Friday, January 21, 2011

សម្តេច​ហ៊ុន សែន​ព្រមាន​មន្ត្រី​រដ្ឋាភិបាល​ឱ្យ​ដកខ្លួន​ចេញ​ពី​បទល្មើស​ទាំងឡាយ​

ភ្នំពេញ​: ​នៅក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​មិញ​នេះ សម្តេច​ហ៊ុន សែន​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងឡាយ​ដកខ្លួន​ចេញ​ជាបន្ទាន់​ពី​អំពើពុករលួយ ការជួញដូរ​គ្រឿងញៀន ការរំលោភ​ដីធ្លី និង​ការកាប់​បំផ្លាញ​ព្រៃឈើ​។​

​សម្តេច​ព្រមាន​ថា ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​មិន​អាច​ចៀសផុត​ពី​ការផ្តន្ទាទោស​នោះឡើយ​បើ​ទោះបីជា​ពួកគេ​ជា​មន្ត្រី​ស្មោះត្រង់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ដែល​ចេញផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​២១​មករា​នេះ​។​

​ការព្រមាន​ជា​ថ្មី​ម្តង​ទៀត​របស់​ប្រមុខ​រដ្ឋាភិបាល​បាន​ធ្វើឡើង​នៅក្រោយពេល​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាននិងកំពុង​ចាត់ការ​មន្ត្រីប៉ូលិស​ធំៗ​ជាច្រើន​នាក់​ក្នុង​ស្ថាប័ន​ប្រឆាំង​គ្រឿងញៀន​ពី​បទ​ពុករលួយ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កំពុង​ធ្វើ​សន្និសីទកាសែត​នៅ​រសៀល​នេះ​៕

ដោយ : បញ្ញវន្ត CEN

No comments:

Post a Comment