Friday, January 14, 2011

ម​ន្ត្រី​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​ប្រតិកម្ម​នឹង​ម​ន្ត្រី​សិទ្ធិ​មនុស្ស​ ​Human​ ​Rights​ ​Watch​

ដោយ​ ៖ វិទ្យុនគរវត្ត

ម​ន្ត្រី​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​បាន​ប្រតិកម្ម​នឹង​ស​ម្តី​របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ ​Human​ ​Rights​ ​Watch​ ​ដែល​បាន​ធ្វើ​កិច្ច​សម្ភាស​ន៍​ ​តាម​វិទ្យុ​បរទេស​មួយ​ ​រិះ​គន់​ស​ម្តេ​ច​ហ៊ុន​សែន​ ​ដែល​ជា​មេ​ដឹកនាំ​ ​បាន​បំបាត់​ចលនា​ខ្មែរ​ក្រហម​ ​និង​បាន​ធ្វើ​អោ​យ​ប្រទេស​អស់​ស​ង្គ្រា​ម​ ​និង​បាន​រក​ជំនួយ​ជួយ​កសាង​ ​ប្រទេស​កម្ពុ​ជា​ ​ដែល​ក្រី​ក្រ​។​
ម​ន្ត្រី​សិទ្ធិ​មនុស្ស​ ​Human​ ​Rigths​ ​Watch​ ​លោក​ ​Brad​ ​Adam​ ​បាន​ខឹង​នឹង​ស​ម្តេ​ច​ហ៊ុន​សែន​ថា​ ​បាន​ដឹកនាំ​យូរ​ពេក​ ​ដែល​នាំ​អោ​យ​មាន​ភាព​ផ្តា​ច់​ការ​ ​និង​ទាមទារ​អោ​យស​ម្តេ​ច​ ​ចុះ​ចេញ​ពី​តំ​ណែ​ង​។​ ​ម​ន្ត្រី​សិទ្ធិ​មនុស្ស​ ​Human​ ​Rigths​ ​Watch​ ​លោក​ ​Brad​ ​Adam​ ​ដដែល​ ​បាន​ខឹង​នឹង​ស​ម្តេ​ច​ ​ដោយ​ចោទ​ថា​ ​ស​ម្តេ​ច​ ​ដែល​អាច​កាន់​តំណែង​បាន​យូរ​ ​ដោយសារ​តែ​ ​ប្រើ​យុទ្ធ​វិធី​គំរាម​ ​និង​ប្រើ​ទឹក​លុយ​ ​និង​ចោទ​ថា​ ​កម្ពុ​ជា​មាន​ការ​ធ្លាក់​ចុះ​នៃ​សិទ្ធិ​បញ្ចេញ​មតិ​ ​សេរី​ភាព​ធ្វើ​នយោបាយ​ ​និង​ចោទ​អំពី​កត្តា​ពុក​រ​លួ​យ​។​ល​។​
ការ​ចោទ​ទាំង​នេះ​ ​បាន​ធ្វើ​អោ​យ​មាន​ប្រតិកម្ម​ ​ពី​ម​ន្ត្រី​រាជ​រ​ដ្ឋា​ភិ​បា​ល​ចោទ​ថា​ ​ប្រើ​ឥទ្ធិ​ពល​បរទេស​ជ្រៀត​ជ្រែក​ក្នុង​កិច្ច​ការ​ ​ប្រទេស​កម្ពុ​ជា​ ​ក្នុង​បំណង​ធ្វើ​អោ​យ​កម្ពុ​ជា​ ​ដែល​មាន​ស្ថេ​រ​ភាព​នយោបាយ​ ​មាន​លក្ខ​ណៈ​អាប់​អួ​រ​។​

No comments:

Post a Comment