Monday, January 10, 2011

អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ចំពោះ​សិទ្ធិ​ស្ត្រី​ក្នុង​​ឱកាស​បាន​ក្លាយ​ជា​ប្រទេស​ទី​១០០​ដែល​ផ្តល់​សច្ចាប័ន​លើ​នីតិវិធី​ថ្មី​នេះ​

ភ្នំពេញ​៖ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​​ (ការិយាល័យ​ OHCHR​) និង​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្រី្ត​ (UN WOMEN) បាន​ស្វាគមន៍​ការ​ផ្តល់​សច្ចាប័ន​របស់​កម្ពុជា​ លើ​ពិធី​សារ​បន្ថែម​នៃ​អនុសញ្ញា​ស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​ស្រ្តី​ភេទ​ ដែល​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០១១​។
តំណាង​ UN WOMENលោក​Wenny Kusumaបាន​ប្រសាសន៍​ថា​ ការិយាល័យ​OHCHR និង​UN WOMEN សូម​អបអរ​សាទរ​ដល់​រាជរដ្ឋាភិបាល​ចំពោះ​ការ​បង្ហាញ​ឲ្យ​ឃើញ​ជាក់​ស្ដែង​នូវ​ការ​ប្តេជ្ញា​ចិត្ត​ជា​បន្ត​ដើម្បី​ការពារ​និង​លើក​ស្ទួយ​សិទ្ធិមនុស្ស​ជា​ពិសេស​សិទ្ធិ​ស្រ្តី​។ ការ​ទទួល​យក​របស់​រដ្ឋាភិបាល​នូវ​នីតិវិធី​បណ្ដឹង​របស់​CEDAWបង្ហាញ​ថា​ រដ្ឋាភិបាល​អនុវត្តន៍​កាតព្វកិច្ច​អន្តរជាតិ​របស់​ខ្លួន​យ៉ាង​ហ្មត់​ចត់ក្នុង​ការ​ធានា​ថា​ការ​ដោះស្រាយ​ពិត​ប្រាកដ​ទាន់​ពេល​​វេលា​​និង​អាច​អនុវត្តន៍​បាន​ពិត​ជា​មាន​សម្រាប់​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ ។តាម​រយៈ​ការ​ផ្ដល់​សច្ចាប័ន​ពិធី​សារ​បន្ថែម​លើ​អនុសញ្ញា​CEDAW បច្ចុប្បន្ន​នេះ​កម្ពុជា​អនុញ្ញាត​ឲ្យ​ឯកត្ត​បុគ្គល​និង​ក្រុម​ផ្សេង​ៗ​ដែល​យល់​ថា​សិទ្ធិ​របស់​ខ្លួន​ត្រូវ​បាន​រំលោភ​បំពាន​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ស្រ្តី​ ។ ​គណៈកម្មាធិការ​នេះ​ អាច​ពិនិត្យ​លើ​ពាក្យ​បណ្ដឹង​ទាំង​នេះ​នៅ​ពេល​ដែល​ការ​ដោះស្រាយ​បណ្តឹង​នេះ​ត្រូវ​បាន​ប្រើប្រាស់​អស់​លទ្ធភាព​នៅ​កម្ពុជា​។ បន្ថែម​លើ​នេះ​ទៀត​គណៈកម្មាធិការ​នេះ​អាច​ផ្ដួចផ្ដើម​ការ​ស៊ើប​អង្កេត​ដោយ​ស្វយ័ត​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​ស្រី្ត​ធ្ងន់ធ្ងរ​​ឬ​ជា​ប្រព័ន្ធ​។​ក្នុង​នាម​ជា​រដ្ឋ​ទី​១០០​ដែល​ផ្តល់​សច្ចាប័ន​លើ​ពិធី​សារ​បន្ថែម​នេះ​កម្ពុជា​ក៏​ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​មួយ​ផង​ដែរ​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​ការ​ផ្ដល់​វេទិកា​អន្តរជាតិ​សម្រាប់​ដោះស្រាយ​បណ្តឹង​ផ្សេង​ៗ ដែល​មាន​ហ្វីលីពីន​ និង​ ថៃ​ ជា​ប្រទេស​ពីរ​ទៀត​ក្នុង​សមាគម​អាស៊ាន​ ដែល​បាន​​ចាត់​​វិធាន​​ការ​នេះ​។
តំណាង​ការិយាល័យ​OHCHR លោក​គ្រីស្តូហ្វ ប៉េស៊ូ មាន​ប្រសាសន៍​ថា​ យន្តការ​ដោះស្រាយ​បណ្តឹង​ដែល​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​អន្តរជាតិ​បាន​បង្កើត​ឡើង​ផ្តល់​អត្ថន័យ​ជាក់​ច្បាស់​ដល់​សិទ្ធិ​ស្រ្តី​តាម​រយៈ ការ​ផ្តល់​ឲ្យ​ឯកត្តបុគ្គល​នូវ​​មធ្យោបាយ​បន្ថែម​ក្នុង​ការ​ដោះស្រាយ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ការ​រំលោភ​សិទ្ធិ​របស់​ខ្លួន​ក្នុង​ជីវិត​រស់​នៅ​។
រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​ការ​អបអរ​សាទរ​ចំពោះ​ភាព​ជឿន​លឿន​នេះ​។​ យើង​សង្ឃឹម​ថា​កម្ពុជា​នឹង​កសាង​បន្ថែម​ពី​លើ​ចំណុច​ចាប់​ផ្តើម​នេះ​ហើយ​ផ្តល់​សច្ចាប័ន​លើ​យន្តការ​ដោះស្រាយ​បណ្តឹង​ទាំង​ឡាយ​ក្រោម​សន្ធិសញ្ញា​សិទ្ធិ​មនុស្ស​ឯ​ទៀត​ ។​យន្តការ​បណ្តឹង​ជា​បុគ្គល​ផ្សេង​ទៀត​បើក​សម្រាប់​ប្រទេស​កម្ពុជា​ទទួល​យក​មាន​ជា​អាទិ​នៅ​ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​បំបាត់​រាល់​ទម្រង់​ នៃ​ការ​រើសអើង​ពូជសាសន៍​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​ កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​និង​អនុសញ្ញា​ប្រឆាំង​ទារុណ​កម្ម​និង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន​ ឬ​ទណ្ឌកម្ម​ឯ​ទៀត​ដែល​ឃោរឃៅ​អមនុស្ស​ធម៌​ឬ​បន្ថោក​បន្ទាប​។យន្ត​ការ​ដូច​​នេះ​ក៏​មាន​ផង​ដែរ​ក្រោម​អនុសញ្ញា​អន្តរជាតិ​ស្តីពី​ការ​ការ​ពារ​សិទ្ធិ​កម្មករ​ទេ​សន្ត​ប្រវេសន៍​ និង​សមាជិក​គ្រួសារ​ទាំង​អស់​របស់​ពួក​គេ​និង​អនុសញ្ញា​ស្តីពី​សិទ្ធិ​ជន​ពិការ​ហើយ​កម្ពុជា​ អាច​ទទួល​យក​នៅ​ពេល​ដែល​កម្ពុជា​ បាន​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ទាំង​នេះ​រួច​ ៕
ឡាយោ

No comments:

Post a Comment