Friday, January 14, 2011

១៨០លាន​ដុល្លារ​ ​គ្រោង​សង់​ស្ពាន​កាត់​ទន្លេសាប​ ​

ដោយ​ ៖ វិទ្យុនគរវត្ត

រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​គ្រោង​ចំ​ណោ​យ​ថវិកា​ ​ចំនួន​១៨០លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដើម្បី​សាង​សង់​ស្ពាន​ ​ដែល​មាន​ប្រវែង​ ​៣គីឡូម៉ែត្រ​កន្លះ​ ​ឆ្លង​កាត់​ទន្លេសាប​ ​និង​ផ្លូវ​ប្រវែង​៥៨គីឡូម៉ែត្រ​ ​ភ្ជាប់​ពី​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង​ ​ទៅ​ខេត្ត​កំពង់​ធំ​ ​ដោយ​ឆ្លង​កាត់​កាត់​ភ្នំ​នាង​ក​ង្រី​។
មន្ត្រី​នៃ​ក្រសួង​សា​ធារ​ណៈ​ការ​ ​នឹង​ដឹក​ជញ្ជូន​ ​បាន​ឲ្យ​ដឹង​ថា​ ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ចង់​សាង​សង់​ស្ពាន​ ​និង​ផ្លូវ​មួយ​ខ្សែ​ ​ដែល​ភ្ជាប់​ពិ​ទី​រួម​ខេត្ត​កំពង់​ឆ្នាំង​ ​ទៅ​ខេត្ត​កំពង់​ធំ​ ​ដើម្បី​ត​ភ្ជាប់​ ​តំបន់​ខាង​ជើង​បឹង​ទន្លេសាប​ ​ជាមួយ​តំបន់​ស​មុ​ទ្រ​ ​នៅ​ភាគ​ខាង​ត្បូង​ប្រ​ទេ​ស​។​
មន្ត្រី​ដដែល​បញ្ជាក់​ថា​ ​ក្រសួង​សា​ធារ​ណៈ​ការ​និង​ដឹក​ជញ្ជូន​ ​បាន​ផ្ត​ល់​គោល​ការណ៍​ ​ឲ្យ​មាន​ការ​សិក្សា​ ​ទៅ​លើ​គម្រោង​ស្តី​ពី​ការ​ធ្វើ​ស្ពាន​និង​ផ្លូវ​នេះ​ ​កាល​ពី​ចុង​ឆ្នាំ​មុន​ ​ហើយ​សព្វ​ថ្ងៃ​នេះ​ ​ក្រសួង​កំពុង​រង​ចាំ​ពិ​និត្យ​លទ្ធ​ផល​ ​ដែល​បាន​ពី​ការ​សិក្សា​នេះ​ ​ដើម្បី​ធ្វើ​ការ​ ​វិភាគ​និង​វាយ​តំ​លៃ​ ​ឈាន​ទៅ​ដល់​ដំណាក់​កាល​នៃ​ការ​សាង​ស​ង់​។​
គម្រោង​ដ៏​ធំ​ម​ហិមា​នេះ​ ​ត្រូវ​បាន​អ្នក​សេដ្ឋ​កិច្ច​ ​និង​អាជ្ញា​ធ​រ​ចាត់​ទុក​ថា​ ​ជា​ផ្នែក​មួយ​ ​យ៉ាង​សំខាន់​ ​ក្នុង​ការ​ត​ភ្ជាប់​តំបន់​សេដ្ឋ​កិច្ច​ ​នៅ​ក្នុង​ខេត្ត​ ​ដ៏​មាន​សក្តា​នុ​ព​ល​។

No comments:

Post a Comment