Wednesday, January 05, 2011

ធនាគារ​អភិវឌ្ឍន៍អាស៊ី​ជួយ​ស្តារការអាន​នៅ​កម្ពុជា​

ក្នុង​គោលដៅ​លើកស្ទួយ​ការអាន​នៅ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍អាស៊ី បាន​បើក​មណ្ឌល​ព័ត៌មាន​សាធារណៈ​នៅក្នុង​សាកលវិទ្យាល័យ​៣​គឺ​សាកលវិទ្យាល័យ​វេ​ស្ទើន​កំពង់ចាម សាកលវិទ្យាល័យ​សៅ​អ៊ី​ស​អេ​សៀ ខេត្តសៀមរាប និង​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ​។ 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី មណ្ឌល​ព័ត៌មាន​សាធារណៈ​ទាំងនោះ មាន​បំពាក់​ដោយ​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​ព្រីន ភ្ជាប់​ដោយ​ប្រពន្ធ័ Internet និង​សៀវភៅ​រាប់​ពាន់​ក្បាល ជា​ភាសា​ខ្មែរ​និង​អង់គ្លេស​។ មណ្ឌល​ព័ត៌មាន​សាធារណៈ​ទី​៤​ត្រូវ​គេ​គ្រោង​នឹង​បើក​នៅ​ក្រុង​បាត់ដំបង​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​កត់សម្គាល់​ថា បើទោះបីជា​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជីវភាព​ប្រសើរ​ឡើង​ក៏​ដោយ ក៏​ទម្លាប់​នៃ​ការអាន​បាន​បាត់បង់​នៅក្នុង​សម័យ​ខ្មែរក្រហម​ដែល​ពេលនោះ​សៀវភៅ​ត្រូវបាន​គេ​ចាត់ទុក​ជា​របស់​មិន​សំខាន់​៕

No comments:

Post a Comment