Friday, January 28, 2011
អាជីវករផ្សារប៉េសេសុំអន្តាគមន៍ពីសម្តេចជោហ៊ុនសែន ជួយបញ្ចុះតំលៃជួលតូប
ភ្នំពេញ: ក្រុមអាជីវករផ្សារប៉េសេក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានប្រមូលផ្តុំ គ្នានៅពីមុខគេហដ្ឋានសម្តេច តេជោហ៊ុនសែនៅ ព្រឹកថ្ងៃទី២៨ខែមករាឆ្នាំ១០១១នេះដើម្បី សុំអន្តរាគមន៍ពីសម្តេចជួយបញ្ចុះតំលៃ ជួលតូបនៅផ្សារប៉េសេបន្ទាប់ពី លោកឧញ៉ាឡុចសារ៉េតម្ចាស់ផ្សារបានតម្លើងថ្លៃជួល តូបខ្ពស់ពេកក្រុមអាជីវករគ្មានលទ្ធភាពរកប្រាក់បង់ជូនម្ចាស់ផ្សារ។
ក្រុមអាជីវករផ្សារប៉េសេបានទាមទារដូចខាងក្រោមគឺៈ
១.សុំរក្សារតំលៃជួលតូបនៅដដែល
២.សំណូមពរធ្វើកិច្ចសន្យាថ្មីរយៈពេល៥ឆ្នាំម្តង
៣.សំណូមពរដំឡើងថ្លៃជួលតូបត្រឹមតែ១០ភាគរយពេលចប់កិច្ចសន្យាចាស់
៤.សុំសិទ្ធិធ្វើម្ចាស់តូបជួលពេញលេញ
៥.សុំពន្យារពេលបង់ថ្លៃតូបនិងបញ្ឈប់ការផាកពិន័យពេលបង់ប្រាក់យឺត
៦.សុំមិនបង់ថ្លៃសេវាទឹកនិងភ្លើងពេលមិនបានប្រើ
៧.ពេលប្តូរឫជួលតូបបន្តសុំកាត់ឈ្មោះឱ្យបានសមរម្យ
មន្ត្រីខុទ្ទកាល័យសម្តេចតេជោហ៊ុនសែនបានទទួលយកលិខិតតវ៉ារបស់អាជីវករដាក់ជូនសម្តេចតេជោពិនិត្យសំរេចជូនអាជីវករផ្សារប៉េសេ៕
ដោយ : រតនា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment