Wednesday, January 12, 2011

សម្ដេច​តេជោ​អញ្ជើញ​ក្នុង​ពិធី​បិទ​ស្ទឹង​សាង​សង់​ទំនប់​វារី​អគ្គិសនី​ស្ទឹង​តាតៃ នៅ​ខេត្ត​កោះកុងព្រឹក​នេះ

កោះកុង ៖ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១១​នេះ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា ​នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​ស្ទឹង​សាង​សង់​ទំនប់ វារី​អគ្គិសនី​ស្ទឹង​តាតៃ ស្ថិត​នៅ​ក្នុង​ឃុំ​ឫស្សី​ជ្រំ ស្រុក​ថ្ម​បាំង និង​ឃុំ​តាតៃ ខេត្ត​​កោះកុង ដែល​មាន​កម្លាំង​២៤៦​មេហ្គាវ៉ាត់។
ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​នេះ​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ឆាយណាណាស់សូណាល់ ហេវីម៉ាតធឺណារី ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​៥៤០​លាន​ដុល្លារ។ គម្រោង​សាងសង់​ត្រូវ​ចំ ណាយ​ពេល​៥​ឆ្នាំ និង​រយៈពេល​៣៧​ឆ្នាំ​ទៀត សម្រាប់​ធ្វើ​អាជីវកម្ម តាមវិធី BOT គឺ​សាងសង់ រួច ដំណើរ​ការ​អាជីវកម្ម និង​ផ្ទេរ​មក​រដ្ឋាភិបាល​កម្ពុជា​វិញ៕

ស្នាយពល

No comments:

Post a Comment