Tuesday, January 25, 2011

ប្រតិភូ​ក្រសួង​សាធារណៈការ និង​ក្រុមហ៊ុន​សៀ​ហៃ ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវជាតិ​៥៩ ម៉ាឡៃ​-​ប៉ៃលិន​

ប៉ៃលិន: ផ្លូវ​ប្រវែង ១៤៤Km ដែលមានគំរោង​ស្ថាបនា​ផ្លូវ​លេខ​៥៩ ពី​កូនដំរី​ដល់​ខេត្ត​ប៉ៃលិន ដែលស្ថាបនាដោយក្រុមហ៊ុន​សៀង​ហៃ របស់​ចិន ក្នុង​ទឹក​ប្រាក់កម្ចី​ប្រមាណ ៧២​លាន​ដុល្លារ ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ត្រូវបាន​ស្ថាបនា​បើក​ការដ្ឋាន​ជា​ផ្លូវការ នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ២០១១ ក្រោម​អធិបតីភាព សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។​ នេះបើតាមការឲ្យដឹងពីលោក លោក​បណ្ឌិត លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ អមដំណើរ​ដោយ លោក ភី សុភាត់ អគ្គនាយករង​សាធារណៈការ និង​ជា​ប្រធាន​គំរោង​ចិន លោក ឆែ សុភាព នាយក​គំរោង​ស្ថាបនា​ ។ 

​លោក លឹម ស៊ីដេនី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន មានប្រសាសន៍ថា ប្រតិភូ​ក្រសួង​សាធារណៈការ និង​ក្រុមហ៊ុន​សៀង​ហៃ ប្រទេស​ចិន ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៥៩ ពី​ចំណុច​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ទៅដល់​ខេត្ត​ប៉ៃលិន ប្រវែង ១៤៤Km ឆ្លងកាត់​ស្រុក​ម៉ាឡៃ ភ្នំព្រឹក សំពៅ​លូន ដល់​ប៉ៃលិន​។​

លោក ឆែ សុភាព នាយក​គំរោង​ស្ថាបនា​ផ្លូវ​លេខ​៥៩ បានឲ្យដឹងថា កំណាត់​ផ្លូវជាតិ​ពី​ម៉ាឡៃ ដល់​ប៉ៃលិន កូនដំរី ប្រវែង ១៤៤Km ត្រូវ​ស្ថាបនា​ក្នុង​រង្វង់​ទឹក​ប្រាក់កម្ចី​ពី​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ទឹកប្រាក់ ៧២​លាន​ដុល្លារ​។​

​ផ្លូវជាតិ​លេខ​៥៩ កូនដំរី​ដល់​ប៉ៃលិន​ត្រូវបាន​ស្ថាបនា​ចាប់ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១០ ផ្លូវ​នេះ​មាន​ទទឹង ១០m ចិញ្ចើម​សងខាង ១m មាន​ស្ពាន​លូ PK31 PK32 PK33 ដូច្នេះ​ក្រុមហ៊ុន​សៀង​ហៃ ខុន​ត្រា​ក់សិន (SCG) ចាប់ផ្ដើម​ស្ថាបនាកៀ​បង្ហាប់ ហើយ​សំណង់​ជាប់​ដី​ចំណី​ផ្លូវ​ក្នុង​ទីប្រជុំជន ត្រូវ​អាជ្ញាធរ​សហការ​ឲ្យ​រុះរើ​បណ្ដើរៗ ដើម្បី​សម្រួល​ដល់​ការស្ថាបនា​ផ្លូវ​។​

លោក ទេព ឃុនណាល់ អភិបាល​ស្រុក​ម៉ាឡៃ និង​លោក ប្រាក់ សារ៉ាត់ អនុប្រធាន​មន្ទីរ​សាធារណៈការ ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា យើង​ត្រៀម​រក​ទីតាំង​ដើម្បី​បើក​ការដ្ឋាន នា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ២០១១ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ។ យើង​គ្រោង​អ្នកចូលរួម​ចំនួន ៥.០០០​នាក់ នៅ​ស្រុក​ម៉ាឡៃ​៕

ដោយ : សុផុន

No comments:

Post a Comment