ខេត្តកំពង់ចាម ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានចាត់ទុកថ្ងៃទី៧ មករា គឺជាថ្ងៃរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយថា ថ្ងៃ៧ មករា នេះ មិនមែនប្រឆាំងជាមួយអ្នកណាក្រៅពីរបបប៉ុល ពត នោះឡើយ ។ ជាមួយនឹងការរំលឹកឡើងវិញនូវប្រវត្តិតស៊ូរបស់សម្តេច និងរំលឹកពីចំណងអាពាហ៍ពិពាហ៍រវាងសម្តេចជាមួយនឹងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន កាលពីជាង៣០ឆ្នាំមុននោះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចាត់ទុកអ្នកដែលប្រឆាំងថ្ងៃ៧ មករា គឺជាជនអគតិមិនទទួលស្គាល់ការពិតជាប្រវត្តិសាស្ត្រដែលធ្វើឱ្យកម្ពុជាធ្លាក់មកដល់ឆ្នាំសូន្យ... ហើយថា អ្នកដែលយល់ថា របបខ្មែរក្រហមជារបបត្រឹមត្រូវល្អ អ្នកនោះគឺជាអ្នកគាំទ្ររបបប៉ុល ពត ដែលគួរតែនាំខ្លួនឡើងសាលាក្តីខ្មែរក្រហម ។
គួរបញ្ជាក់ថា ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន យ៉ាងដូច្នេះនេះ គឺបានធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ឆ្នាំ ទិវាជ័យជំនះ៧ មករា និងពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុត្រារបស់សម្តេចដែលបានស្លាប់ក្នុងរបបប៉ុល ពត ក៏ដូចជាសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនពាន់នាក់នៅក្នុងវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងស្រុកមេមត់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៥ មករា ២០១១
ដោយ ៖ កោះឯករាជ្យ
No comments:
Post a Comment