Friday, January 14, 2011

សាច់​ញាតិ​ស៊ុមក្វាមឃីត​ មក​សួរ​សុខ​ទុក្ខ តែ​ត្រូវ​ហាម​ឃាត់​ព្រោះ​មិន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ

ភ្នំពេញ ៖ នៅ​ម៉ោង​ប្រហែល​៩​និង​៣០​នាទីព្រឹក​ ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១១​នេះ​ មាន​បុរស​២​នាក់ និង​ស្រ្តី​ម្នាក់ ដែល​អះអាង​ខ្លួន​គេ​ថា​ជា​សាច់​ញាតិ​របស់​វីរៈ ស៊ុមក្វាមឃីត បាន​មក​ទាមទារ​ចង់​ចូល​សួរ​សុខ​ទុក្ខ ជន​ជាប់​ចោទ​ជន​ជាតិ​ថៃ​ទាំង​៥​នាក់​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​រារាំង​ដោយ​អនុរក្ស​ពន្ធនាគារ។
សេចក្ដី​រាយ​ការណ៍​ឲ្យ​ដឹង​ថា ជន​ជាតិ​ថៃ​ទាំង​៣​នាក់​ដែល​ចង់​ចូល​សួរ​សុខ​ទុក្ខ​ជន​ជាប់​ចោទ​ជន​ជាតិ​ថៃ​ទាំង​៥​នាក់​នោះ មាន​ត្រឹម​តែ​លិខិត​អនុញ្ញាត​ពី​ស្ថាន​ទូត​ថៃ​ប្រចាំ​កម្ពុជា​ប៉ុណ្ណោះ គឺ​មិន​មាន​សិទ្ធិ​អាច​ចូល​ជួប សួរ​សុខ​ទុក្ខ​បាន​ទេ លុះ​ត្រា​ណា​តែ​មាន​លិខិត​ផ្លូវ​ការ​ពី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា។

គេ​សង្កេត​ឃើញ​មាន​អ្នក​កាសែត និង​ទូរទស្សន៍​របស់​ថៃ​មក​តាម​ដាន​ព័ត៌មាន​ផង​ដែរ ប៉ុន្តែ​បាន​នៅ​ត្រឹម​តែ​បរិវេណ​ខាង​ក្រៅ​ពន្ធនាគារ​ប៉ុណ្ណោះ៕

No comments:

Post a Comment