Tuesday, January 25, 2011

វិចារណកថា​ ​៖ ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ចាប់​ផ្ដើម​រង្គោះ​រង្គើ​ឃ្លេ​ង​ឃ្លោង​... ពិបាក​ទប់ទល់​

ដើម្បី​ឱ្យ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ អនុ​វ​ត្ដ​សម​ស្រប​តាម​បា​វចនា​សីល​ធម៌​សច្ច​ធម៌​ ​និង​យុ​​ត្ដិ​ធម៌​ពិត​ប្រាកដ​, នៅ​ចុង​ស​បា្ដ​ហ៍​នេះ​ ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​ ​ ​គណ​បក្ស​ចំនួន​៨នាក់​ ​បាន​ធ្វើ​លិខិត​ជា​លាយលក្ខណ៍​អក​ស្ស​ផ្ញើ​ជូន​ប្រធាន​គណ​បក្ស​ ​សម​ ​រ​ង្ស៊ី​ រំឭក​អំពី​ការ​សន្យា​របស់​លោក​ថា​នឹង​បែង​ចែក​អាស​នៈ​សភា​របស់​គណ​បក្ស​ ​ពាក់កណ្ដាល​អា​ណ​ត្ដិ​នោះ​ ​។ ប៉ុន្ដែ​ ក្រុម​នេះ​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ក្រុម​សើ​ ​រើ​និយម​ ​ហើយ​ដែល​អាច​បាត់បង់​តំណែង​ក្នុង​បក្ស​នៅ​ពេល​គណ​បក្ស​ធ្វើ​វិសុទ្ធិ​កម្ម​ ​(បោស​សំអាត​) នៅ​ពេល​ខាង​មុខ​ ​។
នៅ​មុន​អា​ណ​ត្ដិ​បោះ​ឆ្នោត​ជ្រើស​រើស​សភា​តំណាង​រា​ស្ដ្រ​អា​ណ​ត្ដិ​ទី​៤ ឆ្នាំ​២០០៨ លោក​សម​ ​រ​ង្ស៊ី​ និង​ម​ន្ដ្រី​ស្និទ្ធ​នឹង​លោក​មួយ​ចំនួន​បាន​ដាក់​វិធាន​ការ​ប្រមូល​ថវិកា​ ​ពី​ក្រុម​ម​ន្ដ្រី​គណ​បក្ស​ដែល​ឈរ​ឈ្មោះ​លំដាប់​លេខ​រៀង​ទី​១ និង​ទី​២ ដោយ​សន្យា​ថា​ ​នឹង​ឱ្យ​បេក្ខជន​ទាំង​នេះ​កាន់​កាប់​អាស​នៈ​សភា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ។ ការ​ប្ដូរ​គ្នា​ ​បែប​នេះ​ ​លោក​ ​សម​ ​រ​ង្ស៊ី​ ពន្យល់​ថា​ជា​វិធាន​ការ​នៃ​កំណែ​ទម្រង់​ប្រជា​ធិ​ប​តេ​យ្យ​ ​ស៊ី​ជម្រៅ​ផ្ទៃ​ក្នុង​គណ​បក្ស​ ​។ អនុលោម​តាម​កំណែ​ទម្រង់​ស៊ី​ជម្រៅ​ដ៏​ចម្លែក​ខុស​គេ​ ​នេះ​ ​គណ​បក្ស​បាន​ប្រមូល​ថវិកា​ច្រើន​សិ​ប​ម៉ឺន​ដុល្លារ​ពី​បេក្ខជន​លេខ​រៀង​ទី​១ និង​ ​ទី​២ ។ មក​ទល់​ពេល​នេះ​ ​នៅ​សល់​ពេល​តែ​២ខែ​ទៀត​ប៉ុណ្ណោះ​ ​ដល់​ពេល​ប្ដូរ​ផ្លាស់​ ​នោះ​ហើយ​ ​។ ប៉ុន្ដែ​បញ្ហា​នេះ​ទំនងជា​ទៅ​មិន​រួច​ ​ត្បិត​មេ​បក្ស​កំពុង​នី​រ​ទេស​ខ្លួន​ ​ហើយ​មិន​ពិចារណា​លើ​លិខិត​រំឭក​របស់​បេក្ខជន​ទាំង​៨ទេ​, ម្យ៉ាង​ពេល​នេះ​សោត​ ​ម​ន្ដ្រី​ទទួល​ខុស​ត្រូវ​ធំៗ​របស់​គណ​បក្ស​កំពុង​ស្ថិត​នៅ​ប្រទេស​ហ្វ៉ី​លី​ពី​ន​ជួប​ប្រជុំ​ ​ជាមួយ​មេ​បក្ស​ដែរ​ ​។ ទោះ​ម្ដេច​ម្ដា​ ​បញ្ហា​រុះ​រើ​ផ្លាស់​គ្នា​អង្គុយ​អាស​នៈ​សភា​នា​ ​ពាក់កណ្ដាល​អា​ណ​ត្ដិ​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ នឹង​ត្រូវ​លើក​ ​ពិគ្រោះ​គ្នា​នៅ​ប៉ុន្មាន​ ​ ​ថ្ងៃ​ខាង​មុខ​ ​គឺ​នៅ​ក្រោយ​ការ​ត្រ​ឡប់​មក​វិញ​របស់​ក្រុម​ម​ន្ដ្រី​អ​ន្ទ្រើ​សៗ​ទាំង​នោះ​ ​ពិសេស​គឺ​ប្រធាន​ស្ដី​ទី​គណ​បក្ស​លោក​ ​គង់​ ​គាំ​ ​។ ក្រុម​អ្នកតា​ម​ដាន​សន្និដ្ឋាន​ថា​ ​ការ​ប្ដូរ​ផ្លាស់​វេន​អង្គុយ​អាស​នៈ​សភា​របស់​គណ​បក្ស​សមរ​ង្ស៊ី​នេះ​ ​នឹង​ពុំ​អាច​ធ្វើ​ ​ទៅ​រួច​ទេ​, ពីព្រោះ​ម្យ៉ាង​ក្រុម​អ្នក​កំពុង​អង្គុយ​អាស​នៈ​សភា​បច្ចុប្បន្ន​ដែល​ពុំ​ទាន់​ ​ស្រង់​ដើម​រួច​នេះ​ ​ច្បាស់​ជា​ប្រឆាំង​តវ៉ា​មិន​ចុះ​ចេញ​ងា​យៗ​ឡើយ​ ​។ ម្យ៉ាង​ទៀត​ ​ក្រុម​បេក្ខជន​បម្រុង​ទាំង​៨នាក់​ ​នឹង​ត្រូវ​គេ​លាប​ពណ៌​ ​ថា​ជា​ក្រុម​សើរើ​និយម​ ​ហើយ​ក៏​ជា​មុខ​សញ្ញា​ដែល​ត្រូវ​កំ​ចាត់​នៅ​ពេល​ខាង​មុខ​ដែរ​ ​។
