Friday, January 28, 2011

បទវិចារណកថា៖ បណ្ឌិតឆ្វេង​និយម​


 
            កម្ពុជាសម្បូរទៅដោយអ្នកចេះដឹងជាច្រើន ដែល​អ្នក​ខ្លះបាន​យក​ចំ​ណេះវិជ្ជាមកចូល​រួម​​កសាង​ និង​ភិ​វឌ្ឍ​ប្រទេស​ ប៉ុន្តែ​ ក៏មានបណ្ឌិតខ្លះ ក្នុង​ចំ​ណោម​នោះ ​ មិន​មាន​ចំ​ណេះដឹង​ពិត​ប្រាកដទេ គឺ​ពួក​គេជាបណ្ឌិតក្លែង​ក្លាយ ដោយ​​ប្រកាន់ទម្លាប់បរទេស​និយម​ ឬ​ហៅ​ថា «​បណ្ឌិត​ឆ្វេង​និយម​»។ ពួក​ក្រុម​បណ្ឌិត​ឆៅចំណេះ​ដឹង​ទាំងនោះភាគ​ច្រើន​អួត​ថា មាន​សញ្ញាប័ត្របណ្ឌិត​មកពីសកល​វិទ្យាល័យ​ល្បីៗ​នៅឯបរទេស​​ ហើយ​ពួក​ គេធ្វើ​ខ្លួន​ដូច​ជាឈឺឆ្អាល គិត​គូរ​សុខទុក្ខ ជាតិ​ខ្មែរ​ខ្លាំង​ណាស់ ប៉ុន្តែ​ ​ចរិតពិត​ប្រាកដនោះ គឺ​គេចង់​បាន​អំ​ណាច​តែ​ប៉ុណ្ណោះ។
          ក្រុម​បណ្ឌិត​ទាំង​នោះ​ ភាគ​ច្រើន​សុទ្ធ​តែ​ជា​អ្នក​ក្បាលទំ​ពែក ​និង​អ្នក​ខ្លះ​មាន​សក់តិចតួច ​សំ​បុរ​​ល្បាយ​អាចម៌ខ្លា ខំ​ប្រឹង​លាភថ្នាំពណ៌ខ្មៅដើម្បី​បន្លំភ្នែក​គេ។ បណ្ឌិត​ខ្លះបន្លំខ្លួន​មកពួនជ្រក​ក្រោម​ស្លាក​ប្រជា​ធិ​បតេ​យ្យ​​ ខ្លះ​សម្ងំជ្រក​ក្រោម​ស្លាក​អង្គការ​សិទ្ធិ​មនុស្ស និង​មួយ​ចំ​នួន​ទៀត​ប្រើ​ស្លាក​បក្ស​នយោបាយ​ និង NGOs  ប្រឆាំង​​​ជាដើម។ល។ ដើម្បី​ស្វែង​រក​ភាព​ល្បី​ឈ្មោះដោយ​ការ​ដើរជេរ​ប្រមាថ​ថ្នាក់​ដឹក​នាំ​ប្រទេស​ជារៀង​រាល់​ថ្ងៃ។
          ក្នុង​ល្បិចកល​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ នៃ​សកម្ម​ភាព​អានាធិ​បតេយ្យ​និយម​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​បណ្ឌិតសេះ​ហោះ (​ភ្លេចកំ​ណើត​ដើម​ទាំង​នោះ​ )​ ពួកគេបាន​នាំ​គ្នាខិត​ខំ​ទន្ទេញយ៉ាង​ស្ទាត់​ជំ​នាញពី​របៀប​ដើរ​ប៉្រូ ដើរ​បំ​ផុសបំ​ផុលដុត​បញ្ឆេះកំ​ហឹង​ប្រជាពល​រដ្ឋឲ្យ​ស្អប់​ខ្ពើម​ថ្នាក់​ដឹក​នាំ ធ្វើ​យ៉ាង​ណាឲ្យ​តែ​បាន​ប្រាក់​និង​ល្បី​ឈ្មោះសំ​រាប់​ក្រុម​និង​បរិវារបស់​ខ្លួន​ បើ​ទោះ​ជា​និយាយជាន់​ឈ្លី​លើច្បាប់​ធម្មនុញ្ញ​កម្ពុ​ជាក៏ដោយ។
          ការពិត​ បណ្ឌិតអនាថាអស់​នោះ​​​ មិន​ទាំង​មាន​សីល​៥​ក្នុង​ខ្លួន​ផង អួត​​ខ្លួនឯងថា​​ជាព្រះ​បាទ​ធម្មឹក តាំង​ខ្លួន​ថាជាអ្នក​មកជួយ​សង្គ្រោះ​ខ្មែរ ​អាណិត​ខ្មែរ ហើយ​ខ្លួនឯង​មិនទៅដឹង​ថា ​អ្វីទៅជាលទ្ធិ​ប្រជាធិប​តេយ្យ​ផង ក៍តាំងខ្លួន​ឯងជាអ្នក​ប្រជាធិបតេយ្យ ហើយដើរព្រូស​បែកពពុះមាត់នៅ​គ្រប់​ច្រកល្ហក។
