Friday, January 21, 2011

កិច្ចសម្ភាសន៍របស់ស្ថានីយ៍​ទូរទស្សន៍​CTN ក្នុងកម្មវិធី​សភាអ៊ិនធើណិត​ជាមួយ​លោកបណ្ឌិត សុខ ទូច ប្រធាន​ស្តីទីវិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃរា​ជ្យបណ្ឌិតសភា​កម្ពុជា ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១១

សំណួរ៖ ថ្មីៗនេះមានមតិខ្លះបានយកព័ត៌មានអន្តរជាតិ មកធ្វើការផ្សព្វផ្សាយដើម្បីកេង​ចំណេញ​​ខាង​នយោបាយ ជាពិសេសគឺព័ត៌មាននៅប្រទេស ទុយ ណេស៊ី ដូច្នេះសូមលោកបណ្ឌិត​ជួយ​ជម្រាប​ជូនពីព្រឹត្តិការណ៍ដែលបានកើតមាននៅ ទុយ នេស៊ីបន្តិច បាទ?
ចម្លើយ ៖ បាទ វាជាការពិតណាស់ យើងឃើញថាអ្វីដែលជាការកើតមានឡើងនៅ ទុយ នេស៊ី កាលពីថ្ងៃទី១៣ ខែមករា បានស្តែងឲ្យឃើញថា ទុយ នេស៊ី បានធ្វើរដ្ឋប្រហារទម្លាក់ អាលី ដែល អាលី បានភៀសខ្លួនមកនៅ អារ៉ាប៊ីសាអ៊ូឌីត អញ្ចឹងអ្វីដែលជាបញ្ហាធំ គឺយើងឃើញថាអ្នកនយោបាយ មានទាំងអ្នកវិភាគនយោបាយ និងទាំងអ្នកនយោបាយកំពុងតែប្រើប្រាស់បញ្ហានៅ ទុយ នេស៊ី នេះ​ជា​ឧបករណ៍​ដើម្បីជាយន្តការរុញច្រានសភាពការណ៍នៅកម្ពុជា នេះជាការខុសឆ្គង។កម្ពុជាមិនអាចដូច ទុយនេស៊ី ទេ អ្វីដែលទុយនេស៊ី កំពុងដើរនោះ គឺកម្ពុជាបានដើរតាំងពី៣០ឆ្នាំមុនមកហើយ មានន័យ​ថា​នៅ​ពេលដែល លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ គឺបាន​បន្សល់​ទុក​នូវ​សោកនាដ​កម្មមកលើប្រជាជនកម្ពុជា និងមានសង្គ្រាមរ៉ាំរ៉ៃរហូតដល់គ្មានដំណោះស្រាយ ហើយការ​ដោះស្រាយ​បែបចុងអាវុធ ការដោះស្រាយបែប​រដ្ឋប្រហារ និងដំណោះស្រាយបែបកម្លាំង មិនមែន​ជា​ដំណោះ​ស្រាយបែបបញ្ញាវ័ន្តទេ ហើយក៏មិនមែនជាដំណោះស្រាយនៅក្នុង​ដំណាក់កាល​សតវត្ស​ទី​២១​នេះដែរ​។​ខ្ញុំសូមលើកយកផ្ទាំងប្រវត្តិសាស្រ្តបីមកសិក្សា ទីមួយគឺប្រវត្តិសាស្ត្រ ទីពីរគឺបញ្ហាប្រឈម ទីបី​គឺ​ការ​ផ្លាស់​ប្តូរអំណាច។ ការប្រើប្រាស់កម្លាំងដើម្បីធ្វើរដ្ឋប្រហារ ដូចដែលកម្ពុជាបានធ្វើនៅឆ្នាំ១៩៧០នោះ ជាលទ្ធផល គឺកម្ពុជាបានទទួលនូវសោកនាដកម្ម គឺនៅពេលដែល​យើងបែក​បាក់គ្នា។​អ្នក​នយោបាយ​ខ្លះ​បាន​និយាយថា យើងត្រូវមើល ទុយនេស៊ី គឺជាការខុសឆ្គង ជាការមិនពិត គឺទុយនេស៊ី​ទេ​ដែល​ត្រូវ​មើល​មកកម្ពុជាវិញ នូវអ្វីដែលជាបទពិសោធន៍ដែលកម្ពុជាមាន  និងអ្វី​ដែល​កម្ពុជា​បានដើរ។​ឧទាហរណ៍​ដូច​នៅឆ្នាំ១៩៧០ យើងដោះដូរអំណាចដោយមិនប្រើការបោះឆ្នោត យើងមិនប្រើយន្តការ​ប្រជាធិប​តេ​យ្យ​ មិនប្រើយន្តការបែបបញ្ញាវ័ន្ត។ការប្រើកម្លាំងនេះហើយដែលធ្វើឲ្យកម្ពុជា ក្លាយទៅជាទីលាន​សម្រាប់​​សាកអាវុធ ទីលានសម្រាប់សាកមនោគមន៍របស់បរទេស។បទពិសោធន៍ទាំងនេះ អ្នក​នយោបាយ​គួរកុំយកមកសាកល្បងនៅកម្ពុជាបន្តទៅទៀត នៅពេលដែលកម្ពុជា​កំពុងតែ​ដើរនៅ​ក្នុងផ្លូវ​ត្រូវ​ហើយ កម្ពុជាកំពុងតែនៅក្នុងគន្លងប្រជាធិបតេយ្យហើយ។ ដូច្នេះយើងមិនគួរប្រើប្រាស់ភាសាញុះញង់ ឬ​បង្កើត​បញ្ហានោះទេ។ប៉ុន្តែយើងយល់ថាអ្នកនយោបាយលោកមានសិទ្ធបញ្ចេញយោបល់ ប៉ុន្តែការបញ្ចេញ​យោបល់​នេះក៍ត្រូវមានពេលរបស់វា ពីព្រោះយើង​ដឹងហើយ​ថាអំណាច​គឺត្រូវ​តែ​កើត​ចេញពីការបោះ​ឆ្នោត​។​អញ្ចឹងវេទិកា របស់វាគឺមាន៥ឆ្នាំម្តង គឺយើងត្រូវប្រើអំណាច​នេះឲ្យត្រូវ​នឹង​កាលៈទេសៈ។​នៅឆ្នាំ​១៩៧០​​គឺយើងផ្តួលអំណាចដោយរដ្ឋប្រហារ ហើយនៅឆ្នាំ១៩៧៥-១៩៧៩ គឺយើងផ្តួលដោយកម្លាំង។​ការ​ផ្តួលដោយកម្លាំងនេះគឺបានបន្តរហូតនៅតាមបណ្តោយព្រំដែន គឺសង្គ្រាមរ៉ាំរ៉ៃ និងធ្វើឲ្យខូចខាត​នូវ​ហេដ្ឋារចនា​សម្ព័ន្ធទាំងស្រុង និងបាត់បង់នូវធនធានមនុស្សផងដែរ។​ដូច្នេះសូមឲ្យអ្នកនយោបាយកុំ​បង្កើត​ជាចរន្តនយោបាយបែបនេះ។រឿងដែលកើតមាននៅទុយនេស៊ី គឺត្រូវមើល​មកប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​វិញ។
