Friday, January 14, 2011

ទាហាន​ថៃ​ ​សង់​បន្ទប់​ទំនើប​ ​បញ្ជា​ស​ង្គ្រា​ម​

ដោយ​ ៖ វិទ្យុនគរវត្ត

ក្រុម​យោធា​ថៃ​ ​បាន​ថ្លែង​ថា​ ​គេ​បាន​សង់​បន្ទប់​បំ​ពាក់​ឧបករណ៍​ទំនើប​មួយ​ ​សម្រាប់​បញ្ជា​ក្នុង​ការ​ធ្វើ​ស​ង្គ្រា​ម​ ​ឬ​ទប់ទល់​នឹង​សភាព​ការណ៍​ ​ដែល​កើត​មាន​ ​នៅ​តាម​តំបន់​ព្រំ​ប្រទល់​ ​កម្ពុ​ជា​ ​ឬ​ភូ​មា​។​
កាសែត​ក្នុង​ស្រុក​ថៃ​ ​បាន​និយាយ​ថា​ ​បន្ទប់​បញ្ជា​ធ្វើ​ស​ង្គ្រា​ម​នេះ​ ​ក៏​សម្រាប់​ ​ដើម្បី​ការ​ទប់ទល់​ ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ​ផង​ដែ​រ​។​ ​បន្ទប់​ទំនើប​ ​សម្រាប់​បញ្ជា​ស​ង្គ្រា​ម​នេះ​ ​ត្រូវ​គេ​សង់​នៅ​ទី​បញ្ជា​ការដ្ឋាន​ ​កង​យោធ​ភូមិ​ភាគ​តំបន់​មួយ​របស់​ថៃ​។​
សូម​ជំ​រាប​ថា​ ​បញ្ជា​ការដ្ឋាន​តំបន់​១ គឺ​ ​ជា​បញ្ជា​ការដ្ឋាន​ទទួល​ខុស​ត្រូវ​ ​រាជ​ធានី​បាងកក​ផង​ ​និង​ខេត្ត​នានា​ភាគ​ក​ណ្តា​ល​ប្រទេស​ផង​ ​រាប់​ទាំង​តំបន់​នានា​ ​នៅ​ជាប់​នឹង​ព្រំ​ប្រទល់​ ​ថៃ​ភូមា​ ​និង​តំបន់​ប្រមាណ​ពាក់​ក​ណ្តា​ល​ទៀត​ ​នៃ​ព្រំ​ប្រទល់​ថៃ​ ​កម្ពុ​ជា​ផង​ដែ​រ​។​

No comments:

Post a Comment