ភ្នំពេញ: លោកសម រង្ស៊ីមេគណបក្សប្រឆាំងនៅប្រទេសកម្ពុជាទំនងជាគ្មានច្រកធ្វើការសម្រុះសម្រួល នយោបាយជាមួយរាជរដ្ឋាភិបាលដើម្បីបានវិលចូលរួមក្នុងការបោះឆ្នោតនៅអាណត្តិទី៥នៅ ឆ្នាំ២០១៣ឡើយ។ មេដឹកនាំបក្សប្រឆាំងកំពុងបន្តរឿងក្តីទៅសាលាឧទ្ធរណ៍ និងតុលាការកំពូល ទៀតក្នុងសំណុំរឿងព្រំដែន។
លោកសម រង្ស៊ីកំពុងតែជាប់បណ្តឹងនៅតុលាការចំនួន២សំនុំរឿងគឺសំនុំរឿងនៅសាលាដំបូង ខេត្តស្វាយរៀងជាប់ទោសពន្ធនាគាររយៈពេល២ឆ្នាំតែរឿងក្តីនេះត្រូវលោកសមរង្ស៊ីប្តឹងទាស់ ឡើងដល់តុលាការកំពូលរួចហើយ។ រីឯសំនុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញដែលត្រូវជាប់ ពន្ធនាគាររយៈពេល១០ឆ្នាំនិងពិន័យប្រាក់ចំនួន១០០លានរៀលនោះ ក៏ត្រូវបានប្តឹងទាស់ឡើង ទៅឧទ្ធរណ៍ផងដែរនេះបើតាមការអះអាងពីមេធាវីរបស់លោកសមរង្ស៊ី។
លោកជូង ជូងីមេធាវីការពារក្តីឱ្យលោកសមរង្ស៊ីបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា កាលពីពេលថ្មីៗនេះលោកបានដាក់ពាក្យប្តឹងទាស់ទៅសាលាឧទ្ធរណ៍ជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលកាលពីចុងឆ្នាំ២០១០បាន កាត់ក្តីលោកសមរង្ស៊ីក្នុងសំនុំរឿងក្លែងបន្លំឯកសារធារណៈដោយកំបាំងមុខសមរង្ស៊ីឱ្យ ជាប់ពន្ធនាគាររយៈពេល១០ឆ្នាំនឹងពិន័យប្រាក់ចំនួន១០០លានរៀល។ តែកូនក្តីរបស់លោកពុំអាចទទួលយកបានទេ។
ថ្មីៗនេះសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីធ្លាប់បានមានប្រសាសន៍រួចហើយថាគ្មានការសម្របសម្រួលជាមួយគណបក្សប្រឆាំងទេហើយលោកសម រង្ស៊ីត្រូវវិល មកទទួលទោសជាប់ ពន្ធនាគារតាមសេចក្តីសម្រេចរបស់តុលាការឱ្យបាន២ភាគ៣នៃទោសសិនទើបមានការសម្របសម្រួលលើកលែងទោសតាមក្រោយ។
កាលពីពេលថ្មីៗនេះថ្មីៗនេះលោកសុន ឆ័យប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងនេះ បានប្រកាសពីផែនការណ៍សរសេររបាយការណ៍ព្រំដែនកម្ពុជាវៀតណាមដាក់ជូនប្រធានរដ្ឋសភានិងដាក់ថ្វាយព្រះមហាក្សត្រនិងសមតេចឪ នរោត្តម សីហនុ អតីតព្រះមហាក្សត្រថាការបោះបង្គោលព្រំដែនជាមួយវៀតណាម បាត់ភូមិខ្មែរចំនួន១៤ភូមិ។ ប៉ុន្តែ រហូតមកទល់ពេលនេះគេនៅមិនទាន់ឃើញ របាយការណ៍នោះនៅឡើយទេ៕
No comments:
Post a Comment