Friday, January 21, 2011

ទាហានព្រំដែនលាវ បាញ់សន្ធាប់លើពលរដ្ឋខ្មែរ៩នាក់

ដោយ​ ៖ ភិរម្យ

      ខេត្ត​ស្ទឹង​ត្រែង​៖ កាល​ពី​វេលា​ម៉ោង​៦ ល្ងាច​ថ្ងៃ​ទី​២០ ខែ​មក​រា​ ​ឆ្នាំ​២០១១ ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៩នាក់​ត្រូវ​បាន​ទាហាន​ការពារ​ព្រំ​ដែន​លាវ​បាញ់​រះ​សន្ធាប់​ ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​បាត់​ខ្លួន​៦នាក់​ ​។
      ព្រឹត្តិការណ៍​នេះ​កើត​ឡើង​នៅ​ចំណុច​ ​អូរ​ឡែ​ ​ស្ថិត​ក្នុង​ចន្លោះ​បង្គោល​ឡាក់​លេខ​ ​០៦២-០៦៣ ចូល​ជ្រៅ​ក្នុង​ទឹក​ដី​លាវ​ប្រមាណ​ ​៥គ​.ម​ ​ទល់​មុខ​ ​ស្រុក​សៀម​ប៉ា​ង​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ប្រទេស​កម្ពុ​ជា​ ​។
      ប្រធាន​នគរបាល​ការពារ​ព្រំ​ដែន​កម្ពុ​ជា​លេខ​ ​៧០១ លោក​ ​ស៊ុន​ ​បាន​ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​៩នាក់​នោះ​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដី​លាវ​ ​ហើយ​ត្រូវ​ទាហាន​លាវ​ ​បាញ់​រះ​បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​ម្នាក់​ត្រង់​ស្មា​ខាង​ឆ្វេង​ ​ហើយ​ត្រូវ​អ្នក​រួម​ដំណើរ​២នាក់​ជួយ​សែង​ត្រលប់​ចូល​មក​ទឹក​ដី​កម្ពុ​ជា​វិញ​ ​ចំ​នែ​ក​៦នាក់​ទៀត​បាន​ភៀស​ខ្លួន​បាត់​មិន​ដឹង​ជា​ស្លាប់​ ​ឬ​រស់​ទេ​ ​ព្រោះ​សមត្ថ​កិច្ច​កម្ពុ​ជា​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ជាក់​ស្ដែង​នៅ​ឡើយ​ ​។ រី​ឯ​អ្នក​រង​របួស​ធ្ងន់​ដែល​ត្រូវ​មិត្ត​ភក្តិ​សែង​មក​កម្ពុ​ជា​វិញ​នោះ​ ​ក៏​មិន​ទាន់​ដឹង​ថា​ ​ទៅ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ណា​ដែរ​ ​។
      លោក​ ​ស៊ុន​ ​បាន​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ជំហាន​ដំបូង​គេ​ដឹង​ថា​អ្នក​ដែល​រង​របួស​ធ្ងន់​នោះ​ឈ្មោះ​ ​នួន​ ​នី​ ​ភេទ​ប្រុស​ ​អាយុ​៣៥ឆ្នាំ​ ​ពួក​គេ​ទាំង​៩នាក់​សុទ្ធតែ​ជា​ប្រជា​ពលរដ្ឋ​ចំ​ណា​ក​ស្រុក​ ​មក​ពី​ភូមិ​កែង​ ​ឃុំ​ជ្រោយ​បន្ទាយ​ ​ស្រុក​ព្រែក​ប្រសព្វ​ ​ខេត្ត​ក្រ​ចេះ​។
      នេះ​ជា​លើក​ទី​២ហើយ​គិត​ពី​ចុង​ឆ្នាំ​២០១០ និង​ដើម​ឆ្នាំ​២០១១នេះ​ ​ដែល​ពលរដ្ឋ​កម្ពុ​ជា​ត្រូវ​ទាហាន​ព្រំ​ដែន​លាវ​បាញ់​រះ​ដោយ​ចោទ​ប្រកាន់​ថា​ ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ​។
      លោក​ ​ស៊ុន​ ​បាន​ ​ប្រធាន​វី​រៈ​នគរបាល​ការពារ​ព្រំ​ដែន​លេខ​ ​៧០១ បាន​បន្ថែម​ថា​ភា​គី​កម្ពុ​ជា​កំពុង​ស្វះ​ស្វែង​រក​ពលរដ្ឋ​កម្ពុ​ជា​ដែល​រង​គ្រោះ​ដោយ​អំពើ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​លាវ​យ៉ាង​យក​ចិត្ត​ទុកដាក់​ ​។ កន្លង​មក​ភា​គី​ទាំង​២កម្ពុ​ជា -លាវ​ ​តែង​បាន​សហ​ការ​គ្នា​មិន​ដែល​ខក​ខាន​ឡើយ​ ​ប៉ុន្តែ​នៅ​គ្រា​នេះ​មិន​ដឹង​ជា​មាន​មូល​ហេតុ​អ្វី​ពិត​ប្រាកដ​ទេ​ ​ទើប​ភា​គី​លាវ​ ​មិន​បាន​ទំនាក់​ទ​ន​ង​សហ​ការ​ជាមួយ​កម្ពុ​ជា​ហើយ​រហូត​មក​ទល់​នឹង​ល្ងាច​ថ្ងៃ​ទី​២១ មក​រា​នេះ​ក៏​យើង​មិន​អាច​ទំនាក់​ទំនង​សុំ​របាយ​ការណ៍​លំអិត​បាន​នៅ​ឡើយ​ ​៕

No comments:

Post a Comment