Friday, January 14, 2011

ប្រកាស​តែង​តាំង​​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ថ្មី ជំនួស​តំណែង​លោក​ប្រធាន​មន្ទីរ​ចូល​និវត្តន៍

បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១១ នៅ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ធ្វើ​ពិធី​ប្រកាស​តែង​តាំង​តំណែង​ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្ត​ជំនួស​លោក​ប្រធាន​ចាស់ ដែល​ត្រូវ​បាន​ចូល និវត្តន៍។ ពិធី​នោះ​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​លោក​អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៉ុក សាលុយ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត លោក​អ៊ុង អឿន អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង អភិបាល​រង រួម​ទាំង​​មន្រ្តី​ជាច្រើន​ទៀត។
លោក​អ៊ុង អឿន អភិបាល​ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​ថា លោក​យូ ចាន់ណា ដែល​ត្រូវ ប្រកាស​តែងតាំង​ជាប្រធាន​ថ្មី នឹង​ត្រូវអនុវត្តន៍ការងារ​បំរើ​ផលប្រយោជន៍​រួម ចៀសវាង​ការ​អនុវត្ត​ការងារ​ដើម្បី ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​អ៊ឹម សិទ្ធី រដ្ឋមន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​កោត​សរសើរ​ចំពោះ​ស្នាដៃ របស់​លោក​ប្លែង សារ៉ុត ប្រធាន​មន្ទីរ​ដែល​ត្រូវ​ចូល​និវត្តន៍​បានខិតខំអភិវឌ្ឍន៍ វិស័យ​អប់រំ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ល្អ​ប្រសើរ​រួម​ជាមួយ​ការ​កសាង​សមិទ្ធផល​បានច្រើន​ផង​ដែរ៕
. ពៅ

No comments:

Post a Comment