Friday, January 28, 2011

ក្រសួងការពារជាតិ​កម្ពុជា​បញ្ចេញ​រថក្រោះ ទៅ​ព្រំដែន​ជាថ្មី​

ភ្នំពេញ: ​ក្រសួងការពារជាតិ​កម្ពុ​ជា​បាន​បញ្ចេញ​រថក្រោះ រថ​ពាស​ដែក ទៅ​កាន់​តំបន់​ព្រំដែន​ដែល​ពេល​នេះ​ហាក់​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​ពី​ប្រទេស​សៀម​។​

​    ​មន្ត្រីជាន់ខ្ពស់​ក្រសួង​ការពារជាតិ​មួយរូប​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ខែ​មករា​នេះ​ថា រថក្រោះ រថពាសដែក និង យុទ្ធោករណ៍​មួយចំនួ​ននឹង​បញ្ជូន​ទៅ​កាន់តំបន់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​នា​ព្រឹក​នេះ​។​ មន្ត្រី​រូប​នោះ​បន្តថា នេះ​មិនមែន​ជា​ការបញ្ចេញកំលាំង យោធា​អ្វី​នោះទេ តែ​ជា​ការត្រៀម​បំពេញ​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​។ ​ជា​ការឆ្លើយតប​ចំពោះ​ភាពមិនប្រក្រតី​ដែល​កំពុង​កើតឡើង​នៅ​តំបន់​ព្រំដែន​ដែល​បង្កឡើង​ដោយ​ភាគី​ថៃ​។

​    ​ប្រភព​ផ្សេងទៀត​បាន​អះអាងថា កង​ទព័​កម្ពុជា​នៅ​ព្រំដែន​ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្ថិតក្នុង​សភាព​ប្រុង​ជើង​ការណ៍ ខណៈ​ដែល​គេ​បានដឹងថា ចលនា​ទ័ព​របស់​សៀម​នៅ​ចំនុច​មួយចំនួន​មិនគួរឲ្យ​ទុកចិត្តបាន​។​

​    ​ស្ថានភាព​បាន​ប្រែប្រួល​ខណៈដែល​ពួក​អាវ​លឿង​សៀម​បានទាមទារ​ឲ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញពី​វត្ត​កែវ​សិក្ខា​គី​រី​ស្វា​រៈ និង ការបន្ថែម​ទាហាន​សៀម​មកកាន់​តំបន់​មួយចំនួន​។​

ដោយ : សេរី

No comments:

Post a Comment