Friday, January 28, 2011

កងទ័ព​កម្ពុជា ចាប់ផ្តើម​ដឹក​សព្វាវុធ ទៅ​កាន់​តំបន់​ព្រំដែន​ហើយ​


ខេត្តកំពង់ឆ្នាំង: កងទ័ព​កម្ពុជា បាន​ដឹក​ជញ្ជូន​សព្វាវុធ​ធុន​ធ្ងន់ រួមមាន​៖ រថក្រោះ រថពាសដែក និង​កាំជ្រួច​ហ្វ៊ូង ចេញពី​បន្ទាយលង្វែក ក្នុង​ខេត្ត​កំពង់ឆ្នាំង ឆ្ពោះទៅ​កាន់​តំបន់​ព្រំដែន​។ សព្វាវុធ​ធុន​ធ្ងន់​ទាំង​នោះ ត្រូវបាន​នាំ​ចេញ​ពី​បន្ទាយ​កាលពី​ម៉ោង ១ និង ៣០ នាទី ថ្ងៃទី​២៨​មករា ឆ្នាំ​២០១១ ឆ្លងកាត់​ស្ពាន​ព្រែក​ក្តាម តាម​ផ្លូវជាតិ​លេខ ៦ ឆ្ពោះទៅកាន់​ព្រំដែន​ថៃ​។​

​  ​នេះ​ជា​ការត្រៀម​លក្ខណៈ​របស់​កងទ័ព​កម្ពុជា ដើម្បី​ទប់ទល់​នឹង​កងទ័ព​ថៃ ដែល​ត្រូវបាន​បញ្ជូន​ជា​បន្តបន្ទាប់ មកកាន់​ព្រំដែន​កម្ពុជា ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារចាប់តាំងពី​ព្រលប់​ថ្ងៃទី​២៧​មករា ឆ្នាំ​២០១១៕​

ដោយ : លី ទីដែន



កងរថពាសដែក រថក្រោះ និងកងទ័ពកម្ពុជា ដឹកនាំសព្វាវុធ ទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ នារសៀលថ្ងៃទី២៨មករា ឆ្នាំ២០១១៕

No comments:

Post a Comment