Friday, January 14, 2011

ស​ម្តេ​ច​ហ៊ុន​សែន​ ​លើក​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ចិន​ ​ធ្វើ​វា​រី​អគ្គិ​ស​នី​

ដោយ​ ៖ វិទ្យុនគរវត្ត

ស​ម្តេ​ច​ហ៊ុន​សែន​ ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ ​បាន​អនុ​ញ្ញ​តិ​ឲ្យ​ក្រុម​ហ៊ុន​ ​វិ​និ​យោគ​វា​រី​អគ្គិ​ស​នី​ ​ស្ទឹង​តា​តៃ​ ​ចូល​ជួប​ស​ម្តែ​ង​ការ​គួរ​សម​ ​កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិ​ញ​។​
លោក​ ​លូ​ ​វិ​ន​ជូន​ ​ប្រធាន​ក្រុម​ហ៊ុន​ចិន​ ​ដែល​ដាក់​កា​រវិ​និ​យោគ​ទំនប់​វា​រី​អគ្គិ​ស​នី​ ​ស្ទឹង​តា​តៃ​ ​បាន​អរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ​ចំពោះ​ស​ម្តេ​ច​តេ​ជោ​ហ៊ុន​សែន​ ​ដែល​បាន​គាំ​ទ្រ​ ​និង​លើក​ទឹក​ចិត្ត​ ​ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​ ​បាន​អនុ​វត្ត​ន៍​គម្រោង​វា​រី​អគ្គិ​ស​នី​នេះ​ ​។ លោក​ថា​គម្រោង​នេះ​ ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៣ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​នេះ​ ​ចែក​ចាយ​អគ្គិ​ស​នី​ឲ្យ​បាន​ល្បឿន​លឿន​បំផុត​ ​ដើម្បី​ផ្ត​ល់​ថាមពល​អគ្គិ​ស​នី​ ​ដល់​ប្រជា​ពលរដ្ឋ​ ​ប្រើ​ប្រាស់​ឲ្យ​បាន​គ្រប់​គ្រា​ន់​។​
ស​ម្តេ​ច​ហ៊ុន​សែន​ ​ក៏​បាន​ណែនាំ​ ​លោក​ ​លូ​ ​វិ​ន​ជូន​ ​ឲ្យ​បន្ត​ធ្វើ​ការ​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ ​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ​ ​និង​ថាមពល​ ​គឺ​លោក​ ​ស៊ុ​យ​ ​សែ​ម​ ​បន្ត​ទៀត​ ​ក្នុង​ការ​សាង​សង់​ ​ទំនប់​វា​រី​អគ្គិ​ស​នី​នោះ​។​
ស​ម្តេ​ច​បាន​បញ្ជាក់​ ​ពី​គោល​ការណ៍​ ​របស់​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​គឺ​ធ្វើ​យ៉ាង​ណា​ ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​ ​ចូល​រួម​ចំណែក​នៅ​ក្នុង​ការ​ដំឡើង​ប្រព័ន្ធ​ចែក​ចាយ​អគ្គិ​ស​នី​ ​ដល់​ប្រជា​ពល​រ​ដ្ឋ​។

No comments:

Post a Comment