Tuesday, January 25, 2011

យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​ស្រុក​ស្នួល ឃាត់ខ្លួន​មនុស្ស​មួយចំនួន

ក្រចេះ: យុវជន​៥​នាក់​ត្រូវបាន​កម្លាំង​ប៉េអឹម​ផ្ទៃ​ប្រទេស និង​ខេត្ត​ក្រចេះ​ឃាត់ខ្លួន​រួម​ជាមួយ  រថយន្ត​កែច្នៃ​ដឹកឈើ​៧​ម៉ែត្រគូប ក្នុង​យុទ្ធនាការ​ចុះ​បង្ក្រាប​បទ​ល្មើស​កាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ នៅក្នុង​ព្រៃ​ដែន​ជំរក​សត្វព្រៃ​ស្រុក​ស្នួល​ក្នុង​រយៈពេល​បី​ថ្ងៃ​កន្លងមកនេះ ។ 

​ប្រភព​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល​ឱ្យដឹងថា ការឃាត់ខ្លួន​នេះ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​មនុស្ស និង​សម្ភារៈ​ល្មើស​ផ្សេងទៀត មិនទាន់​ដឹកជញ្ជូន​ចេញពី​ព្រៃ​អស់​នៅ​ឡើយ ។​

​យុវជន​ទាំង​៥​នាក់​ដែល​គណៈកម្មការ​ចម្រុះ​បាន​ឃាត់​ខ្លួន​មាន​១.​ឈ្មោះ សឹង គីនីន អាយុ ២០​ឆ្នាំ ២​អាយុ​.​ឈ្មោះ ម៉ៅ ភា អាយុ ២០​ឆ្នាំ ៣.​ឈ្មោះ ឃឹម ធឿន ៤.​ឈ្មោះ​ម៉ក់ ស្រ៊ុន ៥.​ឈ្មោះ ស៊ុំ សំអាត ពេលដែល​ពួកគេ កំពុង​ធ្វើ សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រភេទ​កកោះ ចំនួន​៧​ដុំ ស្មើ​ជាង​៧​ម៉ែត្រគូប ដោយ​គ្មាន​ច្បាប់​អនុញ្ញត​។​

​មេព្រៃ​បាន​កសាង​សំណុំរឿង​បញ្ជូន​យុវជន​ទាំង​៥​នាក់​ពី​ករណី​ដឹកជញ្ជូន​ផល អនុផល​ព្រៃឈើ​ដោយ​គ្មាន​ច្បាប់​អនុញ្ញត​។​

​សកម្មភាព​នៃ​កា​ចុះបង្ក្រាប​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នេះ​ដែល​គិត​មក​ទល់​ថ្ងៃនេះ គឺ​មាន​រយៈ ពេល​បី​ថ្ងៃ​ជាប់ៗ​គ្នា ចាប់ពី​ថ្ងៃ​ទី​២៣-២៤-២៥ ខែ មករា ដោយ​មាន​ការដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​អភិបាលស្រុក​ស្នួល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ មន្ត្រី​ផ្នែក និង​សង្កាត់រដ្ឋបាល​ព្រៃឈើ ការ​កងរាជអាវុធហត្ថ​ខេត្ត ព្រម ទាំង​កំលាំង​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។​

​ក្រុម​អ្នក​ចុះបង្ក្រាប​រាប់រយ​នាក់​សុទ្ធតែ​មាន​អាវុធ​គ្រប់​ដៃ​បាន​ចុះ​ធ្វើ​សកម្មភាព​បង្ក្រាប​ឈើ អនាធិបតេយ្យ​ក្នុង​ព្រៃ​ដែន​ជំរក​សត្វព្រៃ​ស្នួល​ស្ថិត ក្នុង​ភូមិសាស្ត្រ ភូមិ​កា​បី ឃុំ​២​ធ្នូ ស្រុក​ស្នួល ជាប់​ព្រំប្រទល់​ស្រុក​កែវ​សីមា​និង​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី​។​

​ក្នុង​យុទ្ឋនាការ សមត្ថកិច្ច​ក៏​ចាប់​បាន​ឈើ​ប្រភេទ​លេខ​មួយ (​ឈើ​គ្រឿងផ្ទះ​)​ដែល​ស្ថិតនៅ ខាងក្រោយ​ផ្ទះ ប្រជាពលរដ្ឋ​ស្ថិត​នៅ​ចំនុច​កា​បី ឃុំ​ពី​ធ្នូ ស្រុក​ស្នួល ដោយ​ការ​រឹបអូស​បាន​ឈើ​ទាំងអស់​ចំនួន​ជិត​ដប់​ម៉ែត្រគូប​ផងដែរ និង ឃាត់​បាន​រថយន្ត​ប្រភេទ​ច្នៃ​រ៉េវ បាន​មួយ​គ្រឿង​ទៀត​។​

​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ បាត ស្រីអូន អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​ពី​ធ្នូ ស្រុក​ស្នួល មក​កសាង សំណុំរឿង​ដែល​ស្ត្រី​រូប​នេះ​ត្រូវបាន​គេ​ដឹងថា ជា​ម្ចាស់​ឈើ​លេខ​១ ដែល​សមត្ថកិច្ច បាន​រុករក ឃើញ​នៅ​ខាងក្រោយ​ផ្ទះ នៅ​ចំនុច​ខាងលើ​ទល់មុខ​និង ទីស្នាក់ការ​ការពារ​ដែន​ជំរក​សត្វ ភូមិ​កា​បី ។​

​ការចុះ​បង្ក្រាប់​បទល្មើស​ឈើ​អនាធិប្បតេយ្យ​នៅក្នុង​ព្រៃ​ដែន​ជំរក​សត្វ ព្រៃ​ស្នួល​មាន​សកម្មភាព​ក្តៅគគុក ហើយ​បាន​ចូល​រុករក​ដល់​ព្រៃ​ជ្រៅ​។ ប៉ុន្តែ គេ​មិនដឹងថា មុខសញ្ញា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​មួយចំនួន​ដែល​មានឈ្មោះ​ល្បី​រន្ទឺ​ខាង​ការកាប់ ដឹក​ឈើប្រណិត​ក្នុង​ព្រៃដែ​ជំរក​សត្វ​ស្នួល​នេះ​អាច​នឹង​ត្រូវ​ចាប់ខ្លួន​បាន​ឬ​យ៉ាងណា​នៅឡើយ​ទេ​។​

​តំបន់​ព្រៃ​ការពារ​ដែន​ជម្រក​សត្វ​ស្នួល​ដែលជា​តំបន់​អភិរក្ស​របស់​អគ្គនាយកដ្ឋាន​រដ្ឋបា​ល​កាពារ និង​ភិរក្ស​ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន ជា​តំបន់​ដែល​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ឈើ​គ្រប់​ប្រភេទ និង​មាន​ទ្រង់ទ្រាយ​ធំ​ហើយ​បើកចំហរ​យ៉ាង​អនាធិប្បតេយ្យ​។  កន្លង​ទៅ​ក៏​ធ្លាប់​កើត​មាន​ការផ្ទុះ​អាវុធ​ជា​ញឹកញាប់ ពី​សំណាក់​ជន​ទុច្ចរិត​ជា​អ្នក​រកស៊ី​ឈើ​ដែល​សុទ្ឋសិង​ជា​មួយមន្ត្រី​ប្រដាប់អាវុធ បាន​ផ្ទុះអាវុធ​គំរាម​ដាក់គ្នា ដោយសារ​សង្គ្រាម​កាង​ឈើ​ផងដែរ​៕

ដោយ : សេសាន

No comments:

Post a Comment