ភ្នំពេញ: កាសែតបាងកកប៉ុស្ត៍ថៃបានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃពុធម្សិលមិញដែលនិយាយអំពីគម្រោងធ្វើបាតុកម្មរបស់ក្រុមបណ្តាញអ្នកស្នេហាជាតិថៃ (Thai Patriots Network) ព្រឹកថ្ងៃព្រហស្បតិ៍នេះនៅមុខវិមានរដ្ឋាភិបាលថៃ។
យោងតាមអត្ថបទកាសែតបាងកកប៉ុស្ត៍បណ្តាញអ្នកស្នេហាជាតិថៃបានថ្លែងនៅក្នុង សេចក្តីថ្លែងការណ៍របស់ខ្លួនស្នើអោយថ្នាក់ដឹកនាំរដ្ឋាភិបាលថៃបច្ចុប្បន្នចុះចេញពីតំណែង ដោយពួកគេខឹងសម្បារនឹងថ្នាក់ដឹកនាំទាំងនោះដែលប្រកាសទទួលស្គាល់ថាជនជាតិថៃទាំង៧នាក់បានដើរចូលក្នុងទឹកដីកម្ពុជាដោយខុសច្បាប់។
បណ្តាញអ្នកស្នេហាជាតិថៃក៏បានស្នើអោយរដ្ឋាភិបាលថៃនិងកម្ពុជាគោរពអនុសញ្ញាក្រុងហ្សឺណែវទី៤ ដែលអនុសញ្ញានេះនិយាយអំពីការការពារជនស៊ីវិលនៅក្នុងតំបន់សង្គ្រាម។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន បណ្តាញអ្នកស្នេហា ជាតិថៃសរសេរបន្ថែមថាអនុសញ្ញា ទីក្រុងហ្សឺណែវទី៤បានចែងហាមឃាត់មិន អោយមានការចាប់ឃាត់ខ្លួននិងកាត់ទោសជនស៊ីវិល នៅលើតំបន់ជម្លោះ។
លោកបណ្តាញអ្នកស្នេហាជាតិថៃ! ហេតុអ្វីលោកមិនដែលស្រែកប្រាប់ទាហានថៃរបស់លោក អោយឈប់បាញ់ប្រហារពលរដ្ឋខ្មែរស្លូតត្រង់ទន់ខ្សោយដែលគ្រាន់តែប្រកបរបររកស៊ីចិញ្ចឹម ជីវិតនៅតាមព្រំដែនផង? ហេតុអ្វីជីវិតជនជាតិថៃរបស់លោកមានតម្លៃជាងជីវិតប្រជាពលរដ្ឋខ្មែរ? ហេតុអ្វីបានជាមានតែកម្ពុជាដែលត្រូវអនុវត្តអនុសញ្ញាទីក្រុងហ្សឺណែវទី៤ ចំពោះជនជាតិថៃ ៧នាក់ដែលទទួលស្គាល់ខ្លួនឯងថា បានដើរចូលទឹកដីកម្ពុជាខុសច្បាប់ដែរនោះ?
បណ្តាញអ្នកស្នេហាជាតិថៃ! លោកមិនបានយល់ទេឬថាប្រសិនបើទាហានខ្មែរមិនគោរពច្បាប់ ដូចលោកគិតនោះ ជនរួមជាតិរបស់លោកទាំង៧នាក់អាចមានវាសនាដូចប្រជាជនខ្មែរស្លូតត្រង់ ដែលទាហានថៃរបស់លោកតែងបាញ់ប្រហារអីចឹង? ដូច្នេះអស់លោកគួរតែបង្វែសំណើរនេះ ទៅកាន់ទាហានថៃនៅតាមជាយដែនវិញទើបត្រឹមត្រូវជាង។ កុំចេះពេកប្រយត្ន័របេះក្បាច់៕
No comments:
Post a Comment