ក្នុង​ចំ​ណោម​បណ្ឌិតពាល អសីល​ធម៌ ទាំង​នោះ ក៍មានមេបក្យប្រឆាំង​មួយ​នៅ​កម្ពុជា ផង​ដែរ គឺ​រាល់​ថ្ងៃបា​ន​ដើរ​ឆរ​បោក​ប្រជាពល​រដ្ឋ ធ្វើ​យុទ្ធ​នាការ​​ឃោសនាបោះ​ឆ្នោតមុន​រដូវ​កាល ហេតុ​តែ​ស្រេក​ឃ្លាន​អំ​ណាច​ខ្លាំង​ពេក ទន្ទេញ​តែ​ពាក្យ ​« ដូរ ឬមិន​ដូរ »  តាម​វិទ្យុដែល​ខ្លួន​ជួល​ម៉ោងគេផ្សាយ ហើយ​ថែម​​ទាំង​​តាំងខ្លួនធ្វើជាអ្នកសេដ្ឋកិច្ចវិទូដ៏​ពូ​កែគ្មាន​គូ​ប្រៀប ។ មេបក្សជ្រួល​ជ្រើម​ ឬ​ជា​នាយក​រដ្ឋមន្ត្រី​ឧទាហរណ៍ម្នាក់​នេះ បានអះ​អាង​ថា «​ប្រសិន​បើ​បោះ​ឆ្នោត​ឲ្យបក្សរបស់​គេ គឺគេនឹង​ដាក់ធ្មេញមាស​ជូន​ចាស់ៗទាំង​អស់ក្នុង​ប្រទេស​ គេនឹងបំ​ផុសគំ​និតក្នុង​ការ​យក​កំប្លោក​​ទៅ​លក់​នៅអាមេរិក  គេសន្យា​ថា នឹងបើកប្រាក់​ប្រចាំខែ​ជូនចាស់ៗ​ បើករោង​ចក្រ​ធ្វើ​ខ្ចៅ​យន្ត​ហោះ ចែកដីអោយរាស្រ្តរាប់​សិបហិកតា បញ្ជូនប្រជាពលរដ្ឋ​ឲ្យទៅរៀន​នៅ​បរទេស​គ្រប់ៗរូប ជាដើម ។ល។
សួរថា ចុះហេតុអ្វីក៍មេបក្សម្នាក់នេះ មិនបើក​រោងចក្រ​ផលិតលុយដុល្លារដើម្បីចែក​ប្រជា​ពលរ​ដ្ឋ​​តែ​ម្តង​ទៅ សោះនឹងលំបាក​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរធ្វើការងារ ។ នេះ​បាន​ចំ​ជា មានមាត់ចេះតែ​ថា​មែន គឺ​ការ​ពិតមាត់​របស់​អស់​លោក​ គឺគ្រាន់​តែ​ជា​មាត់​ស្អុយដ៏​គម្រុក​តែ​ប៉ុណ្ណោះ​ មិន​សម​នឹង​និយាយ​មក​ឲ្យ​ប្រជាពល​រដ្ឋស្តាប់​ឡើយ​។
ពេល​វេលានេះ គឺ​មិន​មែន​ជាសមរភូមិក្តៅរបស់​របស់​ក្រុម​គណបក្សប្រឆាំងដើម្បី​ការ​រិះ​គន់​មក​លើ​រាជ​រដ្ឋាភិបាល​ឡើយ ពី​ព្រោះ​មហាជន​គេបាន​ដឹង​ថា​ ផ្ទៃ​ក្នុង​របស់​អស់​លោកប្រឆាំង បានឈាន​ដល់​ភាព​កល​យុគ្គ នឹង​ជួបនូវ​ពហុ​គ្រោះ​ធ្ងន់​ធ្ងរ​ ជិត​ដាច់​ខ្យល់​ទៅ​ហើយ​ តើ​មាន​កម្លាំង​ឯណានឹង​មក​យក​ឈ្នះ​គណបក្សប្រជាជន​កម្ពុជាបាន ?។ ​សំ​លេង​ថ្ងូរ ដ៏​កំ​សត់របស់​ពួក​ប្រឆាំង​ គឺមាន​តម្លៃស្មើនឹង​ ពួក​គេកំ​ពុង​ស្វែង​រក​ទី​កន្លែង​សម្រាប់​ជី​វិត​ចុង​ក្រោយ​របស់​គេ​ថា តើ​ ពួក​គេនឹងត្រូវ​នាំគ្នា​ទៅ​រស់​នៅ​កន្លែង​ណា បើ​ក្នុង​ប្រទេសទាំង​មូល​សុទ្ធ​តែ​ជា​សមិទ្ធ​ផល​ដែល​ត្រូវ​បាន​កសាង​ ដោយ​ស្នាដៃ​របស់​គណបក្ស​ប្រជាជន​ទាំង​អស់នោះ។ ដូច្នេះ ពួកអស់លោក​ប្រឆាំង ល្មម​ចេះ​ខ្មាស់​អៀន​ខ្លួន​ឯង​ផង​ ពី​ព្រោះ​សកម្ម​ភាព​របស់​អស់​លោក បាន​ត្រឹម​តែ​ អាចស្រមៃបាន​ក្នុង​ឋានៈជានាយករដ្ឋ​ម​ន្រ្តី​ឧទាហរណ៏ជារៀង​រហូត ប៉ុន្តែការ​ពិត​ក្រុម​របស់​អស់​លោក ពុំ​មាន​សមត្ថភាពដឹក​នាំ​ប្រទេសបាន​ឡើយ។
