Friday, January 21, 2011

ម​ន្ត្រី​កង​រាជ​អាវុធ​ហត្ថ​យុត្តិធម៌​៦៥រូប​ ​ទទួល​បាន​សញ្ញា​ប​ត្រ​ជាន់​ខ្ពស់​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ទី​បញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បាន​រៀបចំ​ពិធី​ប្រគល់​សញ្ញា​ប​ត្រ​ជាន់​ខ្ពស់​ខាង​នគរបាល​យុត្តិធម៌​ជូន​នាយ​ទាហាន​នៃ​កង​រាជ​អាវុធ​ហត្ថ​ចំនួន​៦៥រូប​ ​និង​ប្រកាស​តែងតាំង​ឲ្យ​បំពេញ​មុខ​ងារ​ជាម​ន្ត្រី​នគរបាល​យុត្តិធម៌​ ​ក្នុង​នោះ​មាន​នាយ​ទាហាន​នៃ​កង​រាជ​អាវុធ​ហត្ថ​ ​ក្នុង​មុខ​តំណែង​ដែល​ទទួល​បន្ទុក​កិច្ច​ការ​ព្រហ្ម​ទណ្ឌ​ចំនួន​១៩រូប​ផង​ដែរ​ ​ដែល​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឧត្ដម​សេនីយ៍​ឯក​ ​វង្ស​ ​ពិ​សេន​ ​មេ​បញ្ជាការ​រង​ ​និង​ជា​នាយ​សេនា​ធិ​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេ​ស​។
ក្រោយ​ពី​ប្រគល់​សញ្ញា​ប​ត្រ​ជាន់​ខ្ពស់​ដល់​ម​ន្ត្រី​ទាំង​៦៥រូប​ ​និង​ប្រកាស​តែងតាំង​ឲ្យ​បំពេញ​មុខ​ងារ​ជាម​ន្ត្រី​នគរបាល​យុ​ត្តិ​ធម៌​ចំនួន​១៩រូប​​នៅ​ល្ងាច​ថ្ងៃ​ដដែល​ ​ម​ន្ត្រី​ទាំង​អស់​ត្រូវ​បាន​ចូល​រួម​ធ្វើ​ពិធី​សម្បថ​នៅ​ឯ​សាលា​ឧទ្ធរណ៍​ ​ដោយ​មាន​លោក​ ​ញូ​ ​ថុ​ល​ ​ប្រធាន​ក្រុម​ប្រឹក្សា​ ​និង​លោក​ ​ស​ ​យស​ថាវ​វី​រៈ​ ​ព្រះ​រាជ​អាជ្ញា​តំណាង​ឲ្យ​មហា​អយ្យការ​អម​សាលា​ឧ​ទ្ធ​រ​ណ៍​៕

No comments:

Post a Comment