Friday, January 21, 2011

អង្គភាពប្រឆាំងអំពើពុករលួយនឹងធ្វើ សន្និសីទមួយនៅរសៀលនេះ

អង្គភាពប្រឆាំងអំពើពុករលួយនឹង ធ្វើសន្និសីទមួយនៅរសៀលម៉ោង៣ថ្ងៃទី២១ ខែមករានេះដោយមានការចូលរួម ពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។ ការធ្វើសន្និសីទនេះគឺស្របពេលពេល ដែលកំពុង ដំណើរការផ្សព្វផ្សាយពីបែបបទ នៃការប្រកាសទ្រព្យសម្បត្តិ និងការស៊ើបអង្កេត របស់អង្គភាពទៅលើជនសង្ស័យមួយចំនួន ដែលប្រព្រឹត្តអំពើមិនប្រក្រតីមួយ ចំនួន ។ ទោះជាយ៉ាងណាក៏ដោយគេនៅមិនទាន់ដឹងថាតើសន្នីសីទនោះ នឹងលើកឡើងពីបញ្ហាអ្វីខ្លះនោះទេ តែសូមជម្រាបថាកន្លងមកនេះ ជនសង្ស័យ ចំនួន៥នាក់មកហើយដែលគេចាប់ខ្លួន បន្ទាប់ពីមានការសង្ស័យថាពាក់ព័ន្ធនឹង អំពើមិនប្រក្រតីមួយចំនួននោះ៕

No comments:

Post a Comment