​មហាជន​ទូ​ទៅ បាន​ដឹង​យ៉ាង​ច្បាស់​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​ កំពុង​មាន​ជីវភាពរស់​នៅ​សមរម្យ កំ​ពុង​មាន​ភាព​រីក​រាយ នឹង​ត្រេក​អរ​ដោយ​សុខសន្តិភាព ស្ថេរភាព បែរជាមានលេចមុខក្រុម ប្រជាធិបតេយ្យក្លែង​ក្លាយ​មកស្រែក​បែក​ពពុះ​មាត់ថា ខ្មែរគ្មានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចុះខ្លួន​ឯងកំពុងតែព្រូស​ដាក់​ថ្នាក់ដឹកនាំ​ខ្មែរពេញ​ៗ​មាត់ ដាក់ទាំងមេក្រូ ផ្សាយតាមវិទ្យុ នោះមិនមែនជាសិទ្ធិ​​ក្នុងការបញ្ចេញមតិទេឬ? ចុះ​សួរ​ថា ​តើ នៅ​ក្នុង​របបប៉ុល​ពត​ ពួក​អស់​លោក​ មាន​ដែរ​​ឬ​ទេ​នូវ​សិទ្ធិ​សេរី​ភាព​ទាំង​នោះ​ ? អ្នកមួយ​ចំនួន​ទៀត​បើក​អង្គការ ស្រែកក្តែងៗថាមិនចង់បានអំណាច ដល់​ទី​បំ​ផុត​ស្រេក​​ឃ្លាន​អំ​ណាចក៏​សម្រេច​ិត្ត​ទៅ​បើក​ជាគណបក្ស​នយោបាយ​នោះ​ស្អីទៅវិញទៅ នេះមិនមែនជា​សិទ្ធទេ​ឬ? ហើយ​ម៉្យាងទៀត សួរថា គ្មានសិទ្ធិ ប៉ុន្តែចុះស្អីទៅអង្គការសង្គមស៊ីវិល ដែលកើត​ឡើង​ព្រោង​ព្រាត​រាប់ពាន់ហើយ ជេរទាំងរដ្ឋាភិបាលទៀតនោះ មិនមែនជាសិទ្ធិទេឬយ៉ាងម៉េច?
ជារួម​ ពួកអ្នកប្រជាធិបតេយ្យជើង​មិនជាប់​ដី ដែលមានមាត់ចេះតែថាទាំងអស់អើយ សូមមើល​ខ្លួនឯងផង នៅពេល​ដែលមានបញ្ហាម្តងៗរត់ទៅបរទេសបាត់​ស្រមោល យករួចតែខ្លួន ចោល​ប្រជាពល​រដ្ឋ​ តើ​ឲ្យ​សង្ឃឹមបាន​ដែរ​ឬទេ? ។ ម៉្យាង​ទៀត ពួក​អស់​លោក​ចូល​ចិត្ត​ណាស់ក្នុង​ការ​យក​ទឹក​ដី​បរទេស​ធ្វើ​ជា​មូល​ដ្ឋាន​សម្រាប់​​វាយ​ប្រហារ​កម្ពុជា។ តើ​អ្នក​បំ​រើ​ផល​ប្រយោជន៍​ឲ្យ​ខ្មែ​រឬ​បរទេស​?
ភ្នែកមានដែរ តែធ្វើជាខ្វាក់ ស្រែកប្រាប់ប្រជាពលរដ្ឋថាគ្មានការអភិឌ្ឍន៍ ចុះហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ស្ពានអាកាសនោះជាអ្វីទៅ។ តើអស់លោកជិះរថយន្តនៅលើអាកាសឬ ស្ពាយផ្លូវមកពីបរ​ទេស ឬ​យ៉ាង​ណា ? ដោយឡែក​ មន្ទីរពេទ្យ ផ្សារ​  សាលារៀន ប្រឡាយ​ទឹក អគ្គីសនី ស្ទើរគ្រប់​ទីកន្លែង​នោះ​តើនោះមិនមានការ​អភិវឌ្ឍន៍​ទៀត​ឬអ្វី​? នេះ​បាន​ចំ​ជាពួក​ក្រុម​បណ្ឌិត​សេះ​ហោះ មែន​ កម្ពុជាមិន​ត្រូវ​ការ​ពួក​អស់​លោក​ទៀតឡើយ៕
ប្រយុទ្ធ​

No comments:

Post a Comment