Friday, January 14, 2011

ខណ្ឌ​មាន​ជ័យ​ធ្វើ​ស​ន្និ​បាត​បូក​សរុប​ ​លទ្ធ​ផល​ការងារ​ឆ្នាំ​២០១០និង​ទិស​ដៅ​ ​ការងារ​ឆ្នាំ​២០១១

ដោយ​ ៖ សណ្តោស

ភ្នំពេញ​​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​មក​រា​ ​ឆ្នាំ​២០១១ រដ្ឋ​បា​ល​ខណ្ឌ​មាន​ជ័យ​ ​បាន​ធ្វើ​ ​ស​ន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការងារ​ឆ្នាំ​ ​២០១០ និង​ទិស​ដៅ​ឆ្នាំ​២០១១ មាន​ការ​ ​អញ្ជើញ​ចូល​រួម​ពី​លោក​គួ​ច​ ​ចំ​រើ​ន​ ​ជំនួយ​ ​ការ​ផ្ទាល់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​ ​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​និង​ជា​អភិបាល​ខណ្ឌ​ ​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​មាន​ជ័យ , លោក​អ៊ុំ​ ​ម៉ា​រ៉េ​ត​ ​ប្រធាន​ស្ដី​ទី​ក្រុម​ប្រឹក្សា​ខណ្ឌ , លោក​អភិបាល​រង , ចៅ​សង្កាត់​ ​និង​ម​ន្ដ្រី រាជ​ការ​ ​កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ ​ជាង​៥០០នាក់​ ​។
ស​ន្និ​បាត​នេះ​បាន​ប្រា​រ​ឰ​ធ្វើ​ឡើង​នៅ​ ​ក្នុង​មណ្ឌល​ម៉ូ​ឌែ​ន​២​ ​មាន​ទី​តាំង​តាម​ ​ប​ណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​ ​អង្រែ​ក្រោម​ ​ខណ្ឌ​មាន​ជ័យ​ ​។
យោង​តាម​របាយ​ការណ៍​សង្ខេប​ស្ដី​ពី​ ​លទ្ធ​ផល​អនុ​វ​ត្ដ​ន​ការងារ​ឆ្នាំ​២០១០ និង​ ​ទិស​ដៅ​ការងារ​ឆ្នាំ​២០១១ របស់​រដ្ឋ​បា​ល​ ​ខណ្ឌ​មាន​ជ័យ​ ​បាន​បង្ហាញ​ថា​ ​ក្នុង​ឆ្នាំ​ ​២០១០កន្លង​ទៅ​ ​រដ្ឋ​បា​ល​ខណ្ឌ​មាន​ជ័យ​ ​អនុ​វ​ត្ដ​ការងារ​ទទួល​បាន​លទ្ធ​ផល​ល្អ​លើ​ ​គ្រប់​វិ​ស័​យ​ទាំង​អស់​ ​ជា​ពិសេស​ការងារ​ ​ស​ន្ដិ​សុខ​សណ្ដាប់ធ្នាប់​ ​ប​ង្ក្រា​ប​បទ​ល្មើស​ ​ព្រហ្ម​ទណ្ឌ​ ​ការងារ​រដ្ឋ​បា​ល​និង​ហិរញ្ញ​វត្ថុ​ ​ដូច​ជា​ចុះ​បញ្ជី​អត្រានុកូលដ្ឋាន​ជូន​ប្រជា​ ​ពលរដ្ឋ​ ​ការ​ពិ​និត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះ​ ​ឈ្មោះ​បោះ​ឆ្នោត​ ​។ ចំណែក​ផែនការ​ ​និង​ ​អភិវឌ្ឍ​ន៍​រដ្ឋ​បា​ល​ខណ្ឌ​មាន​ជ័យ​ ​ក៏​ទទួល​ ​បាន​លទ្ធ​ផល​ជា​វិជ្ជមាន​ផង​ដែរ​លើ​ការ​ ​គ្រប់គ្រង​ការងារ​រដ្ឋ​បា​ល​មូល​ដ្ឋា​ន​ ​។ លើស​ពី​នេះ​ទៀត​គ្រប់​សកម្មភាព​ការងារ​ ​សំ​ខា​ន់ៗ​ដែល​ទទួល​បន្ទុក​ដោយ​ម​ន្ដ្រី​តាម​ ​ជំនាញ​ទទួល​បាន​លទ្ធ​ផល​ល្អ​ ​។ ក្នុង​ឆ្នាំ​ ​២០១០កន្លង​ទៅ​នេះ​ ​ក៏​នៅ​មាន​ចំណុច​ ​ចន្លោះ​ប្រហោង​មួយ​ចំនួន​ដែល​កើត​មាន​ ​ឡើង​ក្នុង​ឆ្នាំ​២០១០ ដូច​ជា​បទ​ល្មើស​ប្លន់​ ​ ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ​នៅ​តែ​កើត​ ​មាន​ ​ទោះបីជា​អាជ្ញា​ធ​រ​សមត្ថ​កិច្ច​ខណ្ឌ​ ​ខិតខំ​ទប់​ស្កាត់​ ​និង​ប​ង្ក្រា​ប​យ៉ាង​ណា​ក៏​ ​ដោយ​ ​។ ចំពោះ​សកម្មភាព​ក្មេង​ទំនើង​ ​នៅ​តែ​ប​ន្ដ​ធ្វើ​សកម្មភាព​តាម​មូល​ដ្ឋា​ន​ ​ទោះជា​មាន​សារា​ចរ​ណែនាំ​របស់​រាជ​រ​ដ្ឋា ភិ​បា​ល​ ​និង​មាន​វិធាន​ការ​បង្ការ​ទប់​ស្កាត់​ ​ ​និង​ប​ង្ក្រា​ប​សកម្មភាព​ក្មេង​ទំនើង​ជា​ប​ន្ដ​ ​បន្ទាប់​ក៏​ដោយ​ ​។ បញ្ហា​គ្រោះ​ថ្នាក់​ក៏​នៅ​ ​តែ​កើត​មាន​ ​គ្រាន់​តែ​ថយ​ចុះ​ប​ន្ដិ​ច​ ​ប៉ុណ្ណោះ​ ​ដោយ​ឡែក​ចំពោះ​ការ​យល់​ដឹង​ ​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ក្នុង​ការ​អនុ​ ​វ​ត្ដ​គោល​នយោបាយ​ភូមិ -សង្កាត់​មាន​ ​សុវត្ថិ​ភាព​ ​នៅ​មាន​កម្រិត​ ​។
ក្នុង​ស​ន្និ​បាត​បូក​សរុប​លទ្ធ​ផល​ការ​ ​ងារ​ ​និង​លើក​ទិស​ដៅ​សម្រាប់​អនុ​វ​ត្ដ​ ​ឆ្នាំ​ថ្មី​នេះ​ដែរ​ ​គ​ណៈ​អភិបាល​បាន​ដាក់​ ​ចេញ​នូវ​វិធាន​ការ​ថ្មី​ៗជា​ច្រើន​ទៀត​ ​ក្នុង​ ​ទិស​ដៅ​លុប​បំបាត់​ចំណុច​ខ្វះ​ខាត​ទាំង​ ​ប៉ុន្មាន​ដែល​បន្សល់​ទុក​ក្នុង​ឆ្នាំ​ចាស់​កន្លង​ ​ទៅ​ ​។ ក្នុង​នោះ​អស់លោក​ចៅ​សង្កាត់​ ​ទាំង​១២ ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ចំណុច​ ​ខ្លាំង​ ​និង​ចំណុច​ខ្សោយ​ ​ពី​ការ​អនុ​វ​ត្ដ​ក្នុង​ ​មូល​ដ្ឋា​ន​ ​តែ​សម្រាប់​ទិស​ដៅ​ការងារ​ឆ្នាំ​ ​២០១១នេះ​ ​គ្រប់​បណ្ដា​សង្កាត់​ទាំង​អស់​ ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ជា​យុទ្ធ​ ​សា​ស្ដ្រ​រួម​ ​គឺ​អនុ​វ​ត្ដ​ឱ្យ​ខាង​តែ​បាន​នូវ​ ​គោល​នយោបាយ ភូមិ-សង្កាត់​មាន​ ​សុវត្ថិ​ភាព 
មាន​មតិ​សំណេះសំណាល​ ​និង​ផ្ដាំ​ផ្ញើ​ ​ក្នុង​អង្គ​ស​ន្និ​បាត​ ​លោក​គួ​ច​ ​ចំ​រើ​ន​ ​អភិ​ ​បា​ល​នៃ​គ​ណៈ​អភិបាល​ខណ្ឌ​ ​បាន​មាន​ ​ប្រសាសន៍​ដោយ​សង្កត់​ធ្ងន់​ថា​ ​គ្រប់​បណ្ដា​ ​សង្កាត់​ទាំង​អស់​ ​និង​សមត្ថ​កិច្ច​ទាំង​២ផ្នែក​ ​ត្រូវ​រួម​សហ​ការ​គ្នា​អនុ​វ​ត្ដ​ឈាន​ទៅ​លុប​ ​បំបាត់​លក្ខ​ណៈ​ទាំង​៥យ៉ាង​ដែល​មាន​ចែង​ ​នៅ​ក្នុង​គោល​នយោបាយ ភូមិ -សង្កាត់​ ​មាន​សុវត្ថិ​ភាព  ចំណុច​ទាំង​៥ដែល​ត្រូវ​ ​រួម​គ្នា​អនុ​វ​ត្ដ​នោះ​មាន​ ​ទី​១-គ្មាន​សកម្ម​ ​ភាព​ចោរ​ឆក់​ ​ចោរ​លួច​ ​ចោរ​ប្លន់ , ទី​២- គ្មាន​ការ​ផ​លិ​ត​ ​ចែក​ចាយ​ ​និង​ជួញ​ដូរ​ ​គ្រឿង​ញៀន , ទី​៣-គ្មាន​ក្មេង​ទំនើង , ទី​៤- គ្មាន​ការ​លួច​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ ​គ្រប់​ប្រភេទ​ ​និង​ទី​៥-គ្មាន​ការ​ជួញ​ដូរ​ស្ដ្រី និង​កុមារ​ ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ ​។
លោក​អភិបាល​បាន​ប​ន្ដ​ថា​ ​ប្រ​សិន​ ​បើ​យើង​អនុ​វ​ត្ដ​បាន​ឈាន​ទៅ​លុប​បំបាត់​ ​លក្ខណ​ស​ម្ប​ត្ដិ​ទាំង​៥យ៉ាង​ខាង​លើ​នេះ​ ​មាន​ន័យ​ថា​ ​អាជ្ញា​ធ​រ​សមត្ថ​កិច្ច​ទាំង​អស់​ ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ ​និង​កក់​ក្ដៅ​ក្នុង​ការ​រស់​នៅ​ ​ដូច្នេះ​សម្រាប់​ ​ឆ្នាំ​ថ្មី​នេះ​ ​គឺ​ត្រូវ​រួម​គ្នា​អនុ​វ​ត្ដ​ឱ្យ​មាន​ ​ប្រសិទ្ធ​ភាព​បំផុត 

No comments:

Post a Comment