Friday, January 14, 2011

ទាហាន​៥ពាន់​នាក់​ ​នឹង​ចូល​និវត្តន៍​

ដោយ​ ៖ វិទ្យុនគរវត្ត

យោធិន​ចំនួន​៥ពាន់​នាក់​ ​នឹង​ត្រូវ​ដាក់​ឲ្យ​ចូល​និវត្តន៍​ ​សម្រាប់​ឆ្នាំ​២០១១ ដែល​នេះ​ជា​ផែន​មួយ​ ​ក្នុង​ចំណោម​ផែនការ​ផ្សេង​ទៀត​ ​ក្នុង​វិ​ស័​យ​កែ​ទំ​រង់​យោធា​ ​នៅ​ក្នុង​ប្រ​ទេ​ស​។​
លោក​ ​ប៉ុ​ល​ ​សា​រឿ​ន​ ​អគ្គ​មេ​បញ្ជាការ​នៃ​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​បាន​ថ្លែង​បែប​នេះ​ ​ក្នុង​ពិធី​បូក​សរុប​លទ្ធ​ផល​ការងារ​ ​ឆ្នាំ​២០១០ និង​ទិស​ដៅ​អនុ​វត្ត​ការងារ​ ​ឆ្នាំ​២០១១ របស់​កង​យោធ​ពល​ខេ​មរ​ភូមិន្ទ​ ​កាល​ពី​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​។​
លោក​បញ្ជាក់​ថា​ ​ផែនការ​ដាក់​ឲ្យ​ចូល​និវត្តន៍​នេះ​ ​ជា​ផ្នែក​មួយ​ក្នុង​ចំណោម​ ​ផែនការ​ ​ផ្សេ​ងៗ​ទៀត​ ​លើ​វិ​ស័​យ​កែ​ទម្រង់​យោ​ធា​។​
លោក​ថា​ ​បញ្ហា​ដាក់​ឲ្យ​យោធិន​ចូល​និវត្តន៍​ ​និង​ផ្ទេរ​ក្របខ័ណ្ឌ​ ​ចេញ​ពី​កង​យោ​ពល​ខេ​មរ​ភូមិន្ទ​ ​គឺ​ក្នុង​ទិស​ដៅ​អនុ​វត្ត​ន៍​ការងារ​ ​សម្រាប់​ឆ្នាំ​២០១១នេះ​ ​ហើយ​វា​ក៏​ជា​បច្ច័យ​មួយ​ ​ដែល​ជះ​ឥទ្ធិ​ពល​ដល់​ប​ណ្តា​អង្គ​ភាព​ ​ទ័ព​ជំនាញ​ ​ក្នុង​ការ​ទទួល​បាន​នូវ​នាយ​ទាហាន​ ​ដែល​មាន​សមត្ថ​ភាព​ ​ឯក​ទេស​ជំនាញ​ ​សម្រាប់​ជា​បន្លាស់​ ​ឲ្យ​ដល់​នាយ​ទាហាន​ជំនាញ​ឯក​ទេស​ ​ដែល​ដល់​អាយុ​ត្រូវ​ចូល​ ​និវត្តន៍​ផង​ដែ​រ​។​

No comments:

Post a Comment