Friday, January 21, 2011

កិច្ចប្រជុំ​ពិគ្រោះ យោបល់​លើ​សេចក្ដីព្រាង​ប្លង់​មេ​គ្រប់គ្រង​ប្រាសាទបន្ទាយឆ្មារ​

បន្ទាយមានជ័យ​: ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ប្លង់​មេ​គ្រប់គ្រង​ប្រាសាទបន្ទាយឆ្មារ​បានរៀបចំ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​ថ្ងៃទី​១៩. ២០ ខែមករា​ឆ្នាំ​២០១១ និង​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​អាជ្ញាធរ​អប្សរា អាជ្ញាធរខេត្ត​បន្ទាយមានជ័យ និង​អង្គការ​គាំពា​កេ​មរតក ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត ដោយមាន​ការ​ឧ​ប​ត្ត​ម្ភ​ពី មូលនិធិ​អង្គការ HERITAGE WATH ។​

​ក្រោយពី​ធ្វើ​កិច្ច​ស្វាគមន៍ លោក ពៅ សំណាង ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត បាន​ឲ្យ​ដឹងថា ទីទួល​នឹង​ប្រាសាទបុរាណ​នៅ​ទូទាំង​ខេត្ត​សរុប​ចំនួន​៤៣២ ប្រាសាទ ក្នុងនោះ​ប្រាសាទ​ដែល​អាច​បង្ហាញជូន​ភ្ញៀវ​ទេសចរណ៍​បាន​ទស្សនា​មានដូចជា ប្រាសាទបន្ទាយឆ្មារ​, ប្រាសាទបន្ទាយទ័ព​, ប្រាសាទ​ព្រាវ​ខាងត្បូង​, និង​ប្រាសាទ​ចារ​លើ  ចំពោះ​ប្រាសាទពីរ​គឺ​ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទបន្ទាយទ័ព ក្រសួង​និង​អង្គការ​គាំពារ​កេរ​មរតក​កំពុងធ្វើកា​រ​ជួសជុល​ឡើងវិញ ។​

​លោក Michael Tomlan នៃ​អង្គការ Heritage Wacth និយាយថា​៖ លោក​និង​ធ្វើការ​កៀង​គូរ​រក​ជំនួយ​សប្បុរសធម៌​ពី​បរទេស មក​ធ្វើការ​ជួសជុល​ប្រាសាទពីរ ដែល​រង​ការបែកបាក់​ឌ្រុ​ត​ទ្រោម​នេះ​ឡើងវិញ​។​គាំពារ​និង​រក្សា​ការពារ​បិ​តិក​ភ័ណ​ប្រាសាទ ទីទួល​បុរាណ​គឺ​ដើម្បី​វប្បធម៌​មនុស្សជាតិ​ទាំង​កម្ពុជា​ទាំង​ពិភពលោក​។ រាល់​របាយការណ៍​មតិយោបល់​ទាំងអស់នេះ​និង​ត្រូវបាន​រាយការណ៍​ជូនទៅ​ក្រសួង​ជំរុញ​ការដាក់បញ្ចូល​ប្រាសាទបន្ទាយឆ្មារ​ចូល​ជា​បេ​តិក​ភ័​ណ្ឌ​ពិភពលោក​នៅពេល​ឆាប់ៗ​ខាងមុខ​។  

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ក៏មាន​ការចូលរួម​ពី លោក អ៊ុង អឿន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ លោក ឱក សុ​ផុន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បេ​តិក​ភ័​ណ្ឌ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អភិបាលរង​ខេត្ត​. ក្រុង​ស្រុក មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ​. អន្តរជាតិ ជាច្រើនរូប​ទៀត​បាន​ចូលរួម ។​

​លោក អ៊ុង អឿន លោក ឱក សុ​ផុន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​បិ​តិក​ភ័ណ​និយាយថា​៖ កិច្ចប្រជុំ​នាពេលនេះ​និង​មានការ​បង្ហាញ​មតិយោបល់​របស់​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ផលប៉ះពាល់​និង​ការអភិរក្ស​ប្រាសាទបន្ទាយឆ្មារ​ដែល​រួមមាន​បញ្ហា​ទឹក ការរៀបចំ​ប្រើប្រាស់​ដីធ្លី​និង​សំណង់​ក្នុង​តំបន់​ប្រាសាទ ការរៀបចំ​ផ្លូវ​តំបន់​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដោយ​មន្ទីរ​បរិស្ថាន​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​, វិធានការ​ការពារ​តំបន់​ប្រាសាទ​និង​ការរៀបចំ​ផែនការ​សង្គ្រោះ​និង​ការពារ​ស្ថានីយ​បុរាណ ៕

ដោយ : សុផុន CEN

No comments:

Post a Comment