Wednesday, January 12, 2011

សម្តេច​ហ៊ុន សែន​៖ ទំនាក់ទំនង​ល្អ​កម្ពុជា​ចិន​ធ្វើឲ្យ​ទុន​វិនិយោគចិន​ជាប់ចំណាក់​ថ្នាក់ទី​១

កោះកុង: សម្តេច​អគ្គម​ហ​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន មានប្រសាសន៍ថា ទំនាក់ទំនង​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​និង​ការជំរុញ និង​គាំទ្រ​ពី​ខាង​ក្រៅ​របស់​រដ្ឋាភិបាល​ចិន​បាន​ធ្វើឲ្យ​កម្ពុជា​ទទួលបាន​ទុនវិនិយោ​គ ចំណាក់​ថ្នាក់​លេខ​១​ពី​ប្រទេស​ចិន​

​ទុន​នេះ​បានបង្ហាញ​តាមរយៈ​ការវិនិយោគ​នៃ​គម្រោង​ធំៗ ដូចជា​គម្រោង​វា​រី​អគ្គិសនី​ជាច្រើន កន្លែង​នៅ​កម្ពុជា​។ សម្តេច​បាន​មាន​ប្រសា​ស​ន៏​បែបនេះ​នៅក្នុង​ឱកាស​ពិធី​បិទ​ស្ទឹង​ដើម្បី សាងសង់​ទំនប់​វា​រី​អគ្គីសនី​ស្ទឹង​តាតៃ​ដែល​មាន​អានុភាព​តម្លើ​ង ២៤៦  មេហ្គា​វ៉ាត់ នៅ​ព្រឹក​
​ថ្ងៃទី ១២ ខែ មករា នេះ​ស្ថិតនៅ ឃុំ​ឬ​ស្សី​ជ្រុំ ស្រុក​ថ្មបាំង ខេត្ដ​កោះកុង​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​រំលឹក​ឡើងវិញ​អំពី​ទំនាក់ទំនង​ការទូត​រវាង​​ប្រទេស​ទាំង​ពីរ​កម្ពុជា​ចិន ដែល​ឈាន​ចេញពី​ទំនាក់ទំនង​ប្រទេសជិតខាង​ល្អ​
នៅក្នុង​ឆ្នាំ​១៩៩៤ ។ បន្ទាប់មក​បាន​ឈាន​ដល់​ទំនាក់ទំនង​ជឿទុកចិត្ត​គ្នា​នៅ​ឆ្នាំ ២០០៤ ហើយ​បាន​ឈានដល់ ទំនង​ទំនងជា​យុទ្ធសាស្ត្រ​លើ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០១០ ។ 

​តាមរយៈ​ជំនឿ​ទុក​ចិត្ត​នេះ និង​ទំនាក់ទំនង​ជា​យុទ្ធសាស្ត្រ​គ្រប់ ជ្រុងជ្រោយ​ដែល​ជា​ការ ជំរុញ​ពីក្រោយ​ខ្នង​របស់​រដ្ឋាភិបាល​ចិន អ្នកវិនិយោគ​ចិន​ជាច្រើន​បាន​ចាប់យក​
​កាលានុវត្តភាព​ដែល​កម្ពុជា​មាន​សក្តានុពល​សំរាប់​វិនិយោគ​។ សម្តេច​បាន​បន្តថា ការគាំទ្រ​សំ ខាន់​របស់​រដ្ឋាភិបាល​ចិន​មាន ២ ចំណុច​គឺៈ​

ទី​១​ការគាំទ្រ​ខាង​នយោបាយ​ដែល​ពាក់ព័ន្ធ​ទៅ ទំនាក់ទំនង​រវាងរដ្ឋាភិបាល​និង​រដ្ឋាភិបាល​ក្នុងនោះ​មាន​ការធានាទាក់​ទិ​ន​ជាមួយ​ការ​គាំពារ អ្នកវិនិយោគ និង ផ្នែក​ដទៃទៀត​ដែល​មាន​ការពាក់ព័ន្ធ​ទៅលើ​គម្រោង​ការ​ខាង​ផ្លូវច្បាប់ ដែល​រដ្ឋាភិបាល​ទាំងសងខាង​ត្រូវតែ​ធានា​អះអាង​នូវ​ជំនឿ​ទុកចិត្ត​ឲ្យ​គ្នា​ទៅវិញទៅមក​។ 

​ទី​២ រដ្ឋាភិបាល​ចិន​បាន​គាំទ្រ​ពី​ខាងក្រោយ​តាមរយៈ​នៃ​ធនាគារ​ជាច្រើន​របស់​ចិន ដើម្បី​ឲ្យ​បណ្តាល​ក្រុមហ៊ុន​អាច​ទទួលបាន​នូវ​ឥណទាន​យកមក​ប្រើប្រាស់​ក្នុង​គំម្រោងការ នៃ​ការវិនិយោគ​ក្នុងប្រទេស​កម្ពុជា​របស់​យើង​។​សម្តេច​បាន​បន្តថា បើ​គ្មាន​ការគាំទ្រ​ពី​ធនាគារ ធំៗ​របស់​ចិន និង​ការបើកផ្លូវ​ពី​រដ្ឋាភិបាល​ចិន​ទេនោះ យើង​ពិបាក​និង​ទាញ​ទុន​ដ៏​ធំ​ពី ប្រទេស​ចិន​មក​កាន់​កម្ពុជា​ណាស់ ។ 

​នៅក្នុង​បញ្ហា​នេះ​ដែរ​សម្តេច​បាន​បញ្ជាក់​ថា វា​ក៏​ជា​ក្របខណ្ឌ​រួម​ផងដែរ​នៅក្នុង​នយោបាយ របស់​ប្រទេស​ចិន​ក្នុង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ដែល​រហូត​មកដល់ពេលនេះ ចិន បានប្រកាស​ផ្តល់​ឥណទាន​រហូត ៧.០០០ លាន​ដុ​លា្ល​អាមេរិក​សំរាប់​ប្រទេស​ក្នុង​អាស៊ានទាំង​១០។ 

ប៉ុន្តែ​ក្នុង​នេះ​កម្ពុជា​ទាញយក​ឥណទាន​នេះ​ក្នុង​ទំហំ​ច្រើន​គួរសម​ទាំង​ផ្នែក​ឥណទាន ស្តារ​ហេ​ដ្ឋា​រចនាសម្ពន្ធ័ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខ្ចី និង​មួយ​ផ្នែក​ទៀត​តាម រយៈ ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​៕

CEN

No comments:

Post a Comment