Wednesday, January 12, 2011

បញ្ជូនឧត្តមសេនីយ៍យោធា សាមិត្តវីរៈ ទៅតុលាការយោធា

ឧត្តមសេនីយ៏យោធាមួយរូប ដែលគេបានចាប់កាលពីកន្លងទៅ នោះនឹងត្រូវបានគេបញ្ជូន ទៅតុលាការយោធា នៅវេលារសៀលម៉ោង ពីរ ថ្ងៃទី១២ខែមករានេះ ។ សូមជម្រាបថាឧត្តមសេនីយ៏ យោធា ឈ្មោះសាមិត វីរៈនោះត្រូវគេរកឃើញ ពីបទពាក់ព័ន្ធរើសកម្លាំង ប្រដាប់អាវុធខុស ច្បាប់ថែមទៀត។ សូមជំរាបថា ការចាប់ខ្លន លោកឧត្តម សេនីយ៍ត្រី សាមិតវីរៈ នាយករងដ្ឋានភស្តភារ បច្ចេកទេសនៃក្រសួង ការពារជាតិ ត្រូវគេសង្ស័យពាក់ព័ន្ធនឹង ករណីក្លែងបន្លំឯកសារនិង បញ្ហាដីធ្លី ។ ប្រភពបានបង្ហើប ថា បានជាប់ពាក់ព័ន្ធមួយករណីទៀតនៃការរើសកម្លាំងប្រដាប់អាវុធ ខុសច្បាប់។ ប្រភពគួរអោយទុកចិត្តមួយទៀតបានប្រាប់ថា ឈ្មោះ សាមិតវីរៈនេះ គឺជាមុខសញ្ញា ពីបទជាប់ពាក់ព័ន្ធនឹងករណី កម្លាំងកងទ័ពសេរីការជាតិ កម្ពុជា ស៊ីអេហ្វអេហ្វ ដែលរាជរដ្ឋាភិបាល បានចាត់ទុកថាជាក្រុមភេរវកម្ម ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០០។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេ នីយ៍សៅសុខា បានមានប្រសាសន៍ថា ដោយសារតែសមត្ថកិច្ចកំពុង តែស៊ើបអង្កេត ដូច្នេះលោកមិនអាចបកស្រាយណាមួយបានទេ ។
គួររំលឹកថា លោកនាយឧត្តមសេនីយ៍សៅសុខា ក្នុងប្រសាសន៍បូក សារុបលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅឆ្នាំ២០១១សំរាប់កងរាជ អាវុធហត្ថ កាលពីថ្ងៃទី១១មករា បានមានប្រសាសន៍គំរាមថានឹងបក សក្តិមន្ត្រីយោធាក្រោមបង្គាប់ និងដាក់គុកថែមទៀតបើសិនជាមន្ត្រី យោធាណា ដែលប្រព្រឹត្តអំពើអសកម្មអាងអំណាចជំរិតទារលុយជា ពិសេសការឃុប ឃិតជាមួយ ក្រុមគ្រឿងញៀន។
លោកឧត្តមសេនីយ៍យោធា សាមិត្តវីរៈ ត្រូវ បាន គេចាប់ខ្លួនកាលពី ថ្ងៃទី១០ខែមករា នៅនឹងគេហស្ថានរបស់លោក ក្នុង រាជធានីភ្នំពេញ។ សមត្ថកិច្ច បានឆែកឆេរផ្ទះសម្បែងរកឃើញវត្ថុ តាងសង្ស័យមួយចំនួន រួមមានខោអាវយោធាជាច្រើនសម្រាប់ និងកាំ ភ្លើង៥ដើមផងដែរ ។
តាមប្រសាសន៍របស់ប្រភព បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០១១នេះថា ឈ្មោះសាមិត្ត វីរៈ ត្រូវបានចាប់ ខ្លួនម្តងរួចមកហើយ នៅខេត្តបន្ទាយមានជ័យក្នងអំឡុងកម្លាំងភេរវកម្ម CFF ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ។ ប៉ុន្តែមិនដឹងជាមូលហេតុយ៉ាងម៉េចបានជាឈ្មោះ នេះ បានចេញនៅក្រៅឃុំ និងបានចូលក្នុងកងកម្លាំងយោធាយ៉ាង ដូច្នេះនោះទេ។ ការចាប់ខ្លួនរបស់មន្រ្តីសង្ស័យទាំងនេះគឺនៅ ទន្ទឹម នឺងប្រសាសន៍របស់សម្តេច ហ៊ុន សែន ដែលបញ្ជាមន្ត្រីក្រោមបង្គាប់ អនុវត្តការដាក់ទោសលើមន្ត្រីណាដែលប្រព្រឹត្តអំពើខុសច្បាប់ និងប្រឆាំងអំពើពុករលួយ។ សម្តេច បានមានប្រសាសថា អំពើពុករលួយគឺជាសត្រួវរបស់រដ្ឋាភិបាល ដែលគេត្រូវតែកំចាត់។

No comments:

Post a Comment