Friday, January 28, 2011

វិចារណកថា​ ​៖ គណ​បក្ស​ប្រជា​ជន​នឹង​រក​ពុំ​បាន​ដៃ​គូ​ល្អ​ប្រកួត​ក្នុង​ពេល​បោះ​ឆ្នោត​

រហូត​មក​ទល់​ពេល​នេះ​ ​គេ​មើល​មិន​ទាន់​ឃើញ​គណ​បក្ស​នយោបាយ​ណា​មួយ​ ​មាន​ព​លា​នុ​ភាព​ពេញ​លេញ​ឱ្យ​សម​ជា​គូ​ប្រកួត​ខ្លាំង​ជាមួយ​គណ​បក្ស​ប្រជា​ជន​ ​កម្ពុ​ជា​នៅ​ឡើយ​ ​។ ពី​មុ​នៗ​ ​គេ​សំ​ឡឹ​ង​ឃើញ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ អាច​ស៊ីសង​នៅ​ ​ពេល​អនាគត​ជាមួយ​គណ​បក្ស​កាន់​អំណាច​បច្ចុប្បន្ន , ប៉ុន្ដែ​នៅ​រ​យៈ​ពេល​ចុង​ក្រោយ​ ​នេះ​ ​គណ​បក្ស​សមរ​ង្ស៊ី​ កាន់តែ​ស្រុត​កម្លាំង​ទៅៗ​ ​ដែល​អាច​ទ្រុឌ​ទ្រោម​ខ្លាំង​នៅ​ ​ប៉ុន្មាន​ខែ​ទៀត​នេះ​ ​ធ្វើ​ឱ្យ​គណ​បក្ស​កាន់​អំណាច​នៅ​តែ​រក​គូ​ប្រកួត​ដែល​ខ្លាំង​មិន​ ​ទាន់​មាន​ជា​ដដែល​ ​។
ដោយ​មិន​និយាយ​ដល់​គណ​បក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹ​ម​ ​សុ​ខា​ ​ដ៏​តូច​ល្អិត​ ​ថ្មី​ថ្មោង​មួយ​នេះ​ដែល​ពង្រឹង​ជំហរ​ខ្លួន​ឯង​ស្ទើរ​មិន​នឹង​ផង​នោះ , គណ​បក្ស​សមរ​ង្ស៊ី​បាន​ ​ចាប់​ផ្ដើម​បង្ហាញ​នូវ​សញ្ញា​បែក​ធ្លាយ​ផ្ទៃ​ក្នុង​ម្ដង​ទៀត​ហើយ​ ​។ គេ​រំពឹង​ថា​ ​គណ​បក្ស​ ​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ​នឹង​បាត់បង់​ធាតុ​ផ្សំ​នយោបាយ​នៅ​អំឡុង​ពេល​យ៉ាង​ខ្លី​ខាង​ ​មុខ​នេះ​ ​ពីព្រោះ​ដំណោះ​ស្រាយ​តាម​លំនាំ​កំណែ​ទម្រង់​ប្រជា​ធិ​ប​តេ​យ្យ​ស៊ី​ជម្រៅ​ ​របស់​គណ​បក្ស​ ​ពោល​គឺ​ការ​បែង​ចែក​អំណាច​គ្នា​នៅ​មន្ទីរ​រដ្ឋ​សភា​របស់​គណ​បក្ស​ ​សមរ​ង្ស៊ី​ កំពុង​ក្លាយ​ជា​ផ្កាភ្លើង​ដែល​អាច​ឆាប​ឆេះ​កម្លោច​គណ​បក្ស​នេះ​ជាយ​ថា​ ​ហេតុ​ដោយ​ចៀស​មិន​រួច​ ​។ នៅ​ដើម​ស​បា្ដ​ហ៍​នេះ​ ​សមាជិក​ស្នូល​របស់​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ ទាំង​៨នាក់​ ​បាន​រំលឹក​ទាមទារ​ចំណែក​កៅអី​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ស្រប​តាម​ការ​សន្យា​របស់​មេ​បក្ស​ ​ញុំាង​ឱ្យ​រនាំង​វាំងនន​នយោបាយ​ខ្មៅ​របស់​សម​ ​រ​ង្ស៊ី​ ត្រូវ​របើក​ចេញ​កណ្ដាល​វាល​ ​។ ការ​រំលឹក​របស់​អ្នក​ទាំង​៨នេះ​ ​លោក​ ​សម​ ​រ​ង្ស៊ី​  ដែល​ជា​មេ​គំនិត​បង្កើត​រូប​ម​ន្ដ​បែង​ចែក​អំណាច​ពាក់កណ្ដាល​អា​ណ​ត្ដិ (ទី​៤) នៅ​ ​រដ្ឋ​សភា​របស់​គណ​បក្ស​នោះ​ ​បាន​រួច​ខ្លួន​ហើយ​ ​ដោយសារ​លោក​ជាប់​ធុ​រៈ​ភៀស​ខ្លួន​ ​នៅ​ឯ​បរទេស​ ​។ ប៉ុន្ដែ​រឿង​ដ៏​ក្ដៅ​គគុក​នេះ​បាន​ធ្លាក់​មក​លើ​លោក​គង់​ ​គាំ​ ​ដែល​ជា​ ​អនុ​ប្រធាន​គណ​បក្ស​ពេញ​បន្ទុក​ទៅ​វិញ​ ​។
កា​រវិ​វ​ត្ដ​នៃ​នយោបាយ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​បាន​លេច​ចេញ​នូវ​សញ្ញា​អវិជ្ជមាន​ជា​ប​ន្ដ​បន្ទាប់​ ​ថ្វីបើ​ម​ន្ដ្រី​នាំ​ពាក្យ​គណ​បក្ស​នៅ​ ​តែ​ដោះសា​ថា​មិន​អីៗ​ក៏​ដោយ​ ​។ ប្រភព​ច្បាស់​ការណ៍​ថ្មី​បំផុត​បាន​ឱ្យ​ដឹង​ថា​ ​ការ​ ​ប្រជុំ​ពិភាក្សា​អំពី​បញ្ហា​ផ្លាស់​ប្ដូរ​គ្នា​អង្គុយ​កៅអី​រដ្ឋ​សភា​នៃ​គណ​បក្ស​សមរ​ង្ស៊ី​ មាន​ ​សភាព​ដូច​គេ​អូស​ដើម​ឫស្សី​ប​ញ្ច្រា​ស​ចុង​ ​។ ចំណុច​អវិជ្ជមាន​បំផុត​គឺ​ ​ក្រុម​អ្នក​ ​តំណាង​រា​ស្ដ្រ​ដែល​ត្រូវ​ចុះ​ចេញ​ពី​កៅអី​សភា​ទាំង​អស់​ ​ពុំ​មាន​ឯក​ឧត្ដម​ណា​យល់​ ​ព្រម​ចុះ​ចេញ​ទេ​ ​។ ក្រុម​នេះ​តវ៉ា​ថា​ ​បើ​ដោះ​ដូរ​វា​ទាល់តែ​អនុ​វ​ត្ដ​ជា​ទូទៅ​ ​មិន​ត្រូវ​ ​លើក​លែង​អ្នក​ខ្លះ​នោះ​ទេ​ ​។ ដោយ​ដំណើរ​ការ​ប​ម្លា​ស់​ប្ដូរ​នេះ​ ​មើល​ទៅ​សាំញ៉ាំ​ដូច​ ​ក្ដាម​ក្នុង​ចង្អេរ​ ​ទើប​ក្រុម​បក្ស​ពួក​របស់​លោក​សម​ ​រ​ង្ស៊ី​ ដែល​មាន​អំណាច​ខ្លាំង​ក្នុង​ ​បក្ស​បង្ខំ​ចិ​ត្ដ​ប្រើ​វិធាន​ការ​តឹង​រឹ​ង​គឺ​ចាប់​បង្ខំ​អ្នក​តំណាង​រា​ស្ដ្រ​ខ្លះ​ ​ត្រូវ​តែ​ចុះ​ ​ចេញ​ដោយ​ឥត​លក្ខខណ្ឌ​ ​ក្នុង​នោះ​មាន​លោក​ហូរ​ ​វ៉ា​ន់​ ​សមាជិក​សភា​មណ្ឌល​ ​ភ្នំពេញ​ជា​ដើម​ ​។ ឯ​ក្រុម​អ្នក​សរ​សេរ​លិខិត​រំលឹក​លោក​សម​ ​រ​ង្ស៊ី​ ទាំង​៨នាក់​នោះ​ ​វិញ​ ​មាន​អ្នក​ខ្លះ​ត្រូវ​គេ​ផ្ទេរ​ឬ​បង្វិល​ឱ្យ​ទៅ​កាន់​ក្ដាប់​ការងារ​ផ្សេ​ងៗ​ជា​ថ្នូរ​នឹង​ការ​ ​ឡើង​អង្គុយ​អាស​នៈ​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ឬ​ជា​ការ​លួង​លោម​កុំ​ឱ្យ​ក្រុម​នេះ​ពុះ​ ​កញ្ជ្រោល​ខ្លាំង​ ​ដែល​នាំ​ឱ្យ​ចលាចល​ផ្ទៃ​ក្នុង​ ​។ ទោះ​យ៉ាង​នេះ​ក៏​ដោយ​ ​រហូត​មក​ទល់​ ​ល្ងាច​ថ្ងៃ​ម្សិល​ ​ប្រភព​ជា​ច្រើន​បាន​ឱ្យ​ដឹង​ថា​ ​វិធាន​ការ​ល្បួង​លួង​លោម​និង​ការ​ចាប់​ ​បង្ខំ​អ្នក​តំណាង​រា​ស្ដ្រ​ខ្លះ​ឱ្យ​ចុះ​ចេញ​នោះ​ ​ពុំ​ទាន់​ទៅ​មុខ​ឬ​ធាក់​ថយ​នៅ​ឡើយ​ ​ថ្វីបើ​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​នេះ​បាន​និយាយ​ហាក់​ដូច​ស្ទាក់ស្ទើរ​ពី​ម្សិល​ម្ង៉ៃ​ថា​ ​ភា​គី​ទាំង​ ​សងខាង​អាច​ទទួល​យក​បាន​ក៏​ដោយ​ ​។
ដំណឹង​ឱ្យ​ដឹង​ថា​ ​ក្រុម​អ្នក​ទាំង​៨ដែល​សម្ដែង​មតិ​រំលឹក​លោក​ប្រធាន​បក្ស​ហើយ​ ​ ​ដែល​ត្រូវ​គេ​ចាត់​ទុកជា​ពួក​សើរើ​និយម​នោះ​ ​អ្នក​ខ្លះ (មិន​មែន​ទាំង​អស់​ទេ ) បាន​ ​ព្រលយ​រួច​ហើយ​ថា​ ​ប្រសិនបើ​ចំ​ណាត់​ការ​នេះ​នៅ​អូស​បន្លាយ​ ​គេ​នឹង​ដាក់​បណ្ដឹង​ ​ចូល​តុលាការ​ដើម្បី​ឱ្យ​ច្បាប់​ជួយ​រក​សីល​ធម៌​ ​សច្ច​ធម៌​ ​និង​យុ​ត្ដិ​ធម៌​វិញ​ ​។ ដូច្នេះ​ ​ដំណើរ​ប្រទាំង​ប្រទើស​ដែល​ហៀបនឹង​ប្រ​ទូ​ស្ដ​រ៉ា​យ​គ្នា​បែក​សា​យា​មោ​ផ្ទៃ​ក្នុង​គណ​បក្ស​ ​ ​សម​ ​រ​ង្ស៊ី​ មាន​លទ្ធ​ភាព​ផ្ទុះ​ឡើង​នូវ​ស​ង្គ្រា​ម​កម្ចាត់​កម្ចាយ​គ្នា​យ៉ាង​វិលមុខ​នៅ​ ​ពេល​ប​ន្ដិ​ច​ទៀត​នេះ​ ​។ ឯ​អ្នក​ដែល​ទទួល​ថ្ម​បាក់​នេះ​ធ្ងន់​ជាង​គេ​ ​នៅ​តែ​លោក​សម​ ​រ​ង្ស៊ី​ដដែល​ ​ពីព្រោះ​គាត់​នេះ​ហើយ​ជា​មេ​គំនិត​នៃ​រូប​ម​ន្ដ​បែង​ចែក​កៅអី​ពាក់​ ​កណ្ដាល​អា​ណ​ត្ដិ​ ដោយ​មាន​លិខិត​សន្យា​និង​សេចក្ដី​កំណត់​ត្រា​ក្នុង​អង្គ​ប្រជុំ​ជា​ច្រើន​ ​លើក​ជា​ភស្ដុ​តាង​ស្រាប់​ ​។
