កោះកុង ៖ ថ្លែងក្នុងពិធីបិទស្ទឹងសាងសង់វារីអគ្គិសនីស្ទឹងតាតៃ ខេត្តកោះកុង សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលកម្ពុជារយៈពេលវែង គឺមានការអនុម័តពីរដ្ឋសភាជាមុនសិនទើបដំណើរការទៅបាន ហើយគម្រោងទាំងនោះនឹងបន្តនិរន្តរភាពជាបន្តបន្ទាប់ពីអាណត្តិមួយទៅអាណត្តិមួយទៀត។ ដូច្នេះគណបក្សប្រឆាំងសូមកុំព្រួយបារម្ភពីការដាក់ផែនការអភិវឌ្ឍន៍ប្រទេសរយៈពេលវែងរបស់រាជរដ្ឋាភិបាល។
គម្រោងបង្កើតថាមពលវារីអគ្គិសនីនៅស្ទឹងតាតៃ ត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានរយៈពេល ៤២ឆ្នាំ ដែលគ្រោងនឹងត្រូវចំណាយថវិកាប្រមាណ៥៤០លានដុល្លារអាមេរិក ហើយការទប់ស្កាត់ទឹកទាញយក ថាមពលវារីអគ្គិសនីពីស្ទឹងតាតៃនេះ មានកម្លាំងរហូតដល់ទៅ២៤៦មេហ្កាវ៉ាត់សម្រាប់ប្រើប្រាស់៕
ស្នាយពល
No comments:
Post a Comment