ដោយរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទអន្តរជាតិ សម្រាប់ គណបក្សនយោបាយនៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីភិចអន្តរជាតិ (CAPDI)
យើងមានកិត្តិយសប្រកាសនូវការទទួលយកជាឯកច្ឆ័ន្ទ ដោយគណបក្សនយោបាយធំៗ ទាំងបី និងគណបក្ស នយោបាយតូចៗច្រើនទៀតរបស់នេប៉ាល់ចំពោះការ អញ្ជើញឲ្យ ចូល រួមកិច្ចប្រជុំពិគ្រោះយោបល់សន្តិភាពនេប៉ាល់ ដែលធ្វើឡើងដោយរាជរដ្ឋាភិបាលកម្ពុជាដឹក នាំដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមប្រឹក្សាភិបាល ICAPP និងCAPDI នៅភ្នំពេញនៅចុងខែកុម្ភៈ ឬដើមខែមិនា ឆ្នាំ២០១១។
យើងមានសេចក្តីសង្ឈឹមថាដំណើរការបោះឆ្នោត និងតម្រូវការចាំបាច់ដើម្បីឲ្យមាន រដ្ឋាភិបាលឯកភាពជាតិមួយ នឹងត្រូវបានលើកកម្ពស់ថែមទៀតតាមរយៈការផ្ទេរនូវការ ត្រួតពិនិត្យយុទ្ធជនម៉ៅនិយម (Maoist) នៅក្នុងជំរុំប្រមូលផ្តុំទៅឲ្យគណៈកម្មាធិការ ពិសេស ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីចាំផ្ទះ Madhav Kumar Nepal កាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០១១ តាមរយៈពិធីផ្ទេរជាសាធារណៈមួយ។ ការផ្ទរទៅឲ្យគណៈកម្មាធិការ ពិសេស ពហុបក្សដើម្បីធ្វើការត្រួតត្រាគ្រប់គ្រង សមាហរណកម្ម និងនិតិសម្បទា ពួកយុទ្ធជន ម៉ៅនិយម (Maoist Combatants) និងលេខាធិកាដ្ឋានរបស់ខ្លួនបន្ទាប់ពី អណត្តិរបស់ បេសកកម្មអង្គការសហប្រជា ជាតិនៅនេប៉ាល់ (UNMIN) ត្រូវបានបញ្ចប់កាលពីថ្ងៃ ១៥ មករា ២០១១។ បេសកកម្មនេះចាប់ផ្តើមពីឆ្នាំ២០០៦ ដោយមានការចុះហត្ថលេខាលើកិច្ច ព្រម ព្រៀងសន្តិភាពទូលំទូលាយនេប៉ាល់ បន្ទាប់ពីសង្គ្រាមស៊ីវិលអស់រយៈកាល ដប់ឆ្នាំដែល បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើន។ គណបក្សម៉ៅនិយម (Maoist Party) ដឹកនាំ ដោយប្រធានបក្សលោក Pushpa Kamal Dahal, a.k.a. Prachanda។
បេសកកម្មអង្គកាសហប្រជាជាតិបានបញ្ចប់ បន្ទាប់ពីគណបក្សនយោបាយនេប៉ាល់ ដែលមានជម្លោះនឹងគ្នាបានព្រមព្រៀងគ្នាពីខែ កញ្ញា ឆ្នាំមុន ដោយមិនបន្តអនត្ត របស់អង្គការ សហប្រជាជាតិនេះតទៅទៀត រួមទាំងតួនាទីរបស់ខ្លួនជាទ្រនាប់រវាងកងកម្លាំងប្រដាប់អាវុធ ម៉ៅនិយម និងកងកម្លាំងជាតិនេប៉ាល់។ ការស្រុះស្រួលគ្នាចុងក្រោយភ្លាមៗរវាង រដ្ឋាភិបាល ចំរុះ រវាងគណបក្សនយោបាយនានា និងពួកម៉ៅនិយមបានព្រមព្រៀងគ្នា ទទួលយក នូវការងារត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិនេះ។
ការអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ សន្តិភាពនៅភ្នំពេញត្រូវបានចេញ ដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងសន្និសីទអន្តរជាតិសម្រាប់គណបក្ស នយោបាយ នៅអាស៊ី (ICAPP) និងក្រុមប្រឹក្សាភិបាល នៃអ្នកប្រជាធិបតេយ្យនិយមកណ្តាល អាស៊ី ប៉ាស៊ីភិចអន្តរជាតិ (CAPDI) ដែលនឹងត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះដោយសម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន។ គំនិតនេះត្រូវបានបំផុសចេញមកពីប្រវត្តិសាស្ត្រថ្មីៗកន្លងទៅ និងបទ ពិសោធជាតិរបស់កម្ពុជាក្នុងការ សម្រេចបាននូវការបង្រួបបង្រួមផ្ទៃក្នុង និងការពង្រឹង សន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលពីរទសវត្ស និងពីការចុះហត្ថលេខា ទៅលើកិច្ច ព្រមព្រៀងសន្តិភាពកម្ពុជាខ្លួនឯងនៅទីក្រុងប៉ារីស ឆ្នាំ១៩៩១។
កិច្ចពិគ្រោះយោបល់សន្តិភាពនៅកម្ពុជារវាង គណបក្សនយោបាយនានារបស់ នេប៉ាល់ គឺជាការជួបពិគ្រោះគ្នារវាងគណបក្សនយោបាយនេប៉ាល់ ខ្លួនឯងតែប៉ុណ្ណោះ ដោយគ្មានការសម្រុះសម្រួលពីមហាអំណាចអន្តរជាតិណាឡើយ។ ប៉ុន្តែគណបក្សនយោបាយ សង្កេតការណ៍មកពីអាស៊ីជាពិសេសចិន ឥណ្ឌា និងជប៉ុន នឹងត្រូវបានអញ្ជើញឲ្យចូល រួមផងដែរ។
បេសកកម្មស្វែងយល់មួយដែលមានសមាជិកបីនាក់របស់ ICAPP/CAPDI បាន បំពេញទស្សនកិច្ចនៅកាត់ម៉ានឌូពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៥ មករា ២០១១ រួមមាន ឯកឧត្តម សុខ សាធ អតីតឯកអគ្គរាជទូតកម្ពុជាប្រចាំឥណ្ឌា ឯកឧត្តម Alberto Encomienda អតីត ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំប្រទេសម៉ាឡេស៊ី និងឯកឧត្តម សួស យ៉ារ៉ា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការរងCAPDI។
ពួកគាត់បានជួបជាមួយមេដឹកនាំ និងតំណាងទាំងឡាយរបស់គណៈកម្មាធិការ ពិសេសដែលទទួលយកតួនាទីពីបេសកកម្មអង្គការសហប្រជាជាតិនៅនេប៉ាល់។
No comments:
Post a Comment