 ក្រុម​៨នាក់​បាន​អះអាង​ថា​ ​នេះ​ពុំ​មែន​ជា​ការ​ប្រជែង​ដណ្ដើម​កៅអី​ឬ​អំណាច​អ្វី​ ​ទេ​ ​ប៉ុន្ដែ​ជា​ការ​រំឭក​និង​ជំរុញ​មេ​បក្ស​ឱ្យ​នឹក​ឃើញ​នូវ​ការ​សន្យា​របស់​ខ្លួន​ ​និង​ជា​ការ​ ​សាក​ល្បង​ឱ្យ​មេ​ដឹកនាំ​គណ​បក្ស​គោរព​តាម​បា​វចនា​របស់​បក្ស​គឺ​សីល​ធម៌​ ​សច្ច​ធម៌​ ​និង​យុ​ត្ដិ​ធម៌​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ​ដើម្បី​ជា​ប្រយោជន៍​គណ​បក្ស​ផង​ ​និង​ជា​ ​ប្រយោជន៍​ជាតិ​ទាំងមូល​ផង​ ​។ គួរ​រំឭក​ថា​ ​ការ​សន្យា​បែង​ចែក​អំណាច​ពាក់​ ​កណ្ដាល​អា​ណ​ត្ដិ​បែប​នេះ​ ​លោក​សម​ ​រ​ង្ស៊ី​ ធ្លាប់​សន្យា​តាំង​ពី​ឆ្នាំ​១៩៩៨ម្ល៉េះ​ ​គឺ​ ​កាល​ណោះ​មេ​បក្ស​រូប​នេះ​ ​បាន​សន្យា​ធ្វើ​នៅ​ព្រឹទ្ធសភា​, ប៉ុន្ដែ​រហូត​មក​ទល់​ ​ពេល​នេះ​ ​វិធាន​ការ​ប្រជា​ធិ​ប​តេ​យ្យ​ស៊ី​ជម្រៅ​របស់​គណ​បក្ស​សមរ​ង្ស៊ី​នេះ​ ​ត្រូវ​ ​ទទួល​បរាជ័យ​រហូត​ ​ពោល​គឺ​ពុំ​មាន​ការ​ប្ដូរ​វេន​គ្នា​ម្ដង​ណា​ឡើយ​ ​។ ដូច្នេះ​ហើយ​ ​ការ​សន្យា​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ នៅ​អា​ណ​ត្ដិ​ទី​៤ នេះ​ក៏​ជា​ការ​សន្យា​ខ្យល់​ឥត​ ​ប្រយោជន៍​ដែរ​ ​។ បើ​ដូច​នេះ​មែន​ ​តើ​ផ្ទៃ​ក្នុង​គណ​បក្ស​សម​ ​រ​ង្ស៊ី​ នឹង​ត្រូវ​ប្រឈម​នឹង​ ​គ្រោះ​បែក​បាក់​ប្រេះ​ស្រាំ​ដែរ​ឬទេ​ ​នៅ​មុន​ការ​បោះ​ឆ្នោត​៣វគ្គ​ ​(ព្រឹទ្ធសភា​, ឃុំ​-សង្កាត់​ ​និង​រដ្ឋ​សភា​)  ពី​ឆ្នាំ​២០១២ ទៅ​២០១៣? វា​ពិត​ណាស់​ថា​ ​អ្នក​ទាំង​៨នេះ​ ​នឹង​ត្រូវ​ខ្ចាត់ខ្ចាយ​ពី​គណ​បក្ស​ជា​យថាហេតុ​ ​គឺ​ក្រោយ​ពី​មិន​អាច​ប្ដូរ​ផ្លាស់​អាស​នៈ​ ​សភា​នា​ពាក់កណ្ដាល​អា​ណ​ត្ដិ​ ហើយ​ថែម​ទាំង​ត្រូវ​គេ​ចោទ​ថា​ជា​ក្រុម​សើរើ​និយម​ ​ឬ​អាច​ត្រូវ​គេ​លាប​ពណ៌​ចោទ​ទៀត​ថា​ជា​រនុក​ក្នុង​របស់​គណ​បក្ស​កាន់​អំណាច​ ​ទៀត​ផង​ ​។ ដូច្នេះ​ ​វាសនា​របស់​អ្នក​ទាំង​៨ កំពុង​ស្ថិត​នៅ​ក្នុង​លក្ខ​ណៈ​ផុយ​ស្រួយ​ខ្លាំង​ ​ណាស់​ ​។