·         ចំណុចមួយទៀតដែលយើងត្រូវសិក្សា គឺអ្វីទៅជាបញ្ហាប្រឈម បញ្ហានេះគឺប្រជាជន​យើងត្រូវ​បាត់​បង់​នូវគ្រួសារ បាត់បង់សាច់សារលោហិត​ដែលធ្វើឲ្យទីក្រុងក្លាយ​ទៅជាកន្លែង​មួយដែល​គ្មាន​ប្រជា​ជន​រស់នៅ។ម៉្យាងទៀតអ្នកដែលទទួលបានអំណាចដោយសារការធ្វើសង្គ្រាម គឺមិន​បានសេចក្តីសុខ​នោះ​ទេ គឺអ្នកដែលចាញ់តែងតែបង្កើតកងកម្លាំងដើម្បីវាយតបមកវិញ។សូម្បីតែរបប ប៉ុល ពត ដែលគេ​បាន​ដឹងថា​ជារបបផ្តាច់ការ របបសម្លាប់មនុស្សក៏ដោយ ក៏ពួកនេះនៅតែប្រយុទ្ធ​តតាំងជាមួយនឹង​របប​សាធារណរដ្ឋប្រជាមានិតកម្ពុជាដដែល ពីព្រោះពួកនេះចាញ់ដោយកម្លាំង។ប៉ុន្តែនៅពេលដែលរបប ប៉ុល ពត បាន​ចាញ់នយោបាយឈ្នះឈ្នះ របស់សម្តេច នាយករដ្ឋមន្ត្រី​ ទើបពួកនេះអស់ចិត្ត​ដោយសារ​ពួក​គេ​បានទទួលនូវភាគផលដូចគ្នា ដូច្នេះហើយទើបយើងអាចរកដំណោះស្រាយ​បាននៅឆ្នាំ១៩៩៨។​អញ្ចឹង​យើងឃើញថារយៈពេល៣០ឆ្នាំ កម្ពុជាបានក្លាយជាទីលាននៃសង្គ្រាម ជាទីលានបង្ហូរឈាម និង​ក្លាយ​ទៅជាទីលានសាក មនោគមន៍។អញ្ចឹងសូមឲ្យអ្នកវិភាគនយោបាយកុំយក​បញ្ហាទុយនេស៊ី មកឲ្យ​កម្ពុជា​មើល និងយកធ្វើជាមេរៀន គួរតែទុយនេស៊ី យកកម្ពុជាធ្វើជាមេរៀនវិញ។យើង​ឃើញ​​សោក​នាដកម្មបាន​ចាប់​ផ្តើម​មាន​ហើយ​នៅ​ ទុយណេស៊ី  ពីព្រោះ​សតវត្ស​ទី​២១ រដ្ឋ​ប្រហារ​បែប​ណា​ក៏​ដោយ​ត្រូវ​តែ​មាន​ការ​បង្ហូរ​ឈាម​ ហើយ​អ្នក​ដែល​ទទួល​អំណាច​បែប​ណាមួយ​​ ដែល​​គេ​អត់​អស់​ចិត្ត​ គេ​ត្រូវ​បង្កើត​កង​កម្លាំង​ដើម្បី​ប្រឆាំង​មក​វិញ​នេះ​ដែល​ជា​បញ្ហា​ធំ​។ ហើយ​ចំណុច​មួយ​ទៀត​ដែល​សំខាន់​​នៅ​ក្នុង​នយោបាយ​ការ​ប្តូរ​អំណាច​នេះ​យើង​ឃើញ​ថា ​អំណាចដែលត្រូវ​ប្តូរ​មាន​ ៣ បែប ​យើង​មិន​គួរ​ណា​ប្រើ​ប្រាស់​បែប​នេះ​ទេ​ ហើយ​សូម​ឲ្យ​អ្នក​នយោបាយ​​ត្រូវ​សិក្សា​ឡើង​វិញ​ អ្នក​វិទ្យាសាស្រ្ត​ក៏ត្រូវ​សិក្សា​ឡើង​វិញ​ដែរ​ អំណាច​ផ្លាស់​ប្តូរ​ទៅ​ដោយ​ប្រជាជន​ ព្រោះ​លទ្ធិ​ប្រជាធិបតេយ្យ​ ។ ទី១អំណាច​ត្រូវ​កើត​ចេញ​ពី​ប្រជា​ជន​ ប្រជា​ជន​ផ្តល់​សិទ្ធិ​ អញ្ចឹង​អ្នក​នយោបាយ​ត្រូវ​តែ​ប្រើ​ប្រាស់​។ ប៉ុន្តែ​​​បើ​ប្រជា​ជន​មិន​ពេញ​ចិត្ត​គេ​អាច​ធ្វើ​ប្រជាមតិ នេះជាអំណាចទី២​។ ហើយ​ទី​៣ គេ​អាច​ប្រើ​ប្រព័ន្ធ​ច្បាប់​ពីព្រោះ​ការ​ផ្លាស់​ប្តូរ​ដោយ​ប្រព័ន្ធ​ច្បាប់​អត់​គ្រោះ​ថ្នាក់​មនុស្ស​ទេ​ អត់​គ្រោះ​ថ្នាក់​ជីវិត​ទេ​ គេ​ហៅថាមនុស្ស​បង្កើត​សង្គម​ សង្គម​បង្កើត​បញ្ហា​ កាល​ណា​បង្កើត​បញ្ហា​ គេ​បង្កើត​ច្បាប់​ដើម្បី​ដោះស្រាយ​បញ្ហា​ ដូច្នេះ​យើង​ឃើញ​ថា ច្បាប់​ជា​បញ្ហា​មួយ​ដែល​ធ្វើ​មនុស្ស​មិន​ឲ្យមានលក្ខណៈ​ប្រយុទ្ធ​ប្រឆាំង​គ្នា​ដោយប្រើ​កម្លាំង​បាយ​ នេះ​ដែល​ជា​បញ្ហា​ធំ​ ហើយ​យើង​ត្រូវ​តែ​យក​មក​ពិភាក្សា​ ហើយ​យើង​មិន​គួរ​បង្កើត​ចរន្ត​ឲ្យ​ទៅ​ដូច្នេះ​អញ្ចឹងទេ​។​
·         ចំណុច​មួយ​ទៀត​ដែល​ជា​បញ្ហា​សំខាន់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ យើង​ដឹ​ង​ហើយ​ថា ប្រទេស​កម្ពុជា​មាន​វេទិកា​ដោយ​សេរី​ នៅ​ពេល​ដែល​ខ្លួន​ដល់​រដូវ​បោះ​ឆ្នោត​ អញ្ចឹង​យើង​អាច​បង្ហាញ​អ្វី​ដែល​ខ្លួន​មិន​ពេញ​ចិត្ត​ អ្វី​ដែល​ចង់​បាន​ ហើយ​កុំ​និយាយ​ថា បើ​សិន​មនុស្ស​ម្នាក់​ដែល​ទទួល​បាន​អំណាច​ហើយ​ បាន​ន័យ​ថា​អំណាច​មួយ​ដោយស្រប​ច្បាប់​ គឺ​ប្រជាជន​បោះ​ឆ្នោតឲ្យ។​ ​នៅ​កម្ពុជា​គឺខុស​ពីការ​បោះ​ឆ្នោត​រើសប្រធានាធិបតី គឺគេបោះ​ឆ្នោតតែ​ម្តង​គឺ​គេបានទទួល​ផល​។ ប៉ុន្តែ​ការបោះ​ឆ្នោត​បែប​សភា​និយម​ មិន​មែន​ប្រជាជន​រើស​នាយករដ្ឋ​មន្រ្តី​ទេ ប្រជា​ជន​រើស​តំ​ណាង​រាស្រ្ត តំណាង​​​រាស្ត្រជ្រើស​រើស​​នាយក​រដ្ឋមន្រ្តី។​​ អញ្ចឹង​ដំណើរ​ការ​នេះ​វា​លំបាក​ណាស់​​ អញ្ចឹង​លោក​មាន​សិទ្ធិ​អាច​បង្កើត​​ យើង​ថា​ហេតុ​អ្វី​អ្នក​កាន់​អំណាច​ខ្លាំង​ មាន​លោក​ ប្រែដ​ អាដាម លោក​បាន​លើក​ឡើង​ថា ដោយ​សារ​តែសម្តេច​នាយក​ លោកកាន់​អំណាច​យូ​រ ធ្វើ​ឲ្យ​គណបក្ស​ដទៃ​ទៀត​​ខ្សោយ​។ យើង​ត្រូវ​ទទួល​ស្គាល់​ អ្នក​នយោបាយ​គេ​អត់​ដែល​ធ្វើ​យក​ចាញ់​ទេ បើ​គេ​ធ្វើ​យក​ចាញ់​ គឺ​គេ​អត់​ធ្វើ​នយោ​បាយ​ទេ​។ បើ​គេ​ចង់​ឲ្យ​ល្បី​​គេ​ទៅ​ធ្វើ​ជា​អ្នក​ចំរៀង​ បើ​គេ​ចង់​ឲ្យ​គេ​គោរព​គេ​ទៅ​បួស​ជាលោក សូម្បី​ម្តាយ​ខ្លួន​ឯង​ក៏ថ្វាយ​បង្គំដែរ​។ កាលណា​គេ​ធ្វើ​នយោបាយ​គេ​ធ្វើ​យក​ឈ្នះ​ កាល​ណា​ធ្វើ​យក​ឈ្នះ​គឺ​គេត្រូវ​មាន​ប្រៀបអ្វី​ ដើម្បី​ឲ្យ​​ប្រជា​ជន​ ឲ្យ​ម្ចាស់​ឆ្នោត​ មើល​ឃើញ​ផ្ទាំង​ទស្សនីយភាព​ ថា​គេ​អាច​មាន​សមត្ថភាព​ ដើម្បី​គ្រប់​គ្រង​ប្រទេស​ជាតិ​​។ ហើយ​ដើម្បី​គ្រប់​គ្រង​រដ្ឋ​មួយ​ ព្រោះ​ថា រដ្ឋមួយ​ៗ ប្រជាជន​ ១៤លាននាក់​ មិន​អាច​ត្រូវ​ការ​អ្នក​ខ្សោយ​មក​គ្រប់​គ្រងបានទេ គឺ​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ អញ្ចឹង​បើ​សិន​គណបក្ស​ប្រឆាំង​ ឬក៏​គណបក្ស​ដទៃ​ ដែល​មាន​បំណង​ថា​ខ្លួន​មាន​សមត្ថភាព​យើង​ត្រូវ​បង្ហាញ​សមត្ថភាពរបស់ខ្លួន។ យើង​គិត​មើល​ប្រទេស​កម្ពុជា​មាន​គណបក្ស​ប្រឆាំង​ប៉ុន្មាន​ ហើយ​គណបក្ស​ប្រឆាំង​ហ្នឹង​បាន​រួម​គំនិត​តែ​មួយ​ហើយ​ឬនៅ? ចម្លើយគឺនៅ ​ភាព​កម្សោយ​របស់​ខ្លួន​នៅ​តែ​កើត​មាន​ឡើង​ ។ដូច្នេះ​យើង​ត្រូវ​សិក្សា​ភាព​ខ្សោយ​របស់​ខ្លួន​​ ដើម្បី​មើល​របស់​គេ បើ​គេ​ខ្លាំង​យើង​ត្រូវ​រៀន​សូត្រ​ពី​គេ​ ពី​ព្រោះ​ធ្វើ​នយោបាយ​មិន​មែន​ធ្វើ​យក​ចាញ់​ទេ ធ្វើ​យក​ចាញ់​មិន​មែន​ហៅ​ថា ធ្វើ​នយោបាយ​ទេ ពីព្រោះ​សិល្បះ​នៃ​នយោបាយ​គឺ​ភាព​ដឹក​នាំ​ ភាពរឹង​មាំ ភាព​ខ្លាំង។​ អញ្ចឹង​យើង​ត្រូវសិក្សា​ពី​បញ្ហា​​​នេះ​ឡើង​វិញ​ ដើម្បី​រួម​គំនិត​គ្នា​កសាង​ជាតិ​ កុំ​រួម​គំនិត​គ្នា​បង្ហាញ​ផ្ទាំង​ទស្សនីយភាព​ ដែល​កម្ពុជា​ធ្លាប់បានរស់​នៅ​ក្នុង​អន្លង់ទឹក​ភ្នែក រស់​នៅ​ក្នុង​​រណ្តៅ​ឈាម​។ យើង​គិត​មើល​ថា​ឥឡូវ​ទួល​ស្លែង​មិន​ទាន់​បានចប់​ទេ​ ហើយ​​រណ្តៅ​ B-52បើ​យើងទាំងអស់គ្នាភ្លេច ​បើអ្នក​នយោបាយ​ទាំងអស់ភ្លេច​​ សូម​អញ្ជើញ​ទៅ​មើល​រណ្តៅ​ B-52 នៅ​ខេត្ត​ប្រាំ រតនគីរី មណ្ឌលគីរី​ ស្ទឹង​ត្រែង​ ក្រចេះ និង កំពង់​ចាម​ ហើយ​នៅ​ខេត្ត​ស្វាយ​រៀងផងដែរ។​ នេះ​ជា​រណ្តៅ​បង្ហាញ​នូវ​ទុក្ខ​សោក​នាដកម្ម​ ការ​ប្រើ​ប្រាស់​កម្លាំង​ធ្វើ​បដិវត្តន៍ ការ​ប្រើ​ប្រាស់​កម្លាំង​ធ្វើ​រដ្ឋ​ប្រហារ​។ ​ដំណោះ​ស្រាយ​បែប​នេះ​ អំណាច​​មិន​មែន​ស្ថិរភាព​ទេ​ ហើយការដណ្តើម​អំណាច​ដាច់​ខាត​ត្រូវតែ​បន្ត ​គ្មាន​ថ្ងៃ​បញ្ចប់​នៃ​ជម្លោះ​នោះទេ។ ជម្លោះនៃ​​នយោបាយ​គឺ​មាន​តែ​ផ្លូវ​នយោបាយ​​ ដោះ​ស្រាយ​ដោយ​នយោបាយ​ ហើយ​បើ​ដោះ​ស្រាយ​ដោយ​នយោបាយ​ហើយប្រជា​ជន​ជា​អ្នក​ផ្តល់​សិទ្ធិ​និង​អំណាច​នោះ​ គឺ​ជា​តម្លៃ​ដ៏ស្រប​ច្បាប់​។
សំណួរខ្ញុំ​មិន​យល់​មេ​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ក្នុង​នោះ​យើង​ធ្លាប់​ឭ​ផ្សាយ​សម្ភាសន៍​តាម​វិទ្យុ​​បរ​ទេ​ស​​និយាយ​ជា​ភាសាខ្មែរ ហើយ​បាន​ប្រើ​ឲ្យ​កម្ពុជា​មើល​ ទុយណេស៊ី តើ​គាត់​មាន​ចេតនាដូច​ម្តេច​ ដែល​និយាយ​ពាក្យ​នេះ​មក​ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​យ៉ាង​ដូច្នេះ?
ចម្លើយ៖ នេះ​ជា​បញ្ហា​សំខាន់​ណាស់​យើង​ឃើញ​ថា​​ រហូត​ដល់​មាន​ប្រើ​ពាក្យ​ថានៅកម្ពុជា ​ប្រជាជន​កម្ពុជា​ល្ងង់​ ខ្ញុំ​ជឿជាក់​ថា​មិន​ល្ងង់​ទេ ​ព្រោះប្រជាជនទាំង​អស់​ឆ្លង​កាត់​បញ្ហាហ្នឹង​ អញ្ចឹង​ប្រជាជន​មិន​ត្រូវ​ក្រឡេក​ទៅ​មើល​បញ្ហានេះទេ។ អ្នក​នយោបាយ​គួរ​កុំ​ទៅ​មើល​បញ្ហានេះ​ ពីព្រោះ​កម្ពុជា​មាន​ថ្ងៃ​ប្តូរ​អ្នក​ដឹក​នាំ​ គឺ​មាន​ន័យ​ថា មានន័យថា​ថ្ងៃ​បោះ​ឆ្នោត ​ប្រាំ​ឆ្នាំ​ម្តង​ អ្នក​បង្ហាញ​ទៅ​អ្វីដែល​ខ្លួន​មាន​សមត្ថភាព​ ព្រោះ​យើង​ជា​កីឡាករ​យើង​មិន​មែន​ជា​ចោរ​ទេ​ កាលណា​យើង​ជា​ចោ​រ​ទើប​លួច​អំណាច​ បើ​យើងជា​កីឡាករ​យើង​យក​ពានរង្វាន់​នៅពេលឡើងលើ​រិញ​ប្រដាល់​ អញ្ចឹង​ឡើង​រិ​ញ​ប្រដាល់​ ជាការ​បង្ហាញ​ពីភាព​សកល​ខាងផ្នែកនយោបាយ អញ្ចឹង​ខ្ញុំ​និយាយ​បែប​កីឡា ប៉ុន្តែ​ក្នុងន័យ​នយោបាយ​ដូច​គ្នា​។ បើ​សិន​ខ្លួន​មាន​សមត្ថភាព​ខ្លួន​មាន​លទ្ធភាព​ ​ខ្លួនមាន​ភាព​រឹង​មាំ​ ខ្លួន​ត្រូវ​បង្ហាញ​នៅ​វេទិកា​ប្រាំ​ឆ្នាំ​ម្តង​ បង្ហាញ​អំពី​ភាព​ខ្លាំង​របស់​ខ្លួន​ ហើយ​ខ្ញុំ​ជឿជាក់​ថា​ប្រជាជន​មិនទទួល​យក​អ្នក​ខ្សោយ​ទេ​មកដឹក​នាំ​។ បើ​យើង​ខ្លាំង​គេ​យក​យើង​មក​ដឹក​នាំ​ហើយ នេះជាចំណុចទី១។ ហើយ ទី​២បើ​យើង​ខ្លាំ​ង​ខ្ញុំ​ជឿថា សង្គម​នៃ​សតវត្សទី​២១ តម្រូវ​ឲ្យ​អ្នក​នយោបាយ​ខ្លាំង​ ហើយ​អាច​គាំ​ទ្រ​ និង​ដឹក​នាំ​ប្រទេស​ជាតិ​បាន​ ពី​ព្រោះ​កម្ពុជា​មិន​មែន​នៅក្នុង​ប្រទេស​មួយ​នៅ​ក្នុងជនបទ​ទេ​ ត្រូវ​ការ​ប្រកួត​ប្រជែង​​ប្រទេសយើងមិន​​មានបិទ​ឯណា​មើល​គ្រប់​ព័ត៌មាន សូម្បី​តែ​បញ្ហានៅ​ទុយ​ណេស៊ី យើង​ដឹង​ភ្លាម​ ដូច្នេះ​ប្រភព​មាន​មក​ច្រើនណាស់​ ដូច្នេះ​ប្រជាជន​យើង​លោក​អត់​ល្ងង់​ទេ​។ ប៉ុន្តែ​ខ្ញុំ​សូម​ផ្តាំ​ថាជៀសវាង​កុំបង្កាត់​ភ្លើង​សង្គ្រាម​ បើសិន​បង្កាត់​ភ្លើង​សង្រ្គាម​​ ខ្ញុំ​ឧទាហរណ៍​បើសិន​ខ្ញុំ​ជាមេ​ដឹក​នាំ​វិញ​ ខ្ញុំ​ត្រូវ​ការ​ពារ​រដ្ឋធម្មនុញ្ញ​ ខ្ញុំ​ត្រូវ​ប្រើ​ប្រាស់​កំលាំង​គ្រប់​បែប​យ៉ាង​ ដើម្បី​ទប់​ស្កាត់​នូវ​អ្វី​ ដែល​ប្រើ​ប្រាស់​នយោបាយ​រដ្ឋប្រហារ​គឺ​អត់​អាច​ដាច់ខាត ពីព្រោះ​ថា មេ​ដឹកនាំ​ណា​មិន​ប្រើ​អំណាច​ បាន​ន័យ​ថា​មេ​ដឹក​នាំ​នោះ​គ្មាន​សមត្ថភាព​ មេដឹក​នាំ​នោះ​មិន​គោរព​ច្បាប់​ធម្មនុញ្ញ​ពី​ព្រោះ​អ្នក​ឯង​បោះ​ឆ្នោត​ឲ្យ​ខ្ញុំ​ ជា​អ្នក​ដឹក​នាំ​ អញ្ចឹង​ខ្ញុំ​ត្រូវ​រក្សាស្ថិរភាព​ប្រទេស​ ត្រូវ​រក្សារដ្ឋធម្មនុញ្ញ​ ហ្នឹង​ទើបជា​រដ្ឋាភិបាល​ខ្លាំង។

No comments:

Post a Comment