លោកហ៊ុន ហ៊ាន អតីតស្នងការខេត្តបន្ទាយមានជ័យដែលត្រូវគេដកហូតដំណែងកាលពីថ្ងៃ៧ មករា ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី៩ មករាម្សិលមិញដោយវ៉ៃខ្នោះដៃផង
លោកហ៊ុន ហ៊ាន អតីតស្នងការខេត្តបន្ទាយមានជ័យដែលត្រូវគេដកហូតដំណែងកាលពីថ្ងៃ៧ មករា ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួនកាលពីថ្ងៃទី៩ មករាម្សិលមិញដោយវ៉ៃខ្នោះដៃផង ។
ចំណែកឯស្នងការរងម្នាក់ទៀតគឺលោកឈាង សុន ទទួលបន្ទុកផែនមធ្យោបាយ និងពីមុនទទួលបន្ទុកផែនយុត្តិធម៌ ត្រូវបានគេចាប់ខ្លួននៅព្រឹកថ្ងៃទី១០ មករានេះដោយពុំមានវ៉ៃខ្នោះដៃទេ ។
ការឃាត់ខ្លួនមន្ត្រីប៉ូលិសខេត្តបន្ទាយមានជ័យទាំងពីរនាក់នេះត្រូវគេដឹងថា មានជាប់ពាក់ពន្ធ័នឹងការជួញដូរគ្រឿងញៀនដ៏ធំមួយដែលគេបង្ក្រាបបានកាលពីពេលថ្មីៗនេះ។ ឥឡូវនេះសំណុំរឿងស្ថិតនៅក្នុងដៃស្ថាប័នប្រឆាំងអំពោះពុករលួយនិងតុលាការខេត្តបន្ទាយមានជ័យ។
លោក ហ៊ុន ហ៊ាន ត្រូវបានដកហូតមុខតំណែងកាលពីថ្ងៃ៧ មករា បន្ទាប់ពីដំណើរទៅកាន់ខេត្តបន្ទាយមានជ័យរបស់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន។
មានមនុស្ស៣នាក់ហើយដែលត្រូវបានចាប់ខ្លួនក្នុងសំណុំរឿងនេះ។ អតីតប្រធានប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តឈ្មោះលឹម ម៉ាប់ ត្រូវបានគេចាប់ខ្លួននិងឃុំខ្លួនរយៈពេល ៦ ខែមកហើយ។ តាមព័ត៌មានថា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាឲ្យចាប់ខ្លួនអ្នកជាប់ពាក់ពន្ធ័គ្រឿងញៀនទាំងនោះ ៕

អ្នកជួញគ្រឿងញឿនដែលពាក់ព័ន្ធលោកហ៊ុន ហ៊ាន អតីតស្នងការខេត្តបន្ទាយមានជ័យនិងអតីតប្រធានប៉ូលិសប្រឆាំងគ្រឿងញៀនខេត្តឈ្មោះលឹម ម៉ាប់
No comments:
Post a Comment