អគ្គនាយកដ្ឋានកាំកុងត្រូល នៅរសៀលថ្ងៃច័ន្ទទី ១០ មករា ឆ្នាំ២០១១ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល សកម្មភាពការងារប្រចាំខែ ធ្នូ ឆ្នាំ ២០១០ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមអធិបតីភាពឯកឧត្ដម ច័ន្ទ នរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជ រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក- កាំកុងត្រូល ដោយមានការចូលរួមពីអគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានការិយាល័យ ប្រធាន-អនុប្រធាសាខាប្រចាំខេត្ដ-រាជធានី ទូទាំងប្រទេស។
ឯកឧត្ដម ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល បានធ្វើសេចក្ដីរាយការណ៍ អំពីសកម្មភាពការងារខែ ធ្នូ ឆ្នាំ២០១០ ដោយបានលើកឡើងអំពីលទ្ធផលដែលជាសកម្មភាពសំខាន់ៗរបស់អគ្គនាយកដ្ឋាន ព្រមទាំងបានគូសបញ្ជាក់អំពី បណ្ដាវិធានការសំខាន់ៗដែលអគ្គនាយកដ្ឋានកាំកុងត្រូល បាននឹងកំពុង អនុវត្ដក្នុងការទប់ស្កាត់ ការលួចនាំចូលនូវទំនិញហាមឃាត់ ទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស ទំនិញក្លែង បន្លំម៉ាក់សញ្ញា សំបកវេចខ្ចប់ជាដើម ។ អគ្គនាយកដ្ឋានក៏បានដាក់ចេញនូវផែនការពង្រឹងការងារមន្ទីរពិសោធន៍ ដែលមានសារៈសំខាន់សំរាប់ ការវិភាគផលិតផល ដើម្បីធ្វើការរាំងទប់ផលិតផលខូចគុណភាព អោយបានទាន់ពេលវេលា ការពិនិត្យ និងសន្និដ្ឋានគឺមក ដល់បច្ចុប្បន្ននេះ កំរិតយល់ដឹងរបស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ មានការយល់ដឹងខ្ពស់ក្នុងការទិញម្ហូបអាហារ និងទំនិញ ប្រើប្រាស់ផ្សេងៗ។ ឯកឧត្ដមបានបញ្ជាក់ផងដែរថា ក្នុងខែធ្នូ ឆ្នាំ ២០១០ មន្ទីរពិសោធន៍អគ្គនាយកដ្ឋាន បានធ្វើការវិភាគ គុណភាពផលិផលម្ហូបអាហារ និងប្រេងឥន្ធនៈបានចំនួន ២៩១ គំរូ ក្នុង ផលិផលម្ហូបអាហារចំនួន ១៩ គំរូ មិនសមស្រប តាមស្ដង់ដារតំរូវ ។
ឯកឧត្ដម ច័ន្ទ នរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានកោតសរសើរដល់ អគ្គនាយកដ្ឋានកាំកុងត្រូល ដែល អនុវត្ដការងារងរបស់ខ្លួនបានជោគជ័យ ។ ឯកឧត្ដមក៏បានណែនាំ និងផ្ដាំផ្ញើ់ដល់មន្ដ្រីសាខាកាំកុងត្រូលគ្រប់ខេត្ដ-រាជធានី អោយបន្ដខិតខំយកចិត្ដទុកដាក់បង្កើនសកម្មភាពរបស់ខ្លួន ដោយត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បី ប្រសិទ្ធភាព ។
No comments:
Post a Comment