Monday, January 10, 2011

ឆែក​ផ្ទះ​ឧត្តមសេនីយ៍​រកឃើញ​កាំភ្លើង​៤​ដើម​និង​វត្ថុតាង​ជាច្រើន​ទៀត​

សមត្ថកិច្ច​ប៉េអឹម​ផ្ទៃ​ប្រទេស និង​រាជធានី​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ឧត្តមសេនីយ៍​យោធា​ម្នាក់​ឈ្មោះ សា​មិត្ត វីរៈ ដែល​មាន​ឋានៈ​ជា​នាយរង​នាយកដ្ឋាន​បច្ចេកទេស​ភស្តុភា​ក្រសួង​ការពារ​ជាតិ​ក្រោម​បទ​សង្ស័យ​ពាក់​ពន្ធ័​រឿង​ដីធ្លី​។​

​ការឆែកឆេរ​បានចាប់ផ្តើម​តាំងពី​ម៉ោង​១១​ព្រឹក​មិញ​ដោយ​មាន​ដីការ​ពីយ​យ្យការ​យោធា​ផង​។​ ក្នុង​ការឆែកឆេរ​នេះ សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ជាច្រើន​ដូចជា​កាំ
ភ្លើង​៤​ដើម​ក្នុង​នោះ​មាន អាកា​មួយ​ដើម និង​កាំ​ភ្លង​ខ្លី​៣​ដើម រថយន្ត​៤​គ្រឿង​ក្នុងនោះ​មាន​ឡង់​គ្រីស័រ​២​គ្រឿង ឡិច​ស៊ិ​ស​មួយ​គ្រឿង និង​ស៊ី​អវី​មួយ​គ្រឿង​រួមទាំង​ឯកសារ​ភស្តុតាង​ជា​ច​ច្រើន​ទៀត​។ 

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ក្នុងនោះ​មាន​ឧត្តមសេនីយ៍ សា​មិត្ត វីរៈ និង​យោធា​២​នាក់​​ដែល​ពាក់​អាវ​យោធា​ព្រំដែន​ដើម្បី​ធ្វើការ​សាកសួរ​។​គេ​នៅ​មិនទាន់​ដឹង​
ពី​បទល្មើស​អ្វី​ពិតប្រាកដ នៅឡើយ​ទេ​៕

No comments:

Post a Comment