្រាស់ក្នុងច្បាប់ និងភាពស្មុគស្មាញលើលក្ខន្តិកៈនៃការចុះបញ្ជី និងកាតព្វកិច្ចមិនចាំបាច់នៃការបញ្ជូនរបាយការណ៍ និងសវនកម្ម។
គោលជំហររួមនោះត្រូវបានបង្ហាញនៅក្នុងវេទិកាពិភាក្សាមួយរវាងមន្ត្រី NGO សមាគមជាតិ-អន្តរជាតិ និងអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៨ ខែមករា នៅសណ្ឋាគារសាន់វេ ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា។ លោកហម ហាក់ មន្ត្រីតំណាងអង្គការម៉េឌីខាំ លោកសុខ សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា លោកប្រាយ អ៊ិនឡន់ នាយកអង្គការអុកស្វាម និងលោកប៉ែន បូណា សមាជិកគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា រួមទាំងអ្នកកាសែតជាតិ-អន្តរជាតិប្រមាណ៧០នាក់បានចូលរួមក្នុងការពិភាក្សាខាងលើនេះ។

តាមការកត់សំគាល់ តំណាង NGO និងសមាគមទាំងអស់ បានសំដែងនូវការព្រួយបារម្ភទៅលើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។ ពួកគេបានបង្ហាញនូវការព្រួយបារម្ភលើចំណុច៣ ក្នុងច្បាប់ គឺទី១-ការប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ទី២-ភាពស្មុគស្មាញលើលក្ខខណ្ឌនៃការចុះបញ្ជី និងកាតព្វកិច្ចមិនចាំបាច់នៃការបញ្ជូនរបាយការណ៍ និងសវនកម្ម។ ទី៣-ភាពមិនច្បាស់លាស់នៃអត្ថន័យរបស់ពាក្យពេចន៍ដែលប្រើប្រាស់នៅក្នុងច្បាប់។ ទន្ទឹមនឹងការព្រួយបារម្ភនោះ តំណាងសមាគម និង NGO បានអំពាវនាវឱ្យរដ្ឋាភិបាលមានការពិភាក្សារវាង NGO និងសមាគមជាមួយមន្ត្រីរាជរដ្ឋាភិបាលឱ្យបានច្រើនលើក និងគួរបង្កើតឱ្យមានក្រុមការងារមួយដែលមានតំណាងរាជរដ្ឋាភិបាល និងតំណាងសង្គមស៊ីវិលដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់នោះ។ ទាំងមន្ត្រី NGO និងសមាគមទាំងអស់ សុទ្ធតែបានគាំទ្រឱ្យមានច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បើទោះបីជាពួកគេមានការព្រូយបារម្ភលើចំណុចមួយចំនួនខាងលើនោះក៏ដោយ។
ចំណែកអ្នកសារព័ត៌មានដែលបានចូលរួមក្នុងកិច្ចពិភាក្សានោះបានធ្វើការរិះគន់ផងដែរចំពោះ NGO និងសមាគមមួយចំនួនដែលគ្រាន់តែបានចុះឈ្មោះសុំបង្កើតសមាគម ហើយរៀបចំគំរោងសុំមូលនិធិពីអន្តរជាតិមកបំរើផលប្រយោជន៍បុគ្គលបក្សពួក និងមិនបានធ្វើសកម្មភាពស្របតាមលក្ខន្តិកៈ។ ហេតុដូច្នេះហើយ ទើបលេចឡើងនូវការព្រួយបារម្ភអំពីចំណុចដែលបានចែងក្នុងច្បាប់ ដែលថា គ្រប់ NGO និងសមាគមត្រូវអនុវត្តកាតព្វកិច្ចនៃការបញ្ជូនរបាយការណ៍ស្តីពីសកម្មភាព និងស្ថានភាពថវិកាប្រចាំឆ្នាំកន្លងមក និងផែនការសកម្មភាពសំរាប់ឆ្នាំបន្ទាប់ផ្ញើជូនក្រសួងមហាផ្ទៃ ឬក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធ ដើម្បីឱ្យស្ថាប័នទាំងនោះធ្វើការត្រួតពិនិត្យ។ ចំណុចនេះគឺជាចំណុចរសើប និងមិនអាចឱ្យ NGO និងសមាគមមួយចំនួនធ្វើសកម្មភាពប្រាសចាកលក្ខន្តិកៈ៕
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment