Friday, January 21, 2011

សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ព្រមាន​មន្រ្តី​ខិលខូច

ភ្នំពេញ ៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ធ្ងន់ៗ​ទៅ​មន្រ្តី​ខិល​ខូច​មួយ​ចំនួន​ដែល​បាន​យក ឈ្មោះ​គណបក្ស​ប្រជាជន ជា​ខ្នង​បង្អែក ដើម្បី​ប្រើប្រាស់​​អំពើ​ទុច្ចរិត ក្នុង​នាម​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។
ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្រ្តី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១១​នេះ សម្ដេច​តេជោ បាន​ព្រមាន​មន្រ្តី​ខិល​ខូច​មួយ​ចំនួន​​សារ​ជា​​ថ្មី​ថា​ ទោះ​ជា​មន្រ្តី​​​ណា​ក៏ដោយ​ បើ​សិន​ណា​ជា​​មាន​ការ​ពាក់​ព័ន្ធ​និង​អំពើ​ពុក​រលួយ​ ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ​ការ​រំលោភ​ដីធ្លី ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ទោះ​បី​​អះអាង​ថា​ស្មោះស្ម័គ្រ​ជា​មួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ​ ​ត្រូវ​បញ្ឈ​​ប់​សកម្ម​ភាព​ជា​បន្ទាន់​ ដើម្បី​ជៀស​វាង​​ពី​ការ​ផ្ដន្ទាទោស​​ដោយ​​ច្បាប់​រដ្ឋ​៕

No comments:

Post a Comment