Friday, January 14, 2011

ឡាវ​ដោះលែង​អ្នកទោស​កម្ពុជា​ម្នាក់ ឱ្យមាន​សេរីភាព​

ស្ទឹងត្រែង: អ្នកទោស​កម្ពុជា​ម្នាក់​ត្រូវបាន​អាជ្ញាធរ​ឡាវ​បានសម្រេច​ដោះលែង​ឱ្យមាន​សេរីភាពវិញ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃទី​១២ មករា ២០១១ បន្ទាប់ពី​បុរស​រូបនេះ​ជាប់​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។​

​    ​មន្ត្រី​ច្រក​ទ្ធា​រ​អន្តរជាតិ​ត្រពាំង​ក្រៀល​និយាយ​ឱ្យដឹងថា អ្នកទោស​ម្នាក់​ដែល​ឡាវ​ដោះលែង​នោះ​ឈ្មោះ អឹង គៀន អាយុ ៤៥​ឆ្នាំ​​រស់នៅ​ភូមិ​កំពង់​ស្រឡៅ​១ ឃុំ​កំពង់​ស្រឡៅ ស្រុក​ឆែប  ខេត្តព្រះវិហារ ។​

​    ​ប្រភព​បានឱ្យដឹងថា អ្នកទោស​ខាងលើ​ត្រូវបាន​អាជ្ញាធរ​ឡាវ​ចាប់ខ្លួន​តាំងពី​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០០៦ ដែល​ពាក់​ព​ន្ធ័​ប្រព្រឹត្តិ​បទល្មើស​នៅក្នុង​ទឹកដី​ប៉ាក់​សេ ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ។ ទាក់ទិន​នឹង​ការចោទប្រកាន់​នោះ​ពុំមាន​ប្រភព​ណា​បញ្ជាក់​ឲ្យ​ដឹង​ពី​ ដំណើររឿង​ពិត​ឡើយ ។ គ្រាន់តែ​ថា​មាន​បទល្មើស​តែប៉ុណ្ណោះ​។ នៅ​ល្ងាច​ថ្ងៃទី​១២ មករា ២០១១   សមត្ថកិច្ច​ព្រំដែន​កម្ពុជា​បានប្រគល់​អ្នកទោស​រូប​នោះ ឱ្យទៅ​ក្រុមគ្រួសារ​រួចហើយ​ដែរ​៕ 

No comments:

Post a Comment