ភ្នំពេញ ៖ អាជ្ញាធរថៃប្រចាំនៅច្រកអន្តរជាតិប៉ោយប៉ែត បានប្រាប់អាជ្ញាធរកម្ពុជានៅទីនោះថារឿងជនជាតិខ្មែរ៧នាក់ដែលឃាត់ខ្លួននៅក្នុងផ្សាររុងក្លឿ ពីបទប្រើប្រាស់លិខិតស្នាក់នៅហួសសុពលភាព នឹងត្រូវបញ្ជូនទៅតុលាការហើយ សូមកុំឲ្យភាគីកម្ពុជាអន្តរាគមន៍។
ភាគីថៃបានប្រាប់ទៀតថា ជនជាតិកម្ពុជាទាំង៧នាក់នេះ នឹងត្រូវបើកសវនាការនៅតុលាការខេត្តស្រះកែវ នៅថ្ងៃទី២៤ខែមករា ឆ្នាំ២០១១ខាងមុខនេះ។ ដូច្នេះទោសទណ្ឌរបស់ពួកគេទុកឲ្យតុលាការជាអ្នកសម្រេច។
ពលរដ្ឋខ្មែរទាំង៧រូបនោះមានឈ្មោះ ១-សែន មករា ភេទប្រុស អាយុ២២ឆ្នាំ, ទី២-សន ពៅ ភេទប្រុស អាយុ២២ឆ្នាំ, ៣-ឈ្មោះឆេង ណា ភេទប្រុស អាយុ២៣ឆ្នាំ, ទី៤-ឈ្មោះឆេង ជីត ភេទប្រុស អាយុ២៤ឆ្នាំ, ទី៥-ឈ្មោះទិន សុង ភេទប្រុស អាយុ២០ឆ្នាំ, ទី៦-ឈ្មោះណេត សិទ្ធ ភេទប្រុស និងទី៧-ឈ្មោះឆ ឆេង ភេទប្រុស។
ឫទ្ធី
No comments:
Post a Comment