Friday, January 28, 2011

ទាហាន​សៀម​ប្រមាណ​១០០​នាក់​ចូល​មក​កាន់​ប្រាសាទ​តា​មាន់​ទាំង​យប់​,​ស្ថានភាព​ព្រំដែន​តានតឹង​ជាថ្មី​

ព្រះវិហារ: ​សេចក្តីរាយការណ៍​ពី​ព្រំដែន​បាន​អះអាង​ថា​ទាហាន​សៀម​ប្រដាប់​ដោយ​អាវុធ​ដែល​មាន​គ្នា​ប្រមាណ​១០០​នាក់​បាន​ចូល​មក​កាន់​ប្រាសាទ​តា​មាន់​កាល​ពី​យប់មិញ​នេះ​។​ដោយឡែក​ស្ថានភាព​នៅ​តាម​បណ្តោ​យ​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ​បាន​ចាប់ផ្តើម​តានតឹង​ជាថ្មី​បន្ទាប់​ពី​សៀម​បាន​បញ្ជូន​កំលាំង​បន្ថែម​មកកាន់​តំបន់​ព្រំ​ដែន​និ​ង​ទាមទារ​ឲ្យ​កម្ពុជា​ទំលាក់​ទង់ជាតិ​ដែល​ដាក់​នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ​។​

​    ​ប្រភព​បាន​និយាយ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មករា​នេះ​ថា កង​ទព័​កម្ពុជាកំពុងស្ថិត​នៅ​ក្នុង​សភាព​ប្រុង​ជើង​ការណ៍​នៅ​ប្រាសាទ​តា​មាន់ ប្រាសាទ​តា​ក្របី នៃ​ខេត្ត​ឧត្តរមានជ័យ បន្ទាន់​ពី​ទាហាន​សៀម​បាន​បន្ថែម​កំលាំង​មក​កាន់​តំបន់​នោះ​។ ​ប្រភព​បន្តទៀតថា យប់​ថ្ងៃ​ទី​២៧​ខែ​មករា​ក្នុង​រង្វង់​ម៉ោង​៧-៨ ទាហាន​សៀម​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​១០០ នាក់​បាន​ចូល​មក​កាន់​បរិវេណ​ប្រាសាទ​តា​មាន់​។ ​ទាហាន​ទាំងនេះ​បាន​នៅ​ទីនោះ​ប្រមាណ​ជិត​២​ម៉ោង​ទើប​ចាកចេញ​ទៅ​វិញ​បន្ទាប់​ភាគី​កម្ពុជា ព្យាយាម​ជំរុញ​ឲ្យ​ដក​ចេញពី​ព្រោះ​សកម្មភាព​នេះ​ខុស​ពី​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ទៅ​ហើយ​។​

​    ​ដោយឡែក​ស្ថានភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ក៏​មាន​សភាព​តានតឹង​ជា​ថ្មី​ដែរ បន្ទាប់​ពី​ទាហាន​សៀម​បាន​ព្យាយាម​ឲ្យ​កម្ពុជា​ដាក់​ទង់ជាតិ​ដែល​ដាក់​នៅ​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ ដែល​ជា​វត្ត​របស់​ខែ្មរ​ចុះ ហើយ​ភាគី​កម្ពុជា​មិន​ព្រម​។ ​​ប្រភព​បន្តទៀតថា រហូត មកដល់​ពេលនេះ​មិនទាន់​មាន​ការផ្ទុះ​អាវុធ​អ្វី​ទេ តែ​កងទ័ព​ទាំងពី​បាន​ស្ថិតក្នុង​ស្ថានភាព​ប្រុង​ជើង​ការណ៍ និង​ប្រឈម​ដាក់គ្នា​។​ ខាង​សៀម​បាន​បញ្ជូន​ទាហាន និង​យុទ្ធោបករណ៍​ប្រយុទ្ធ​ជាច្រើន​មក​កាន់​តំបន់​ដែល​ធ្លាប់មាន​បញ្ហា​កន្លងមក​។​

ដោយ : សេរី

No comments:

Post a Comment