តាម​ដំណើរ​ដើម​ទង​នេះ​ ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ នឹង​ត្រូវ​ហែ​ល​ឆ្លង​ស​ង្គ្រា​ម​បែក​ ​បាក់​មួយ​សា​ទៀត​នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ -សង្កាត់​និង​ការ​បោះ​ឆ្នោត​សកល​ ​អា​ណ​ត្ដិ​ទី​៥ នា​ពេល​ខាង​មុខ​ ​។ បើ​សិន​ជា​ហេតុ​ភេទ​អកុសល​នេះ​រួបរឹត​គណ​បក្ស​ ​សមរ​ង្ស៊ី​ ដូចដែល​កំពុង​កើត​មាន​នេះ​ ​គេ​ជឿ​ថា​ ​គណ​បក្ស​ប្រឆាំង​ដ៏​ធំ​ឆើត​ឆាយ​ ​ជាង​គេ​មួយ​នេះ​នឹង​ក្លាយ​ជា​គណ​បក្ស​នយោបាយ​ដ៏​សម្គម​តូច​ល្អិត​មួយ​ ​ដែល​មិន​គួរ​ឱ្យ​ ចាប់​អារម្មណ៍​ទៀត​ឡើ​យ​។​ ​យ៉ាង​ណា​ក៏​ដោយ​ ​យោង​សំដី​របស់​អ្នក​នាំ​ពាក្យ​គណ​បក្ស​ ​សមរ​ង្ស៊ី​ គឺ​គេ​នៅ​តែ​ប​ន្ដ​ព្យាយាម​រំងាប់​ស្ថាន​ភាព​ជ្រួល​ជ្រើម​នេះ​ត​ទៅ​ទៀត​ឱ្យ​អស់​ ​លទ្ធ​ភាព​ ​ពោល​គឺ​ពេល​នៅ​មាន​ទឹក​ ​គេ​នៅ​តែ​ខំ​បាច​រហូត​ដល់​ដំណាក់​កាល​ចុង​ ​ក្រោយ​ ​។ ទោះ​យ៉ាង​ណា​ ​រឿងរ៉ាវ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ កំពុង​ក្លាយ​ជា​មជ្ឈមណ្ឌល​ ​សាក​ល្បង​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​មួយ​មែន​ទែន​ហើយ​ ​។
ប្រសិនបើ​កំណែ​ ​ទម្រង់​នេះ​ទទួល​ជោគជ័យ​ ​វា​ជា​ភ័ព្វ​ព្រេង​សំណាង​របស់​គណ​បក្ស​ប្រឆាំង​មួយ​នេះ​ ​។ តែ​បើ​ក្រុម​ម​ន្ដ្រី​អ​ន្ទ្រើ​ស​ជួរ​លើ​ប៉ុន្មាន​នាក់​មិន​អាច​បន្សាប​ការ​សើរើ​របស់​អ្នក​ ​ទាំង​៨បាន​ទេ , នាវា​គណ​បក្ស​មួយ​នេះ​នឹង​ត្រូវ​ធ្លុះ​ធ្លាយ​លិច​កញ្ជង់​លង់​កញ្ជើ​ ​នៅ​កណ្ដាល​មហា​សាគរ​នយោបាយ​ខ្មែរ​ជា​មិន​ខាន , ហើយ​គណ​បក្ស​ប្រជា​ជន​កម្ពុ​ជា​ ​នៅ​តែ​រក​គណ​បក្ស​នយោបាយ​ណា​ដែល​ខ្លាំង​សម្រាប់​ធ្វើ​ជា​គូ​ប្រកួត​ប្រជែង​ក្នុង​ការ​ ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​មិន​បាន​ជា​ដដែល​ ​៕
 ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments:

Post a Comment