ថ្លែងក្នុងកម្មវិធីទូរទស្សន៍មួយរបស់លោកអាប់ភីស៊ីតបាននិយាយថាខណៈនេះរដ្ឋាភិបាលថៃកំពុងប្រមូលផ្ដុំកម្លាំងជួយសង្គ្រោះជនជាតិថៃទាំង៧រូបឲ្យអស់ពីសមត្ថភាពនិងគ្រប់មធ្យោបាយទាំងអស់ឆ្លើយតបទៅនិងសំណួរសួរថាតើពេលនេះមានគម្រោងចរចាជាមួយកម្រិតរដ្ឋាភិបាលនិងរដ្ឋមន្ត្រីហើយឬនៅ?លោកអាប់ភីស៊ីតបានឆ្លើយថាយើងបានធ្វើគ្រប់មធ្យោបាយទាំងអស់រួចហើយ។ឆ្លើយទៅនិងសំណួរបន្តដែលសួរថាតើមានផែនការបំរុងទុកហើយឬនៅប្រសិនបើលទ្ធផលរបស់តុលាការកម្ពុជាបញ្ច្រាសទិសគ្នា ទៅនឹងគោលដៅរបស់ រដ្ឋាភិបាល នោះ?លោកអាភីស៊ីតឆ្លើយថាជំហានដំបូងយើងនឹងមើលថែទាំអ្នកទាំង៧រូបនោះឲ្យល្អបំផុតចំណែករឿងដទៃទៀតគិតគូតាមក្រោយ។
លោកអាភីស៊ីតមិនបានឆ្លើយតបទៅនិងសំណួរដែលគេចោទសួរថាតើរង់ចាំដល់ពេលណាទើបលោកអាប់ភីស៊ីតទូរស័ព្ទទំនាក់ទំនងជាមួយសម្ដេចហ៊ុនសែនផ្ទាល់តែម្ដងនោះ?សំណួរនេះត្រូវបានលោកអាប់ភីស៊ីតមិនឆ្លើយហើយដើរគេចពីអ្នកសារព័ត៌មានតែម្ដង៕
សុវណ្ណា
No comments:
Post a Comment