Wednesday, January 12, 2011

បិទវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកាត់ ដេរជំនាន់ទី៣និងបើកវគ្គបន្ដជំនាន់ទី៤ដល់ ស្ដ្រីក្រីក្រនិងស្ដ្រីមេម៉ាយ



ប្រធានកិត្ដិយសសមាគម នារីកម្ពុជាដើម្បីសន្ដិភាព និង
អភិវឌ្ឍន៍ខេត្ដសៀមរាប អមដំណើរដោយ លោកជំទាវ ជាភិរិយាថ្នាក់ដឹកនាំខេត្ដ សមាជិកក្រុម
ប្រឹក្សាខេត្ដ បានអញ្ជើញជាអធិមតីក្នុងពិធីបិតវគ្គ ជំនាញវិជ្ជាជីវៈកាត់ដេរ ត្បាញភួយក្រម៉ា ជំនាន់
ទី៣ និងបើកវគ្គបន្ដជំនាន់ទី៤ ដល់ស្ដ្រី ក្រីក្រ កូនកំព្រា និង ជនពិការ នៅមជ្ឈមណ្ឌល អភិវឌ្ឍន៍
ស្ដ្រី ស្ថិតនៅក្នុង ឃុំលាងដៃ ស្រុកអង្គរធំខេត្ដសៀមរាប ។
លោក ជំទាវ ស្រី សិរីទេវី ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថាៈ វគ្គបណ្ដុះបណ្ដាលនេះប្រារព្វធ្វើ
ឡើងក្នុងគោលបំណង ដើម្បីជួយដល់ស្ដ្រីក្រីក្រ ស្ដ្រីមេម៉ា កូនកំព្រា និង ជនពិការដើម្បីមានឱ្យ
សមត្ថភាព និង ជំនាញមួយច្បាស់លាស់ ក្នុងការប្រកបមុខរបរកស៊ីចញ្ជឹមជីវិតប្រចាំថ្ងៃ។ លោកជំ
ទាវបានបន្ដទៀតថាៈ នៅក្នុងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា្រ ស្ដីត្រូវបានគេចាត់
ទុកថា ជាឆ្អឹងខ្នងនៃសេដ្ឋាកិច្ចជាតិ និងសង្គម ដែលនៅក្នុងមួយរយៈកាលកន្លងមកនេះ ស្ដ្រីបាន
ជំនះនូវរាល់ការលំបាកជាច្រើន ក្នុងដំណើរការ ស្ដារ និង អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ បន្ទាប់ពី
សង្គ្រាមរាំរ៉ៃបានបំផ្លាញស្ទើគ្មានសល់ នូវហេដ្ឋារចនាសម្ពន្ធ័សង្គម វប្បមធ៍ ប្រពៃណីទំនៀមទម្លាប់
និងជំនឿសាសនា។បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ទៅលើតួនាទីរបស់ស្ដ្រីកម្ពុជា
តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រ យេនឌ័រ ការកសាងសមត្ថភាពស្ដ្រីលើគ្រប់វិស័យការផ្លាស់ប្ដូរឥរិ
យាបថសង្គម ដែលរើសអើងចំពោះស្ដ្រី និងធានាសិទ្ធិរបស់ស្ដ្រីក្នុងការចូលរួមយ៉ាងសកម្ម និងស្មើ
ភាពជាមួយបុរស់ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ។
នៅក្នុងឱកាសនេះដែរ លោក ជំទាវ ស្រីសិរីទេវី ស៊ូ ភិរិន្ទ ក៍បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់
ត្រូវយកចិត្ដទុកដាក់ទៅលើមុខជំនាញនីមួយៗដើម្បីឆាប់ទទួលបានចំណេះដឹងមួយពិតប្រកដយក
ទៅប្រកបមុខរកស៊ីដើម្បីអោយស្ថានភាពគ្រួសារមានធូរធារួចផុតពីភាពក្រីក្រ។ ជាមួយគ្នានេះ
ដែរ លោកជំទាវក៍បានផ្ដាល់ម៉ាស៊ីនកាត់ដេរចំនួន៣៦គ្រឿងដល់សិក្ខាកាមដែលបានបញ្ចប់វគ្គយក
ទៅប្រកបមុខរបរកស៊ី និងផ្ដល់ថវិកាមួយចំនួនដល់មជ្ឈមណ្ឌលផងដែរ ។

No comments:

Post a Comment