នៅខេត្តតាកែវ ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ ២០១១ មន្រ្តីរាជកា ប្រជាពលរដ្ឋ កងកម្លាំង ប្រដាប់អាវុធ សិស្សានុសិស្ស នៅខេត្តតាកែវ បានរៀបចំប្រារព្ធខួប អនុស្សាវរីយ៏លើកទី៣២ ទិវាជ័យ ជំនះ៧មករា១៩៧៩-២០១១ ក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។
ឯកឧត្តម ស្រី បេន អភិបាលខេត្ត និងជាប្រធានគណបក្ស ខេត្តតាកែវបានអាន សារលិខិត របស់សម្តេចអគ្គ មហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស ប្រជាជន កម្ពុជាជូនដល់ជនរួមជាតិកម្ពុជា ក្រោមខ្លឹមសារ « យើងប្រារព្ធទិវា ជ័រាជយជំនះនេះឡើងក្នុងស្មារតី ចងចាំនូវឧក្រិដ្ឋកម្មរបប កម្ពុជាប្រជាធិបតេយ្យ និងជា អត្ថន័យដ៍ធំធេង ជាប្រវត្តិសាស្រ្តនៃជ័យជំនះ៧មករា និងក្នុងស្មារតីគោរព ដឹងគុណយ៉ាងជ្រាល ជ្រៅចំពោះវីរយុទ្ធជន យុទ្ធនារីនៃកងទ័ពកម្ពុជា ដែលបាន ប្រយុទ្ធធ្វើពលីកម្មប្រកប ដោយវីរភាពដ៏ឧត្តុងឧត្តមបំផុត ដើម្បីបុព្វហេតុនៃ ការរស់ឡើងវិញរបស់ ប្រជាជនកម្ពុជា។ នៅក្នុងសារលិខិតនេះ ក៍បានបញ្ជាក់ផងដែរថា គណបក្សប្រជាជនគាំទ្រ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានមាន ប្រសាសន៍ថា ថ្ងៃ៧ មករា គឺជាថ្ងៃប្រវត្តិសាស្រ្ត មួយដែលប្រជា ពលរដ្ឋទូទាំងប្រទេសបាន ចងចាំនៅក្នុងចិត្តគ្រប់ៗគ្នា ព្រោះគឺជាថ្ងៃដែលបានរំដោះជន កម្ពុជាគ្រប់រូបឲ្យរួចផុតពី របបវាលពិឃាត កម្ពុជាប្រជាធិបតេយ្យ ដែលរបបនេះបាន កាប់សម្លាប់ ប្រជាពលរដ្ឋ ស្លូតត្រង់រាប់លាននាក់ ព្រមទាំងបានបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ គ្រឹះស្ថានតូចធំ ក៏ដូចជាសមិទ្ធផល ផ្សេងៗ ទៀតនៅទូទាំង ប្រទេស ឲ្យធ្លាក់ចុះ រហូត ដល់កំរិតសូន្យ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបាន មានប្រសាសន៍ទៀតថា រយៈពេល៣២ឆ្នាំកន្លង មកនេះក្រោម ការដឹកនាំ ប្រទេសជាតិ អំពីសំណាក់ គណបក្សប្រជាជន កម្ពុជាពីមួយ អាណត្តិទៅមួយអាណត្តិនៃ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវ គោលនយោបាយ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិជាច្រើនព្រមទាំង បានពុះពាររាល់ឧបសគ្គ គ្រប់បែបយ៉ាង ក្នុងការពន្លត់ភ្នក់ភ្លើងសង្រ្គាម ដើម្បីធ្វើការបង្រួបបង្រួមជាតិ ស្វែងរកសុខ សន្តិភាពជូនប្រជាពលរដ្ឋ ព្រមទាំងបាន ខិតខំកសាងស្តារ អភិវឌ្ឍន៏ប្រទេស ជាតិឡើង វិញឲ្យមានការរីកចំរើនលើគ្រប់ វិស័យទាំងនៅទីក្រុង ក៏ដូចជានៅតាម ទីជនបទ សំដៅលើកកំពស់ ជីវភាពរស់ នៅរបស់ ប្រជាពលរដ្ឋឲ្យកាន់ តែមានភាព ប្រសើរឡើងជាលំដាប់។ ទន្ទឹមនឹង ការរីកចំរើនលើ គ្រប់វិស័យនេះដែរ ក៏នៅមានជនអគតិមួយ ចំនួនបែជាយកថ្ងៃ៧ មករា ទៅបំភ្លៃការពិតដើម្បីកេងយក ផលចំណេញលើផ្នែក នយោបាយ បំរើផលប្រយោជន៍ របស់ខ្លួនដោយ ពួកអ្នកទាំងនោះក៏ធ្លាប់បាន ឆ្លងកាត់នៅក្នុង របបដ៏សែនមហា ឃោរឃៅនោះក៍ដោយ។ ដើម្បីរក្សាបានថ្ងៃ៧ មករា ដែលជាថ្ងៃ ប្រវត្តិសាស្រ្តជាថ្ងៃដែល បានផ្តល់កំណើតទី២ ដល់យើងគ្រប់គ្នាឲ្យ នៅគង់វង្សយូអង្វែង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីក៏បាន ផ្តាំផ្ញើដល់សមាជិកសមាជិកាទាំងអស់ថា ក្នុងនាមយើងជាឪពុកម្តាយ ឬអ្នក ដែលមានវ័យចំណាស់ ហើយធ្លាប់បានឆ្លងកាត់នៃរបប កម្ពុជាប្រជាធិបតេយ្យ ត្រូវហ៊ាននិយាយអំពីការ ពិតរាល់ទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សារការលំបាកក៏ដូចជាការ ធ្វើទារុណកម្មផ្សេងៗ ដែលយើងបាន ជួបប្រទះ ប្រាប់ដល់កូនចៅជំនាន់ក្រោយៗ របស់យើងនូវរឿងហេតុ ពិតទាំងនោះ ឲ្យបានយល់ដឹង គ្រប់ៗគ្នា។
បន្ទាប់មក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការ គណរដ្ឋមន្រ្តីបាន ប្រគល់រង្វាន់ជ័យ លាភីលេខ១ លេខ២ និងលេខ៣ ដល់ផ្នែកសរសេរអត្ថបទ កំណាព្យ, ផ្នែកស្មូត កំណាព្យ, ផ្នែកចំរៀងសម័យ, ផ្នែកចំរៀងបុរាណ, និងផ្នែកកីឡាប៉េតង់ ដើម្បីជា ការសរសើរនិងលើក ទឹកចិត្តដល់អ្នកដែលមានជំនាញផងដែរ ដែលក្នុងនោះ ជ័យលាភីលេខ១ ផ្នែក សរសេរអត្ថបទ កំណាព្យ និងជ័យលាភីលេខ១ ផ្នែកកីឡា ប៉េតង់ទទួលបានម៉ូតូ១ គ្រឿង៕
No comments:
Post a Comment