Monday, January 10, 2011

សម្តេច​ហ៊ុន សែន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​មិន​លូក​ដៃ​អន្តរាគមន៍​ក្នុង​រឿង​ចាប់​ខ្លួន​ថៃ​៧​នាក់

ភ្នំពេញ​: ​សេម្ត​ច​តេជោ​ហ៊ុន សែន​បាន​បញ្ជាក់​នៅ​ព្រឹក​នេះ​ក្នុង​ឳ​កាស​ចែក​ស​ញ្ញាប​ត្រ័ជូន​និស្សិត​ថា ​រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​អាច​លូកដៃ​អន្តរាគមន៍​ក្នុង​រឿង​ចាប់​ខ្លួន​ជនជាតិ​ថៃ​៧​នាក់ ​បាន​ទេ​បើ​ទោះបីជា​មាន​សំណើរ​ពី​អ្នកណា​ក៏​ដោយ​ពោល​គឺ​រឿង​នេះ​ត្រូវ​ទុកឲ្យ​ តុលាការ​ជា​អ្នក​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ប្រសាសន៍​បញ្ជាក់​ជំហរ​បែប​នេះ​បាន​ធ្វើឡើង​ក្នុង​ខណៈ​ដែល​ក្រុមគ្រួសារ​ជនជាតិ​ថៃ និង​មន្ត្រី ទូត​ថៃ​កំពុង​សាកសួរ​សុខទុក្ខ​ជនជាតិ​ថៃ​ទាំង​៧​នាក់​នៅក្នុង​ពន្ធនាគារ​​ ព្រៃ​ស​និង​កំពុង​ព្យាយាម សុំ​តុលាការ​ឲ្យ​ជនជាតិ​ថៃ​ទាំង​នោះ​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដោយ​ស្ថានទូត​ថៃ​ទទួល​ពួកគេ​ឲ្យ​ស្នាក់នៅ​ក្នុង​ស្ថានទូត​ដើម្បី​រង់ចាំ​ការកាត់ទោស​។

យ៉ាងណាក៏ដោយ សម្តេច​តេ​ជោបាន​អំពាវនាវ​កុំឲ្យ​មាន​អត្ថាធិប្បាយ​ណាមួយ ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការ​ទូត​ប្រទេស​ទាំង​ពីរ​។​
 
​នៅ​ព្រឹក​នេះ សមាជិក​ក្រុម​អាវ​លឿង​ថៃ​រួមទាំង​ព្រឹទ្ធ​សមាជិក​ថៃ​ម្នាក់​ផង​ដែល​បាន​មក​ដល់​ភ្នំពេញ​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​កំពុង​ព្យាយាម​ជួប​មន្ត្រី​តុលាការ​ដើម្បី ​និយាយ​រឿង​ការ​ដាក់​ប្រាក់​ធានា​ឲ្យ​ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​រស់​នៅ​ក្រៅ​ឃុំ​៕

No comments:

Post a Comment