 នេះ​ពុំ​មែន​ជា​ការ​និយាយ​ពន្លើស​ឬ​បន្ថែម​បន្ថយ​ ​ដើម្បី​ញុំាង​ផ្ទៃ​ក្នុង​គណ​បក្ស​ ​ប្រឆាំង​មួយ​នេះ​ឱ្យ​កាន់តែ​រង្គោះ​រង្គើ​នោះ​ទេ​ ​។ ប៉ុន្ដែ​វា​ជា​ការ​ពិត​ដែល​មេ​ដឹកនាំ​ ​គណ​បក្ស​សមរ​ង្ស៊ី​ ធ្លាប់​កម្ចាត់​កម្ចាយ​គេ​តាម​រូប​ម​ន្ដ​បែប​នេះ​ ​តាំង​ពី​យូរ​មក​ ​ហើយ​ ​គឺ​ថា​ឱ្យ​តែ​នរណា​ម្នាក់​មាន​គំនិត​ខុស​ពី​លោក​ប្រធាន​ហើយ​ ​អ្នក​ទាំង​នោះ​ ​សុទ្ធតែ​ត្រូវ​ចោទ​ជា​មនុស្ស​ក្បត់​ ​និង​ជា​ចារ​កម្ម​ស៊ី​រូង​ផ្ទៃ​ក្នុង​គណ​បក្ស​ទាំង​អស់​ ​ហើយ​ចុង​ក្រោយ​បង្អស់​គេ​រៀប​ផែនការ​កម្ចាត់​អ្នក​ទាំង​នោះ​យ៉ាង​ហោច​ណាស់​ ​ក៏​ ​ត្រូវ​គេ​ដក​ហូត​ចេញ​ពី​តំណែង​ឬ​ទំនួល​ខុស​ត្រូវ​ផ្សេ​ងៗ​ដែរ​ ​។
ថ្ងៃ​នេះ​ ​ម​ន្ដ្រី​ធំៗ​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​ បាន​វិល​ចូល​ប្រទេស​វិញ​ហើយ​ ​បន្ទាប់​ពី​ចប់​ការ​ប្រជុំ​នៅ​ប្រទេស​ហ្វលី​ពី​ន​នៅ​ថ្ងៃ​ទី​២៣ មក​រា​នេះ​ ​។ ដូច្នេះ​ ​ ​វាសនា​របស់​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការ​នាយក​ទាំង​៨នាក់​ ​ក៏​នឹង​ត្រូវ​គេ​វិ​និ​ច្ឆ័​យ​នៅ​ ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ដែរ​ ​។ ប៉ុន្ដែ​ ទោះបីជា​ស្ថិត​ក្នុង​សភាព​បែប​ណា​ ​រោង​ ​នយោបាយ​របស់​គណ​បក្ស​សម​ ​រ​ង្ស៊ី​នៅ​ពេល​នេះ​ ​ចាប់​រង្គោះ​រង្គើ​ឃ្លេ​ង​ឃ្លោង​ ​ពី​ពេល​នេះ​ហើយ​ ​គឺ​ពេល​ដែល​ម​ន្ដ្រី​គណ​បក្ស​ទាំង​៨ ចាប់​បើក​ការ​សួរ​នាំ​និង​ជំរុញ​ ​ប្រធាន​គណ​បក្ស​ឱ្យ​ប្រតិបត្ដិ​ត្រឹម​ត្រូវ​តាម​ការ​សន្យា​និង​បា​វចនា​គឺ​ ​សីល​ធម៌​ ​សច្ច​ធម៌​និង​យុ​ត្ដិ​ធម៌​ ​។ តើ​លក្ខ​ណៈ​បែប​នេះ​ ​មិន​គឺ​គណ​បក្ស​សម​ ​រ​ង្ស៊ី​ រស់​ក៏​មិន​ ​ខ្លាំង​ ​ខ្សោយ​ក៏​មិន​ស្លាប់​នោះ​ទេ​ឬអី​ ​?៕

No comments:

Post a Comment