Friday, January 21, 2011

ព្រះបាទនរោត្តមសីហមុនីយាងចុះសួរសុខទុក្ខ ល់ប្រជាពរដ្ឋស្រុកភ្នំក្រវ៉ាញ

ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រនៃព្រះរាជា ណាចក្រកម្ពុជាបានយាងទៅចុះ សាកសួរសុខទុកប្រជាពលរដ្ឋនៅស្រុកភ្នំ ក្រវ៉ាញដែលជាតំបន់ធ្វើសាមា ហរណកម្មនៃរបបខ្មែរក្រហម។តាម ប្រសាសន៍របស់មន្ត្រីសាលាខេត្ត ពោធិសាត់ លោកខូយ រីដា បានឲ្យដឹងថា ព្រះអង្គបាន យាងចែកអំណោយមួយ ចំនួន ដល់ប្រជាពលរដ្ឋក្នុងភូមិឃុំមួយចំនួនដូចជា ភូមិបាក់ជញ្ជៀន ឃុំសន្ទ្រែ និងភូមិ អ្នកតាឃ្លាំមឿងផងដែរ កាលពីថ្ងៃទី២០ ខែមករាម្សិលមិញនេះ ។ ក្នុងការយាងចុះសាកសួរសុខទុកនោះព្រះ អង្គក៏បាន ជួយជាផ្ទះដល់ប្រជាពលរដ្ឋក្រីក្រចំនួន៩ខ្នងទៀតផង ។
សូមជម្រាបថានេះគឺជាលើកទី៣ហើយដែលព្រះអង្គបានចុះសាកសួរសុខទុក្ខ ដល់ប្រជាពលរដ្ឋក្នុងខេត្តពោធិសាត់នារយៈពីរឆ្នាំចុងក្រោយនេះ៕

No comments:

Post a Comment