Friday, January 21, 2011

តុលាការម៉ាឡេស៊ីនឹងពិនិត្យសម្រេចលើ ណើរកម្ពុជាសុំដោះលែងពលរដ្ឋខ្មែរទាំង ៤នាក់នៅសប្តាហ៍ក្រោយ

តុលាការម៉ាឡេស៊ីនឹងពិនិត្យសម្រេច សំណើរកម្ពុជាសុំដោះលែងពលរដ្ឋខ្មែរ ៧៤នាក់ដែលប៉ូលិសម៉ាឡេស៊ីចាប់
សប្តាហ៍ក្រោយនេះហើយ។ តាមប្រសាសន៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ លោក កុយ គួងបានឲ្យដឹងថា អាជ្ញាធរម៉ាឡេស៊ីបានទទួលសំណើររបស់
កម្ពុជាសុំដោះលែងពលរដ្ឋខ្មែរទាំង ៧៤នាក់នោះតែត្រូវបញ្ចូនសំណើរនោះ ទៅកាន់តុលាការម៉ាឡេស៊ីសិនដើម្បី សម្រេចថាតើនឹងធ្វើការដោះលែងឬយ៉ាងណានោះ ។
សូមជម្រាបថាពលរដ្ឋខ្មែរ៧៤នាក់ ត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនកាលពី ថ្ងៃទី០១ខែមករាមកម្ល៉េះ ហើយបើតាមឯកអគ្គរដ្ឋទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសម៉ាទ្បេស៊ី គឺព្រះអង្គម្ចាស់ អរុណ រស្មី បានជួបសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ៧៤នាក់នោះ កាលពីថ្ងៃទី១២ ខែមករា កន្លងទៅ បានពិនិត្យឃើញថា អ្នកទាំងនោះមានសុខភាពល្អជាធម្មតា ចាប់តាំងពីអាជ្ញាធរនគរបាលអន្តោប្រវេសន៍ប្រទេសម៉ាទ្បេស៊ី បានចាប់ឃុំខ្លួនពួកគេមកម៉្លេះ។ លោកកុយគួងក៏បានបញ្ជាក់រួចទៅ ហើយថា ប្រជាពលរដ្ឋដែលត្រូវ គេចាប់ ទាំងនោះភាគច្រើន គឺជាកុមារ។ លោក បញ្ជាក់ទៀតថាការ ចាប់ ពួកគេនោះ គឺដោយសារតែគ្មាន ឯកសារត្រឹមត្រូវ និងការស្នាក់ នៅហួសកាល កំណត់។ ជុំវិញការចាប់ខ្លួននេះត្រូវបានប្រធាន កម្មវិធីអង្គការការ៉ាម លោក មាស សាណេត បានអះអាង ថាអាច មានកត្តាពីរ ដែលនាំឲ្យមាន ការចាប់ ខ្លួននេះគឺ មេខ្យល់និង ក្រុមហ៊ុននាំពលករទៅក្រៅ ប្រទេស។

No comments:

Post a Comment