Friday, January 28, 2011
សមាគមរោងម៉ាស៊ីនកិនស្រូវជំរុញការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិ
ភ្នំពេញ: នៅឆ្នាំ២០១០កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាបានតែ៤ម៉ឺនតោនតែនៅដើមឆ្នាំ២០១១នេះការនាំអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានសន្ទុះកើនឡើងខ្ពស់ជាងឆ្នាំ២០០៩កន្លងទៅ។
ការផ្តល់ប្រាក់កម្ចីដល់ថៅកែរោងម៉ាស៊ីនកិនស្រូវនៅឆ្នាំ២០០៩មានចំនួនតែ១១.៥លានដុល្លារតែនៅឆ្នាំ២០១១នេះកំនើនតម្រូវការប្រាក់កម្ចីបានកើនទៅដល់៣០លានដុល្លាររួមទាំងទីផ្សារស្រូវផងដែរ។
នេះបើតាមលោកឧកញ៉ាភូ ពុយប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជាបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅថ្ងៃទី២៨ខែមករាឆ្នាំ២០១១ ក្នុងកិច្ចប្រជុំជាមួយប្រធានសមាគមរោងម៉ាស៊ីនកិនស្រូវមកពីបណ្តាខេត្តនានា។
លោកឧកភូ ពុយបានមានប្រសាសន៍បន្តទៀតថា ដើម្បីជំរុញផលិតកម្មស្រូវនិងអង្ករសម្រាប់នាំចេញទៅកាន់ទីផ្សារបរទេសឱ្យបានច្រើនកសិករត្រូវការប្រើប្រាស់ពូជស្រូវព្រមទាំងបច្ចេកទេសផលិតដំណាំស្រូវឱ្យបានសមស្របនិងជុំរុញអ្នកប្រមូលទិញកែច្នៃនិងវេចខ្ចប់ឱ្យចាប់ផ្តើមយកចិត្តទុកដាក់លើម៉ាស៊ីនសម្ងួតស្រូវដើម្បីរក្សាទាំងបរិមាណនិងគុណភាពសម្រាប់បំរើតម្រូវការលើទីផ្សារអន្តរជាតិ។
លោកឧកញ៉ាភូ ពុយបានមានប្រសាសន៍បន្តទៀតថាៈក្រុមហ៊ុនធំៗត្រូវរកទុនដើម្បីពង្រីកការប្រមូលទិញស្រូវពីកសិករពីព្រោះរាជរដ្ឋាភិបាលបានចូលរួមចំណែកផ្តល់ ប្រាក់កម្ចីដល់ថៅកែរោងម៉ាស៊ីនកិនស្រូវនិងអ្នកប្រមូលទិញស្រូវខ្ចីធ្វើដើមទុនមួយចំនួហើយ។ រីឯធនាគារឯកជនមួយចំនួនក៏រង់ចាំផ្តល់ប្រាក់កម្ចីផងដែរ។
សមាគមរោងម៉ាស៊ីនកិនស្រូវក៏មានគំរោងលើកពីការចំណាយខ្ពស់នៅពេលនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិដាក់ជូនអនុក្រុមការងារកសិករផលិតស្រូវជួយធ្វើ អន្តរាគមន៍កុំឱ្យមានការចំណាយខ្ពស់ពេក។ ក្រៅពីនោះ សមាគមក៏មានផែនការជួបជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួនផងដែរឱ្យស្ថាប័នទាំងនោះបានដឹងពីការលំបាករបស់ក្រុមសមាគមរោងម៉ាស៊ីនកិនស្រូវនិងនាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិ។
បញ្ជាក់ៈប្រទេសចិនដែលជាប្រទេសមហាអំណាចលើពិភពលោកបានអនុញ្ញាតឱ្យកម្ពុជានាំអង្ករនិងកសិផលជាច្រើនទៀតចូលទៅកាន់ទីផ្សារចិនដោយអនុគ្រោះពន្ធ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យមានការនាំអង្កចេញទៅកាន់ទីផ្សារអន្តរជាតិឱ្យបានចំនួន១លានតោនចាប់ពីឆ្នាំ២០១៥ខាងមុខនេះ៕
ដោយ : រតនា
Subscribe to:
Post Comments (Atom)
No comments:
Post a Comment